Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រុមមន្ត្រីជំនិត លោក ពូទីន ទាមទារឱ្យក្រុងមូស្គូ បា.ញ់អាវុធនុយក្លេអ៊ែរ ទៅកាន់ទាហានអ៊ុយក្រែន

spot_img

រដ្ឋធានីកៀវ៖ មេដឹកនាំរុស្ស៊ី តែងតែគំរាមកំហែងជាញឹកញាប់ អំពីការប្រើប្រាស់អាវុធមហាប្រល័យលោក ចាប់តាំងពីការផ្ទុះសង្គ្រាម នៅក្នុងប្រទេសអ៊ុយក្រែន កាលពីថ្ងៃទី២៤ ខែកុម្ភៈ រហូតមក ហើយបច្ចុប្បន្ន មេដឹកនាំតំបន់ឆេកឆេន ជាមនុស្សជំនិតមួយរូបរបស់ប្រធានាធិបតី ពូទីន កំពុងតែអំពាវនាវ ដល់វិមានក្រឹមឡាំង ឲ្យប្រើប្រាស់អាវុធនុយក្លេអ៊ែរ ដើម្បីបញ្ចប់សង្គ្រាមនេះឲ្យបានឆាប់ ខណៈកងទ័ពក្រុងកៀវ កំពុងតែវា.យប្រហារយ៉ាងសន្ធាប់ ដើម្បីរំដោះទឹកដីរបស់ខ្លួន ត្រឡប់មកវិញ។

សារព័ត៌មាន Al Jazeera បានចេញផ្សាយ កាលពីថ្ងៃទី៣ ខែតុលា ឆ្នាំ២០២២ ថា ក្រោយពេលមេដឹកនាំតំបន់ឆេកឆេន (Chechnya) លោក រ៉ាមហ្សាន កាឌីរ៉ូវ (Ramzan Kadyrov) បានអំពាវនាវឱ្យរុស្ស៊ី ប្រើប្រាស់«អាវុធនុយក្លេអ៊ែរ» កាលពីចុងសប្តាហ៍មុននោះមក វិមានក្រឹមឡាំង បានអះអាង ថា ក្រុងមូស្គូ ពេញចិត្តនឹងវិធីសាស្រ្ត ប្រកបដោយតុល្យភាពនេះ។

លោក ឌីមីទ្រី ប៉េស្កូវ (Dmitry Peskov) អ្នកនាំពាក្យ វិមានក្រឹមឡាំង បានលើកឡើង អំពីការអត្ថាធិប្បាយរបស់លោក Kadyrov ដោយបានរិះគន់ដល់ការដឹកនាំយោធារបស់រុស្ស៊ី ផងដែរ ជុំវិញបរាជ័យ នៅក្នុងសមរភូមិ នៅអ៊ុយក្រែន។ ក្រៅពីនេះ លោក កាឌីរ៉ូវ ថែមទាំងបានអះអាង ថា គាត់មានសិទ្ធិត្រឹមតែបញ្ចេញមតិ ប៉ុន្តែអារម្មណ៍មិនគួរជំរុញដល់យុទ្ធសាស្ត្រយោធារបស់រុស្ស៊ី នោះឡើយ។

អ្នកនាំពាក្យ វិមានក្រឹមឡាំង រូបនេះ បានបញ្ជាក់ ថា មូលដ្ឋាន សម្រាប់ការប្រើប្រាស់អាវុធនុយក្លេអ៊ែរណាមួយ ត្រូវបានកំណត់ នៅក្នុងគោលលទ្ធិនុយក្លេអ៊ែររបស់រុស្ស៊ី។

ដោយឡែក ការគំ.រាមកំ.ហែងរបស់រុស្ស៊ី អំពីការប្រើប្រាស់អាវុធនុយក្លេអ៊ែរនេះ ក៏មិនមែនជាលើកទី១នោះដែរ ពោលគឺមេដឹកនាំក្រុងមូស្គូ បានព្រមានដល់បណ្ដាប្រទេសបស្ចិមលោក និង សម្ពន្ធមិត្ត ចាប់តាំងពីការលើកទ័ព ចូលលុកលុយ នៅក្នុងប្រទេសអ៊ុយក្រែន កាលពីថ្ងៃទី២៤ ខែកុម្ភៈ មកម៉្លេះ។ ប៉ុន្ដែប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន (Joe Biden) ធ្លាប់បានព្រមានដល់សមភាគីរុស្ស៊ី លោក វ៉្លាឌីមៀរ ពូទីន អំពីផលវិបាកយ៉ាងធ្ងន់ធ្ងរ សម្រាប់ប្រទេសរុស្ស៊ី ប្រសិនបើប្រើប្រាស់អាវុធនុយក្លេអ៊ែរ នៅក្នុងប្រទេសអ៊ុយក្រែន៕ រក្សាសិទ្ធិដោយ ៖ សារាយSN

spot_img
×