ជារឿយៗ សម្រាប់សិល្បៈវប្បធម៌ខ្មែរយើង តែងតែមានជនជាតិបរទេសទូទាំងពិភពលោក ស្រឡាញ់ដក់ជាប់ចិត្ត ព្រមទាំងហ្វឹកហាត់ អនុវត្តបានផងដែរ ជាក់ស្ដែងដូចជាកាលពីពេលថ្មីៗនេះ នារីជនជាតិអាមេរិកម្នាក់ឈ្មោះ Emily Howe បានច្រៀងចម្រៀងប្រពៃណីខ្មែរមួយបទមានចំណងជើងថា «នាងបុកស្រូវ» ជាមួយឧបករណ៍ចាប៉ីខ្មែរបានយ៉ាងពីរោះ ។
Emily Howe ត្រូវបានប្រជាពលរដ្ឋខ្មែរមួយចំនួនធំដែលនិយមលេងបណ្ដាញសង្គមហ្វេសប៊ុកស្គាល់ច្បាស់ ដោយកន្លងមកនាងតែតែងខិតខំហាត់ច្រៀង និងលេងឧបករណ៍ភ្លេងបុរាណខ្មែរបានយ៉ាងល្អ ថ្វីបើការនិយាយភាពសារខ្មែររបស់នាងមិនសូវច្បាស់បន្តិចយ៉ាងណាក៏ដោយ ។
នៅក្នុងវីដេអូឃ្លីបបានបង្ហាញឱ្យឃើញថា Emily Howe បានអង្គុយជាមួយយុវជនខ្មែរមួយរូប ខណៈដែលយុវជនរូបនោះជាអ្នកដេញចាប៉ី នាង Emily Howe ជាអ្នកច្រៀងបទ «នាងបុកស្រូវ» បានយ៉ាងពីរោះ ។
សូមទស្សនាវីដេអូឃ្លីបខាងក្រោមនេះទាំងអស់គ្នា ៕ សាវុធ