នៅថ្ងៃទី ០៤ ខែមិថុនានេះ សេតវិមានបានប្រកាសថា ជំនួបកំពូលរវាងប្រធានាធិបតីអាមេរិកដូណាល់ត្រាំនិងមេដឹកនាំគីម ជុងអ៊ុន នឹងប្រព្រឹត្តនៅវេលាម៉ោង ៩ ព្រឹក (ម៉ោងនៅសិង្ហបុរី) ថ្ងៃទី ១២ ខែមិថុនា នៅសិង្ហបុរី ។
ប្រជាជននៅកូរ៉េខាងជើងកំពុងឈរមើលរូបដែលបង្ហាញលើទូរទស្សន៍នាស្ថានីយ៍រថភ្លើង
សេតវិមានក៏ប្រកាសថា គោលនយោបាយបង្កសម្ពាធជាអតិប្បរមាចំពោះកូរ៉េខាងជើង នៅតែពុំមានការប្រែប្រួល ដោយគ្រាន់តែផ្អាកអនុវត្តមុនជំនួបកំពូល ដែលប្រព្រឹត្តទៅរវាងអាមេរិក-កូរ៉េខាងជើង ។
ចំពោះប្រទេសដែនកោះដ៏តូចដូចសិង្ហបុរីត្រូវបានជ្រើសរើសជំនួបកំពូលអាមេរិក-កូរ៉េខាងជើង ត្រូវបានចាត់ទុកថាជាជម្រើសមួយដែលប្រធានាធិបតីអាមេរិកក៏ដូចជាមេដឹកនាំកូរ៉េខាងជើង បានថ្លឹងថ្លែងយ៉ាងម៉ត់ចត់ដើម្បីគេចចេញពីបណ្តាការទូត ក៏ដូចជាសន្តិសុខសម្រាប់ជំនួបជាប្រវត្តិសាស្ត្រនេះ ៕ សូយន