Sunday, November 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សុខភាពយើង៖ កុំយល់ច្រឡំ! “ខ្លាញ់ត្រី និងខ្លាញ់ថ្លើមត្រី” ប្រយោជន៍ខុសគ្នា និងញ៉ាំឱ្យត្រូវវិធី

បច្ចុប្បន្ននេះទំនោរនៃការស្រឡាញ់សុខភាព កំពុងតែពេញនិយមខ្លាំង មិនថាតែការហាត់ប្រាណ ឬញ៉ាំអាហារឱ្យកើតជាប្រយោជន៍នោះឡើយ ដូច្នេះហើយទើបអាហារបំប៉ន ឬអាហារបន្ថែម បានក្លាយជាជម្រើសមួយដែលកំពុងបានទទួលការពេញនិយម ជាពិសេសខ្លាញ់ថ្លើមត្រី ដែលមនុស្សជាច្រើនជ្រើសរើសយកមកបំប៉នរាងកាយឱ្យរឹងប៉ឹងមាំមួន តែក៏នៅមានមនុស្សជាច្រើនទៀតដែរ ដែលយល់ច្រឡំរវាងខ្លាញ់ត្រី និងខ្លាញ់ថ្លើមត្រី។ ថ្ងៃនេះ អ្នកជំនាញការខាងវេជ្ជភណ្ឌ និងផលិតផលអាហារបំប៉ន សូមចូលខ្លួនមកបកស្រាយអំពីការយល់ច្រឡំនេះឱ្យមិត្តអ្នកស្ដាប់ បានជ្រាបទាំងអស់គ្នាដូចតទៅ…

ការពិតទៅ “ខ្លាញ់ថ្លើមត្រី” នេះ ជាខ្លាញ់ដែលចម្រាញ់បានពីថ្លើមរបស់ត្រីសមុទ្រ ដែលមានវីតាមីន A និង D ដែលគេនិយមប្រើជាមួយកុមារ មនុស្សវ័យជំទង់ និងវ័យធ្វើការងារ ដើម្បីបង្កើន និងពង្រឹងឆ្អឹង និងសារធាតុប្រឆាំងរ៉ាឌីកាល់សេរី ការពារស្បែក និងកែវភ្នែក ពីការត្រូវបំផ្លាញដោយបរិស្ថានអាក្រក់ ជួយជំរុញប្រព័ន្ធប្រឆាំងជំងឺរបស់រាងកាយ ឱ្យធ្វើការបានយ៉ាងមានប្រសិទ្ធភាព។
ខណៈដែល “ខ្លាញ់ត្រី” ជាសារធាតុដែលចម្រាញ់ចេញពីសាច់ ក្បាល កន្ទុយ និងស្បែករបស់ត្រីសមុទ្រ ដូចជា ត្រីអ៊ែនឆូវី ត្រីសាល់ម៉ុន ត្រីមែកខឺរែល និងត្រីធូណា ដែលជាប្រភពរួមរបស់អូមេហ្កា៣ ដែលមានផ្នែកផ្សំសំខាន់សម្រាប់ខួរក្បាល ប្រព័ន្ធប្រសាទ ជំរុញការធ្វើការងាររបស់សរសៃឈាមបេះដូង និងខ្សែភ្នែក ដែលបើសិនជារាងកាយបានទទួល “ខ្លាញ់ត្រី” មិនគ្រប់គ្រាន់ នឹងមានផលដល់ការចុះខ្សោយរបស់ខួរក្បាល កែវភ្នែក មានសភាវសម្ពាធឈាមឡើងខ្ពស់ និងសរសៃឈាមញ៉ុកណែនដោយសារខ្លាញ់នៅក្នុងឈាមខ្ពស់។

“បរិមាណអូមេហ្កា៣ ដែលរាងកាយគួរបានទទួលក្នុង ១ថ្ងៃៗ បើប្រៀបធៀប គឺស្មើនឹងការញ៉ាំត្រីប្លាធូខ្នាតធំល្មម ជាប្រចាំយ៉ាងតិចក្នុង ១សប្តាហ៍ ៣ក្បាល មិនចាំបាច់ទៅទិញត្រីថ្លៃៗមកញ៉ាំ ក៏ត្រីប្លាធូអាចជំនួសបានដូចគ្នាដែរ តែអ្វីដែលសំខាន់នោះ អ្នកជំនាញខាងភោជនាហារ និងសុខភាពបានណែនាំឱ្យចម្អិនបែបស្ងោរ ឬចំហុយ ដើម្បីថែរក្សាគុណតម្លៃរបស់អូមេហ្កា៣ ឱ្យនៅដដែល និងបើញ៉ាំត្រីជាប្រចាំហើយនោះ ក៏មិនចាំបាច់ទៅជ្រើសរើសផលិតផលអាហារបំប៉នណាមកញ៉ាំបន្ថែមឡើយ ហើយការញ៉ាំខ្លាញ់ត្រីយ៉ាងសមល្មមនេះ ត្រូវនឹកដល់សភាពរាងកាយរបស់យើងផង បើជាបុគ្គលទូទៅ ដែលមានសុខភាពល្អហើយនោះ ខាងសមាគមជំងឺបេះដូងរបស់សហរដ្ឋអាមេរិក បានណែនាំឱ្យញ៉ាំអាស៊ីតខ្លាញ់អូមេហ្កា៣ ដើម្បីការពារការកើតជំងឺសរសៃឈាមបេះដូងណែនស្ទះ ដោយត្រូវញ៉ាំយ៉ាងតិច ៥០០មីល្លីក្រាម”។

ដែលសំខាន់នោះគឺ គួរទទួលទានអាហារឱ្យគ្រប់ ៥ប្រភេទក្រុម ញ៉ាំទឹកស្អាត ហាត់ប្រាណឱ្យបានជាប់ជានិច្ច និងសម្រាកឱ្យបានគ្រប់គ្រាន់ ដើម្បីសុខភាពដែលរឹងប៉ឹងមាំមួនយូរអង្វែង៕

Three tuna fish group in a row on dark wooden board really fresh just after capture little tunny
×