ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្ពុជា-ឥណ្ឌា នឹងបន្តពង្រឹង និងពង្រីកទំនាក់ទំនង ចំណងមិត្តភាព និងលើកកម្ពស់កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ

ភ្នំពេញ៖ នៅរសៀលថ្ងៃទី ៦ ខែតុលាឆ្នាំ ២០២២ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានជួបលោកជំទាវ បណ្ឌិត Devyani Khobragade ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំកម្ពុជា ជួបសម្ដែងការគួរសម និងពិភាក្សាការងារ ក្នុងនោះសម្តេច និងលោកជំទាវ បណ្ឌិត Devyani Khobragade បានផ្លាស់ប្តូរយោបល់គ្នាថា ក្រោយវិបត្តិកូវីដ-១៩ ជាសកលមានភាពធូរស្រាលក្រសួងការពារជាតិទាំងពីរកម្ពុជា-ឥណ្ឌា នឹងបន្តពង្រឹង និងពង្រីកទំនាក់ទំនង ចំណងមិត្តភាព និងលើកកម្ពស់កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ រវាងកងទ័ពប្រទេសទាំងពីរឱ្យកាន់តែល្អប្រសើរឡើងថែមមួយកម្រិតទៀត។ រក្សាសិទ្ធិដោយ ៖ សុទ្ធលី

ចូលមើលព័ត៌មានថ្មីៗបន្ថែម