Thursday, May 9, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ នាំឲ្យបាត់បង់ចំណូលចូលជាតិ និងបង្កអសន្តិសុខសង្គម

spot_img

ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា កំពុងដាក់ចេញយុទ្ធនាការបង្ក្រាបល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទយ៉ាងតឹងរ៉ឹងនៅទូទាំងប្រទេស ដែលនាំឲ្យបាត់បង់ចំណូលចូលជាតិ និងបង្កអសន្តិសុខសង្គម ស្របពេលដែលក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានផ្សព្វផ្សាយច្បាប់ស្តីពីការគ្រប់គ្រងល្បែងពាណិជ្ជកម្ម ដើម្បីពង្រឹងប្រសិទ្ធភាពគ្រប់គ្រងលើវិស័យនេះ។

ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា បានមានប្រសាសន៍ថា បញ្ញត្តិកម្មលើវិស័យល្បែងពាណិជ្ជកម្ម ត្រូវបានរៀបចំឡើងក្នុងគោលបំណងធានាការគ្រប់គ្រងមណ្ឌលល្បែងពាណិជ្ជកម្មសមាហរ័ណ និងល្បែងពាណិជ្ជកម្ម ដើម្បីរួមចំណែកជំរុញកំណើនសេដ្ឋកិច្ច, លើកកម្ពស់វិស័យទេសចរណ៍​បង្កើតការងារប្រមូលចំណូល រក្សាសុវត្ថិភាព និងសន្តិសុខសង្គម។

ឯកឧត្តម បានបន្តថា តថភាពនៅក្នុងពិភពលោកបានបង្ហាញថា ល្បែងពាណិជ្ជកម្មត្រូវបានដំណើរការនៅក្នុងតំបន់ និងក្នុងប្រទេសជាច្រើននៅលើពិភពលោក ទាំងក្នុងទម្រង់ផ្លូវការ និងទាំងមិនផ្លូវការ។ រដ្ឋាភិបាលនៃបណ្តាប្រទេសកាន់តែច្រើនឡើង បានសម្រេចទទួលស្គាល់ជាផ្លូវការនូវពាណិជ្ជកម្មលើវិស័យល្បែង ដោយបង្កើតក្របខណ្ឌគតិយុត្ត ដើម្បីដាក់វិស័យនេះឱ្យស្ថិតក្រោមដំបូលច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន ដើម្បីបង្កើនចំណូលចូលសេដ្ឋកិច្ចជាតិ ខណៈល្បែងស៊ីសងខុសច្បាប់ ឬគ្មានច្បាប់ ត្រូវបានបង្ក្រាបនៅទូទាំងប្រទេសដែលជាហេតុធ្វើឲ្យបាត់បង់ចំណូលចូលរដ្ឋ។

ឯកឧត្តម បានបន្ថែមថា ទីតាំងល្បែងពាណិជ្ជកម្ម ដែលរួមបញ្ចូលទាំងទីតាំងបដិសណ្ឋារកិច្ច, ភោជនីយដ្ឋាន ផ្សារទំនើប សណ្ឋាគារ មណ្ឌលកីឡាមណ្ឌលកម្សាន្ត និងទស្សនា មណ្ឌលសន្និបាត ឬពិព័រណ៍ ហាងលក់ទំនិញរួចពន្ធ ត្រូវបានបង្កើតជាមណ្ឌលល្បែងពាណិជ្ជកម្មសមាហរ័ណ ដែលត្រូវបានទទួលស្គាល់ជាទូទៅនៅលើពិភពលោកថា ជាប្រភពចំណូលថវិកាដ៏សំខាន់ និងជាទីតាំងការងារ ជាច្រើនប្រភេទនៃឧស្សាហកម្មគ្មានផ្សែង ដែល​បានចូលរួមចំណែកក្នុងការបង្កើតឱកាសការងារ និងជំរុញកំណើនសេដ្ឋកិច្ចជាតិ។

សូមបញ្ជាក់ថា ការអនុវត្តប្រកបដោយប្រសិទ្ធភាពនូវច្បាប់នេះ នឹងរឹតបន្តឹងការគ្រប់គ្រងវិស័យល្បែងពាណិជ្ជកម្ម ឱ្យកាន់តែរឹងមាំ ដែលនឹងផ្តល់ផលប្រយោជន៍ជាអតិបរមាដល់សេដ្ឋកិច្ចជាតិ និងប្រជាជនកម្ពុជា តាមរយៈការបង្កើតនូវយន្តការស្ថាប័នសមស្របសំដៅពង្រឹងនូវសុវត្ថិភាព សន្តិសុខ របៀបរៀបរយ សណ្ដាប់ធ្នាប់សង្គមបង្កើតការងារ លើកកម្ពស់វិស័យទេស ចរណ៍ និងការអភិវឌ្ឍ ជាពិសេសនៅតាមតំបន់ព្រំដែន និងតំបន់ជាប់មាត់សមុទ្រ៕

spot_img
×