ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្ដេចតេជោ ហ៊ុន សែន ប្រាប់នាយករដ្ឋមន្ត្រីគុយបា ថា ថ្កោលទោសការបា.ញ់មីស៊ីល របស់កូរ៉េខាងជើង ឆ្លងកាត់ប្រទេសជប៉ុន

ភ្នំពេញ ៖ ក្នុងជំនួបពិភាក្សាទ្វេភាគី ជាមួយ លោក ម៉ានូអែល ម៉ារ៉េរ៉ូ គ្រុស នាយករដ្ឋមន្ត្រីគុយបា ដែលកំពុងទស្សនកិច្ចនៅកម្ពុជា កាលពីថ្ងៃអង្គារ ទី០៤ ខែតុលា ឆ្នាំ២០២២ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានជម្រាបសមភាគីថា សម្តេចថ្កោលទោសការបាញ់មីស៊ីល ឆ្លងកាត់ប្រទេសជប៉ុន ដែលបានធ្វើឡើងដោយ សាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េ (កូរ៉េខាងជើង)។

លើសពីសម្តែងសោកស្តាយចំពោះការបាញ់មីស៊ីល ដោយកូរ៉េខាងជើង ឆ្លងកាត់ប្រទេសជប៉ុន កាលពីថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២២នោះ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា ឥរិយាបថរបស់សាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េ (កូរ៉េខាងជើង) នេះ គឺប្រកបដោយគ្រោះថ្នាក់ និងជាការបំពានមួយទៀតទៅលើសេចក្តីសម្រេចនៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។

សម្ដេចក៏បានលើកឡើងទៀតថា ចំពោះសង្គ្រាមនៅអ៊ុយក្រែន ទៀតសោត គឺកម្ពុជាយល់អំពីហេតុផលប្រវត្តិសាស្ត្រ យល់អំពីការព្រួយបារម្ភណ៍ផ្នែកសន្តិសុខ និងភាពស្មុគស្មាញនៃបញ្ហា, ប៉ុន្តែ ទោះជាយ៉ាងណា កម្ពុជាមិនយល់ស្របចំពោះការចូលលុកលុយ ប្រទេសអ៊ុយក្រែន និងការភ្ជាប់ជាតំបន់ចំណុះ ពីប្រទេសអធិបតេយ្យមួយនោះទេ។ កម្ពុជា ក្នុងនាមជាប្រទេសតូច ប្រកាន់នូវការគោរពអធិបតេយ្យភាព បូរណភាពទឹកដី និងឯករាជ្យភាពនយោបាយ នៃរដ្ឋសមាជិក និងធម្មនុញ្ញ អ.ស.ប។

ចុងបញ្ចប់នៃការសន្ទនា នាយករដ្ឋមន្ត្រីទាំងពីរ បានផ្លាស់ប្តូរមតិ ពាក់ព័ន្ធបញ្ហាតំបន់ និងអន្តរជាតិ និងបានប្តេជ្ញា ពង្រឹងទំនាក់ទំនងនៃប្រទេសទាំងពីរ កម្ពុជា-គុយបា រឹតចំណងមិត្តភាព និងសហប្រតិបត្តិការ លើវិស័យជាច្រើន មានដូចជា វិស័យអប់រំ សុខាភិបាល វប្បធម៌ កសិកម្ម ពាណិជ្ជកម្ម និងទំនាក់ទំនងលើឆាកអន្តរជាតិ ឲ្យកាន់តែខ្លាំង ទូលំទូលាយ៕ រក្សាសិទ្ធិដោយ ៖ ពិសិដ្ឋ CEN

ចូលមើលព័ត៌មានថ្មីៗបន្ថែម