Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឯកឧត្តម ឃួង ស្រេង ប្រកាសសម្រួលភារកិច្ច និងតែងតាំងមន្ត្រីគណបក្សរាជធានី ដើម្បីពង្រឹងបក្សឲ្យបានរឹងមាំនិងមានប្រសិទ្ធភាពការងារទ្វេដង

spot_img

ភ្នំពេញ៖ ឯកឧត្តម ឃួង ស្រេង សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជានិងជាប្រធានគណៈកម្មាធិកា រគណបក្ស រាជធានីភ្នំពេញ បានលើកឡើងថា ការប្រកាសសម្រួលភារកិច្ចនិងតែងតាំងមន្ត្រីគណបក្សរាជធានីភ្នំពេញ ធ្វើឡើងដើម្បីពង្រឹងបក្សឲ្យបានរឹងមាំនិងកាន់តែមានប្រសិទ្ធភាពការងារទ្វេដង ឆ្ពោះទៅដណ្ដើមជ័យជម្នះអោយបាននៅពេលបោះឆ្នោតឆ្នាំ២០២៣ខាងមុខ។

ឯកឧត្តម ឃួង ស្រេង លើកឡើងបែបនេះ កាលពីល្ងាចថ្ងៃទី០៣ តុលា ឆ្នាំ២០២២ ក្នុងពិធីប្រកាសសម្រួលភារកិច្ច និងតែងតាំងមន្ត្រីគណបក្សរាជធានីភ្នំពេញនិងខណ្ឌ នៅមន្ទីរគណបក្ស រាជធានីភ្នំពេញ។ ក្នុងពិធីនោះ ត្រូវបានប្រកាសសម្រួលភារកិច្ចនិងតែងតាំងមន្ត្រីគណបក្សរាជធានីភ្នំពេញជាច្រើនរូបដោយមន្ត្រីខ្លះត្រូវបានតែងតាំងជាសមាជិក គណៈកម្មាធិកា រគណបក្សរាជធានីនិងជាសមាជិក គណៈអចិន្ត្រៃយ៍គណៈកម្មាធិការគណបក្សរាជធានីភ្នំពេញ ។ ចំណែកប្រធានគណៈកម្មាធិការគណបក្ស ខណ្ឌចំនួន៨ ក៏ត្រូវបានផ្ទេរនិងផ្លាស់ប្តូរផងដែរ។

ឯកឧត្តម ឃួង ស្រេង បានមានប្រសាសន៍លើកឡើងថា៖ ការប្រកាសសម្រួលភារកិច្ចនិងតែងតាំងមន្ត្រីគណបក្សរាជធានីភ្នំពេញ នៅពេលនេះ ធ្វើឡើងក្នុងគោលបំណងពង្រឹងបក្សអោយបានរឹងមាំនិងកាន់តែមានប្រសិទ្ធភាពការងារលើការដឹកនាំ។
ឯកឧត្តមស្នើឲ្យមន្ត្រីរបស់បក្សប្រជាជនទាំងអស់ធ្វើការងារឲ្យបានល្អ ធ្វើយ៉ាងណាដណ្ដើមជ័យជម្នះឲ្យបាននៅពេលបោះឆ្នោតនៅឆ្នាំ២០២៣ ។

ឯកឧត្តមឃួង ស្រេង បន្តថា អនុវត្តតាមអនុសាសន៏ដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែន ជាប្រធានបក្ស មន្ត្រីបក្សមូលដ្ឋានទាំងអស់ត្រូវយកចិត្តទុកដាក់ពីសុខទុក្ខរបស់ប្រជាពលរដ្ឋ ពិសេសការចុះត្រួតពិនិត្យល្បែងស៊ីសង កុងស៊ីបញ្ចាំខុសច្បាប់នៅតាមមូលដ្ឋានរបស់ខ្លួន ធ្វើយ៉ាងណាឲ្យប្រជាពលរដ្ឋមានទំនុកចិត្តនិងរស់នៅជាមួយនឹងច្បាប់ ។
ឯកឧត្តមឃួង ស្រេង បានបន្តទៀតថា ចំពោះកម្មករ បើពួកគាត់មានបញ្ហា យើងត្រូវចុះនិងដោះស្រាយជូនពួកគាត់ភ្លាម សំខាន់ធ្វើយ៉ាងណាឲ្យពួកគាត់មានទំនុកចិត្តមកលើយើង ។

ឯកឧត្តមឃួង ស្រេង ក៏បានស្នើឲ្យប្រធានគណៈកម្មាធិការគណបក្ស ខណ្ឌទាំង១៤ ត្រូវការពារផលប្រយោជន៍ជូនប្រជាពលរដ្ឋ ពោលគឺ ប្រជាជនមានបញ្ហាប្រឈម ត្រូវដោះស្រាយជូនអោយបានល្អ និងជាអ្នកការពារដោយស្របច្បាប់ជូនពួកគាត់ ។ បន្ថែមពីនេះត្រូវការពារសន្តិសុខ សុវត្ថិភាពជូនប្រជាពលរដ្ឋ ពិសេសនៅពេលមានបុណ្យជាតិធំៗ ខណៈដែលពួកគាត់ទៅស្រុកកំណើតឬទៅដើរលេងកំសាន្ត ដើម្បីយើងមានគុណសម្បត្តិល្អនៅពេលបោះឆ្នោត ។

ឯកឧត្តមឃួង ស្រេង ក្នុងឱកាសនោះដែរ ក៏បានលើកឡើងពីវីរភាពរបស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែន ដោយពេញមួយជីវិតសម្តេច បានលះបង់សព្វបែបយ៉ាងដើម្បីប្រទេសជាតិ រហូតនាំប្រទេសជាតិមួយនេះ មានសន្តិភាពនិងការអភិវឌ្ឍរីកចំរើនលើគ្រប់វិស័យ ។ ដូច្នេះលោកស្នើអោយមន្ត្រីបក្សយើងទាំងអស់ ត្រូវរួមគ្នារក្សាសន្តិភាពដែលរកមកដោយលំបាកនេះ អោយនៅស្ថិតស្ថេរគង់វង់៕ រក្សាសិទ្ធិដោយ ៖ សុទ្ធលី

spot_img
×