បាត់ដំបង: កម្លាំងនគរបាលបង្ក្រាបបទល្មើសគ្រឿងញៀន កាលពីថ្ងៃទី០១ ខែតុលា ឆ្នាំ២០២២ បានចុះប្រតិបត្តិការបង្រ្កាប ករណីរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀនចំនួន ០១ករណីបទល្មើសជាក់ស្តែង ប្រព្រឹត្ត នៅចំណុចក្រុមទី២ ភូមិអូរចារ សង្កាត់អូរចារ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។
សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់៖ ១.ឈ្មោះ ស៊ឹម ឡាយ ភេទស្រី អាយុ ៥៩ ឆ្នាំ ទីលំនៅបច្ចុប្បន្ន ភូមិអូរចារ សង្កាត់អូរចារ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។ ២.ឈ្មោះ យ៉ាន ច័ន្ទ ភេទប្រុស អាយុ ៣៣ឆ្នាំ ទីលំនៅបច្ចុប្បន្ន ភូមិអូរចារ សង្កាត់អូរចារ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។
វត្ថុតាងចាប់ដែរសមត្ថកិច្ចដកបានរួមមាន៖ ថ្នាំញៀនប្រភេទមេតំហ្វេតាមីន (ម៉ាទឹកកក ICE) ចំនួន ២៣ថង់ សង្ស័យមានសារធាតុញៀន ។ ទូរស័ព្ទដៃ ចំនួន០១ គ្រឿង ។
បច្ចុប្បន្ន ជនសង័្សយរួមនឹងវត្ថុតាងខាងលើ ត្រូវបានកម្លាំងនគរបាលក្រុងបាត់ដំបង កំពុងរៀបចំសំណុំរឿង បញ្ជូនមកការិយាល័យជំនាញខេត្ត ដើម្បីចាត់ការបន្តនីតិវិធី ៕ រក្សាសិទ្ធិដោយ ៖ ចន្ទា ភា
