ភ្នំពេញៈ ព្រះករុណាព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បាន នៅថ្ងៃទី៤ ខែតុលា ឆ្នាំ២០២២ នេះ បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់បញ្ចប់មុខតំណែងលោក គង់ មុនីកា ពីសមាសភាពឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ មានឋានៈស្មើទេសរដ្ឋមន្ត្រី។ លោក អ៊ី មុយលី សមាសភាពឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ មានឋានៈស្មើរដ្ឋមន្ត្រី និងលោកតុល ប្រាសាទ ពីមន្ត្រីតំណាងក្នុងលេខាធិការដ្ឋានឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់ យោបល់ មានឋានៈស្មើអនុរដ្ឋលេខាធិការ៕ រក្សាសិទ្ធិដោយៈចេស្តារ





