រូបមន្តនេះត្រូវបានសាស្ត្រាចារ្យ Mermersky គឺជាអ្នកវិទ្យាសាស្ត្ររុស្ស៊ី បានដឹកនាំការស្រាវជ្រាវនិងពិសោធន៍លើអ្នកជំងឺមហារីករាប់ពាន់នាក់នូវរូបមន្តរបស់ខ្លួន ។ លោកបកស្រាយយ៉ាងខ្លីថា ក្រូចឆ្មារ ខ្ទឹមស ទឹកឃ្មុំ ពន្លកស្រូវសាឡី និង ផ្លែកៅឡាក់ ដែលទាំងអស់នោះ វានឹងផ្គត់ផ្គង់ដល់អ្នកជំងឺមហារីក នូវប្រូតេអ៊ីន វីតាមីន ខនិច បណ្តាសារធាតុ ជីវសាស្ត្រ carbohydrate សារជាតិខ្លាញ់រុក្ខជាតិជាច្រើន ។
អ្នកកើតជំងឺមហារីក គប្បីបរិភោគសារជាតិចម្រុះនេះជាប្រចាំនោះនឹងជួយបង្កើតថាមពលនៃប្រព័ន្ធការពារសរីរាង្គ កាត់បន្ថយការបន្ថយការលូតលាស់ និងរាលដាលរបស់កោសិកាមហារីក ហើយក្នុងករណីមួយចំនួនធំនោះវាអាចកម្ចាត់បានទាំងស្រុងនូវកោសិការសាហាវមួយនេះ ។
Bisto Mermersky អ្នកស្រាវជ្រាវនូវរូបមន្តខាងលើ
វិធីផ្សំវត្ថុធាតុដើម ៖ ផ្លែក្រូចឆ្មារស្រស់១៥ផ្លែ, មើមខ្ទឹមសស្រស់ ១២មើម , ទឹកឃ្មុំសុទ្ធ ១គីឡូក្រាម , ពន្លកស្រូវសាលី 400ក្រាម , ផ្លែកៅឡាក់ ៤០០ក្រាម ។
ជំហានដំបូងត្រូវត្រៀមទុកពន្លកស្រូវសាឡី
ចំពោះការផលិតពន្លកស្រូវសាឡី អ្នកគប្បីយកស្រូវសាឡី ទម្ងន់ ៤០០ក្រាម ដាក់ក្នុងកែវ ។ ចាក់ទឹកឲ្យពេញកែវ ទុករយៈពេល១យប់ (ពី ១០-១២ម៉ោង) ។ បន្ទាប់មកយកវាមកចាក់លើកញ្ច្រែងឲ្យស្រស់ទឹក រួចលាងសំអាតដោយទឹកស្អាត យកវាទៅដាក់ក្នុងកែវ រួចយកស្បៃមុងមកបិទចងឲ្យជាប់ (ដូចក្នុងរូប) ហើយយកវាទៅទុកនៅកន្លែងគ្មានពន្លឺថ្ងៃរយៈពេលថ្ងៃ ។ ពេលពន្លកវាដុំចេញពី ១ml-២ml នោះអាចប្រើប្រាស់បានហើយ ។
របៀបផ្សំ ៖
-យកខ្ទឹមស និងផ្លែកៅឡាក់បកសំបកចេញ រួចដាក់ចូលម៉ាស៊ីនកិន ចាក់ពន្លកស្រូវសាឡីខាងលើចូល រួចកិនបញ្ចូលគ្នាឲ្យម៉ត់។
-យកផ្លែក្រូចឆ្មារ ៥ផ្លែ ដាក់វាទាំងមូលចូលទៅក្នុងម៉ាស៊ីនកិន ហើយបន្តកិនជាមួយគ្នា ។ ផ្លែក្រូចឆ្មារ ១០ផ្លែដែលនៅសល់ច្របាច់យកទឹកវា ហើយចាក់បញ្ចូលទៅក្នុងសារធាតុចម្រុះខាងលើ ។
-ចាក់ទឹកឃ្មុំចូលរួចយកស្លាបព្រាកូរច្របល់ឲ្យសព្វសាច់ ។
-សារធាតុចម្រុះទាំងអស់នោះយកវាទៅចាក់ចូលក្នុងកែវថ្ម គ្របមាត់កែវឲ្យជិតរួចដាក់ក្នុងទូរទឹកកករយៈពេល ៧២ ម៉ោង ។
របៀបប្រើ ៖ បន្ទាប់ពីទុកក្នុងទូរទឹកកក ៧២ម៉ោង រួចអ្នកអាចចាប់ផ្តើមប្រើប្រាស់វាបាន ។ ចំពោះអ្នកជំងឺមហារីក រយៈពេល២ម៉ោងម្តង ត្រូវផឹកពី ១-២ ស្លាបព្រាបាយ ។ ចំណែកអ្នកដែលទើបមានសញ្ញានៃជំងឺនេះ ហើយដែលមានហានិភ័យប្រឈមនឹងជំងឺមហារីកគប្បីផឹក១ថ្ងៃ តែ៣លើកបានហើយ គឺ៣០នាទី នៅមុនពេលបាយ និងមុនពេលចូលដេក ។
សាស្ត្រាចារ្យ Bisto Mermersky សង្កត់ធ្ងន់ថា សារធាតុចំណុះទាំងនេះវាមានគ្រប់គ្រាន់នូវអ្វីដែលសរីរាង្គត្រូវការ ហើយវាជួយឲ្យបណ្តាមុខងារផ្នែកក្នុងរបស់សរីរាង្គបំពេញការងារបានល្អ ។ ផ្តើមពីរាងកាយមួយមានសុខភាពមាំមួន តុល្យភាព នោះមិនថាជំងឺអ្វីទេ សូម្បីជំងឺមហារីកក៏ត្រូវដកថយដោយខ្លួនឯង ៕ លីសា