ភ្នំពេញ៖ ក្រុមម្ចាស់ផ្ទះព្រះខ័នរាជស្វាយរៀង និង ការពារជាតិ ប្រកួតគ្នាយ៉ាងចម្រូងចម្រាស កាលពីថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០១៨ ហើយឈានទៅរកការប្រើដៃជើង វាយគ្នា នៅលើទីលានទៀតផង។ យ៉ាងណាក្ដី លទ្ធផលម្សិលមិញ ការពារជាតិ យកឈ្នះ ព្រះខ័នរាជស្វាយរៀង ២-១។
បែបណាក្ដី គេត្រូវរង់ចាំមើលចំណាត់ការរបស់គណៈកម្មាធិការវិន័យរបស់ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា។ កាលឆ្នាំមុន ក្រុមនេះ ក៏ប៉ះទង្គិចគ្នា និង ឈានដល់ការប្រើដៃជើងដូចគ្នានៅទីលានស្ដាតចាស់។
មិនដឹងថាខាងណាខុសខាងណាត្រូវទេ គ្រាន់តែដឹងថាវាយគ្នាសាហាវដូចក្នុងរឿងចិនអ៊ីចឹង។ សូមកុំឲ្យមានរឿងបែបនេះទៀតអី មើលទៅវាមិនទំនងទេ។
ការប្រតាយប្រតប់គ្នានៅចុងម៉ោងតង់ទី២រវាង ព្រះខ័នរាជស្វាយរៀង និង ការពារជាតិ ដែលបង្កដោយកីឡារ ណុប តុលា និង កីឡាកូរ៉េខាងត្បូងរបស់ទ័ព Song Chihoon។ បន្ទាប់ពីសម្របសម្រួលរួច អាជ្ញាកណ្តាល សម្រេចផ្តល់កាតក្រហម ក្រុមទាំងសងខាង ម្ខាង២សន្លឹក៕ ដោយ៖បញ្ញាស័ក្តិ