Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្ដេចតេជោ ហ៊ុន សែន ជំរុញឱ្យវិស័យកីឡានៅអាស៊ីរិះរកចំណុចខ្សោយឲ្យឃើញ ហើយពង្រឹងខ្លួនឱ្យពូកែ ខណៈកីឡានេះ គឺជាចំណងការទូតអន្តរជាតិ

spot_img

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានលើកឡើងថា តំបន់អាស៊ីគួរសិក្សាអំពីមូលហេតុដែលធ្វើឱ្យវិស័យកីឡារបស់ខ្លួនទន់ខ្សោយ បើប្រៀបធៀបទៅនឹងទ្វីបដទៃទៀត ខណ: សម្ដេចក៏បានចាត់ទុកផងដែរថា វិស័យកីឡាបានដើរតួយ៉ាងសំខាន់ ក្នុងវិស័យការទូត និងទំនាក់ទំនងអន្តជាតិ ហើយក៏ជាឱកាសផ្តល់នូវការផ្លាស់ប្តូរលើវិស័យជាច្រើន ទាំងបច្ចេកទេសនៃការរៀបចំ និងបទពិសោធន៍ក្នុងការប្រកួតកីឡា ដែលជាមរតកវប្បធម៌ ទំនៀមទម្លាប់ និងជាសិល្បៈការពារខ្លួន បែបប្រពៃណីរបស់ប្រជាជាតិនីមួយៗ។

សម្ដេចតេជោ ហ៊ុន សែន បានថ្លែងលើកឡើងបឺបនេះក្នុងពិធីបើកមហាសន្និបាត ក្រុមប្រឹក្សាអូឡាំពិកអាស៊ី លើកទី៤១ នាព្រឹកថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២២, ដោយសម្តេច ថ្លែងងថា «អាស៊ីរបស់យើងគួរតែពិនិត្យថា តើហេតុអ្វីទៅបានជាកីឡានៅទ្វីបរបស់យើងនៅទន់ខ្សោយ ជាពិសេស បើពិនិត្យអំពីបាល់ទាត់»។

ក្នុងតំបន់អាស៊ី គ្រាន់តែចិន និងឥណ្ឌា មានប្រជាជនជិត៣ពាន់លាននាក់ ហើយបូករួមទាំងអាស៊ានប្រមាណ ៦០០នាក់ទៀត គឺអាស៊ីមានប្រជាជនច្រើនណាស់ ប៉ុន្តែបើនិយាយពីបាល់ទាត់ សូម្បីតែវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ក៏យើងពិបាកនឹងចូលទៅដល់ផង។

ឆ្នាំនេះ យើងពិតជាមានមោទនភាពដោយសារតំបន់របស់យើង ត្រូវមានព្រឹត្តិការណ៍ World Cup យើងទទួលបានផ្លែផ្កាពីការប្រកួតនៅទីនោះ ប៉ុន្តែអ្វីដែលយើងគួរសិក្សា តើមានមូលហេតុអ្វីខ្លះ ដែលប្រជាជនចំនួនដ៏ច្រើនរបស់យើង បែរជាកីឡាទន់ខ្សោយជាងទ្វីបដទៃទៅវិញ បើប្រៀបធៀបនឹងអឺរ៉ុប ទ្វីបហ្រ្វិក និងអាមេរិកឡាទីន។

បើនិយាយពីទំនាក់ទំនងការទូតដែលផ្ដើមចេញពីកីឡាវិញ សម្ដេចតេជោ ហ៊ុន សែន ថ្លែងថា ការរៀបចំ និងការចូលរួមក្នុងការប្រកួតកីឡា ឆ្លុះបញ្ចាំងនូវការរឹតចំណងមិត្តភាពកាន់តែខ្លាំង សាមគ្គីភាព ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធរវាងរដ្ឋ និងប្រជាជននៃប្រទេសចូលរួមទាំងអស់។ ដូច្នេះ ការរៀបចំព្រឹត្តិការណ៍ពាក់ព័ន្ធនឹងកីឡាក្នុងកម្រិតអន្តរជាតិ គឺជាការបំផុសស្មារតី និងលើកទឹកចិត្តមហាជនទូទៅឲ្យកាន់តែស្រឡាញ់ និងគាំទ្រវិស័យកីឡា ហើយក៏ជាការលើកកម្ពស់កិត្តិស័ព្ទកីឡារបស់ប្រទេសសមាជិកនីមួយៗ ឲ្យកាន់តែល្បីល្បាញ ក៏ដូចជាការធ្វើទីផ្សារអន្តរជាតិរបស់ប្រទេស ចូលរួមនៅលើឆាកអន្តរជាតិផងដែរ៕ រក្សាសិទ្ធិដោយ ៖ ពិសិដ្ឋ CEN

spot_img
×