Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

តៃវ៉ាន់ សម្ពោធដាក់ឱ្យដំណើរការទូរទស្សន៍អនឡាញលើកដំបូង គាំទ្រដោយប្រធានាធិបតី និងត្រៀមពង្រីការផ្សាយឱ្យដល់សហរដ្ឋអាមេរិក

spot_img

តៃវ៉ាន់ ៖ ក្នុងពិធីសម្ពោធដាក់ឱ្យដំណើរការ ប៉ុស្តិ៍ទូរទស្សន៍ តៃវ៉ាន់ផ្លឹស (TaiwanPlus) លោកស្រី សៃ អ៉ីងវិន មេដឹកនាំតៃវ៉ាន់ បាននិយាយថា ប៉ុស្តិ៍ទូរទស្សន៍នេះ នឹងជួយតៃវ៉ាន់ផ្សារភ្ជាប់ទំនាក់ទំនងកាន់តែជិតស្និទ្ធ ទូលំទូលាយ ជាមួយបណ្តាប្រទេសដែលប្រកាន់ខ្ជាប់គុណតម្លៃស្នូល នៃសេរីភាពនិងប្រជាធិបតេយ្យ ដូចគ្នានឹងតៃវ៉ាន់។

បើតាមការចេញផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី៣ ខែតុលា ឆ្នាំ២០២២ បានឱ្យដឹងថា ប៉ុស្តិ៍ទូរទស្សន៍ តៃវ៉ាន់ផ្លឹស (TaiwanPlus) នេះ ត្រូវបានគាំទ្រដោយរដ្ឋបាលតៃវ៉ាន់ បានចាប់ផ្តើមធ្វើប្រតិបត្តិការជាបណ្តើរៗ កាលពីឆ្នាំ២០២១ ក្នុងទម្រង់ជាប៉ុស្តិ៍ទូរទស្សន៍អនឡាញមួយ ហើយទទួលបានការជ្រោមជ្រែងជាខ្លាំង ពីសំណាក់ប្រធានាធិបតីតៃវ៉ាន់ លោកស្រី សៃ អ៉ីងវិន (Tsai Ing-wen) មេដឹកនាំតៃវ៉ាន់។

លោកស្រី សៃ អ៉ីងវិន (Tsai Ing-wen) បាននិយាយទៀតថា ការសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការនូវប៉ុស្តិ៍ទូរទស្សន៍ តៃវ៉ាន់ផ្លឹស (TaiwanPlus) ដែលជាទូរទស្សន៍សម្បូរដោយព័ត៌មាន និងកម្មវិធីកម្សាន្តជាភាសាអង់គ្លេស ជាលើកដំបូងនេះ គឺវានឹងបង្កើនសំឡេងរបស់កោះតៃវ៉ាន់ឱ្យកាន់តែធំជាងមុននៅលើឆាកអន្តរជាតិ ក្នុងគ្រាដែលទីក្រុងតៃប៉ិកំពុងបន្តទទួលរងសម្ពាធ ពីចិន។

ប៉ុស្តិ៍ទូរទស្សន៍ តៃវ៉ាន់ផ្លឹស (TaiwanPlus) គឺមានតែនៅលើកោះតៃវ៉ាន់ផ្ទាល់ប៉ុណ្ណោះ ប៉ុន្តែរដ្ឋមន្រ្តីវប្បធម៌របស់តៃវ៉ាន់ បានឱ្យដឹងថា ទីក្រុងតៃប៉ិកំពុងមានផែនការពង្រីកវាទៅដល់សហរដ្ឋអាមេរិក ក្នុងរយៈពេល៦ខែខាងមុខ។ ទន្ទឹមគ្នានេះ តៃវ៉ាន់ក៏មានបណ្តាញសារព័ត៌មានក្នុងស្រុកជាភាសាអង់គ្លេស មួយចំនួនរួចស្រេចផងដែរ ក្នុងនោះសារព័ត៌មានដែលលេចធ្លោជាងគេ គឺ តៃប៉ិ ថាមស៍ (Taipei Times) ដែលត្រូវបានបង្កើតឡើងកាលពីឆ្នាំ១៩៩៩។

លោកស្រីប្រធានាធិបតីតៃវ៉ាន់ បានលើកឡើងថា រឿងរ៉ាវរបស់តៃវ៉ាន់ គួរតែត្រូវបានចែករំលែកជាមួយពិភពលោក, ស្របពេលដែលមនុស្សកាន់តែច្រើន នាំគ្នាចាប់អារម្មណ៍មកលើតៃវ៉ាន់ ការដែលយើងមានមធ្យោបាយ ដើម្បីជួយផ្សព្វផ្សាយអំពីតៃវ៉ាន់ ទៅកាន់ឆាកអន្តរជាតិ កគឺជារឿងសំខាន់៕ រក្សាសិទ្ធិដោយ ៖ ពិសិដ្ឋ CEN

spot_img
×