មនុស្សស្លា.ប់ក្នុងការបា.ញ់ប្រ.ហារទ្រង់ទ្រាយធំ នៅមជ្ឈមណ្ឌលថែទាំកុមារនៃខេត្តណងបួលាំភូ ភាគឦសានប្រទេសថៃ កាលពីថ្ងៃព្រហស្បតិ៍ ទី០៦ ខែតុលា ឆ្នាំ២០២២ ម្សិលមិញនេះ បានកើនដល់ ៣៨នាក់ហើយ ដោយភាគច្រើនជាកុមារ។
ទីភ្នាក់ងារសារព័ត៌មានស៊ីនហួរ នៅថ្ងៃព្រហស្បតិ៍ ទី០៦ ខែតុលា ឆ្នាំ២០២២ បានចេញផ្សាយ ឲ្យដឹងថា ខាងប៉ូលិសថៃបាននិយាយថា បុរសជាខ្មាន់កាំភ្លើងខាងលើ បន្ទាប់ពីបា.ញ់រះទៅលើហ្វូងកុមាររួចហើយ ក៏បានទៅបា.ញ់ស.ម្លាប់គ្រួសារខ្លួនថែមទៀត មុនពេលធ្វើអត្តឃាតតាមក្រោយ។
ហេតុការណ៍នេះ ត្រូវបានសាក្សីដែលមើលឃើញពីសកម្មភាពខ្មាន់កាំភ្លើង និយាយថា ដំបូងឡើយគេឃើញបុរសម្នាក់ ដែលត្រូវបានគេជឿថា ជាមន្ត្រីប៉ូលិស មានកាន់កាំភ្លើង និងកាំបិតក្នុងដៃ ឆ្មក់ចូលទៅវា.យប្រ.ហារនៅក្នុងមជ្ឈមណ្ឌលថែទាំកុមារ។
ខាងប៉ូលិសថៃ បានឱ្យដឹងថា ក្នុងចំណោមជនរងគ្រោះរាប់សិបនាក់ ដែលបានស្លា.ប់ គឺមានទាំងមនុស្សពេញវ័យ និងក្មេងតូចៗ។ ខ្មាន់កាំភ្លើងខាងលើ ត្រូវគេជឿថា ជាអតីតមន្រ្តីប៉ូលិស ភ្លាមនោះបានរត់គេចខ្លួនបាត់ពីកន្លែងកើតហេតុ ខណៈនាយករដ្ឋមន្រ្តីថៃ លោក ប្រាយុទ្ធ ចាន់អូចា បានចេញបញ្ជាឱ្យទីភ្នាក់ងារពាក់ព័ន្ធទាំងអស់ធ្វើសកម្មភាព ដើម្បីតាមប្រមាញ់ ចាប់ខ្លួនជនសង្ស័យឱ្យបានឆាប់។
បើតាមការកត់សម្គាល់ ករណីបា.ញ់ស.ម្លាប់មនុស្សស្លា.ប់រង្គាលបែបនេះ គឺជារឿងដែលកម្រកើតមាននៅក្នុងប្រទេសថៃ, ប៉ុន្តែគេនៅចាំបានថា កាលពីឆ្នាំ២០២០ ទាហានថៃឆ្កួតចិត្តម្នាក់ បានបា.ញ់ស.ម្លាប់មនុស្ស ២៩នាក់ និងបង្កឱ្យរបួស ៥៧នាក់, ប៉ុន្មានម៉ោងក្រោយមក ខ្មាន់កាំភ្លើងរូបនោះ ត្រូវកងកម្លាំងពិសេសថៃបា.ញ់ស.ម្លាប់ចោលនៅនឹងកន្លែងតែម្ដង៕ រក្សាសិទ្ធិដោយ ៖ ពិសិដ្ឋ CEN








