ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្ដេចតេជោ ហ៊ុន សែន កំណត់គោលដៅការពារបរិស្ថាន និងកាត់បន្ថយការបញ្ចេញឧស្ម័ន ៤២ភាគរយ នៅត្រឹមឆ្នាំ២០៣០

ភ្នំពេញ ៖ ក្នុងពេលបើកសន្និសីទគណបក្សនយោបាយអន្តរជាតិ តាមប្រព័ន្ធវីដេអូ នារសៀលថ្ងៃព្រហស្បតិ៍ ទី០៦ ខែតុលា ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន ក្នុងនាមជាប្រធានគណបក្សប្រជាជនកម្ពុជា បានថ្លែងសុន្ទរកថា បង្ហាញថា កម្ពុជា បានប្តេជ្ញាចិត្តខ្ពស់ក្នុងការចូលរួមដោះស្រាយបញ្ហាប្រែប្រួលអាកាសធាតុសាកល បើទោះបីកម្ពុជា ជាប្រទេសតូច និងបញ្ចេញឧស្ម័នផ្ទះកញ្ចក់តិចក៏ដោយ។

សម្តេចតេជោ ហ៊ុន សែន រំលេចថា ដើម្បីចូលរួមដោះស្រាយបញ្ហាបម្រែបម្រួលអាកាសធាតុសាកលនេះ កម្ពុជា បានបង្កើនថវិកាជាតិចំនួន ៣ដង សម្រាប់សកម្មភាពពាក់ព័ន្ធនឹងការទប់ទល់ការប្រែប្រួលអាកាសធាតុ និងបានកំណត់គោលដៅកាត់បន្ថយការបញ្ចេញឧស្ម័នប្រមាណ ៤២ភាគរយ នៅត្រឹមឆ្នាំ ២០៣០។

សន្និសីទ ដែលមានការអញ្ជើញចូលរួមពីបណ្តាមេដឹកនាំគណបក្សនយោបាយនានានៅលើសកលលោក ក្នុងទម្រង់កូនកាត់ ដោយមានអ្នកចូលរួមផ្ទាល់ និងតាមអនឡាញ ដើម្បីផ្លាស់ប្ដូរទស្សនៈ និងបទពិសោធពាក់ព័ន្ធបរិស្ថាន និងការអភិវឌ្ឍប្រកបដោយចីរភាពនោះ សម្តេចតេជោ ហ៊ុន សែន បានបង្ហាញកិច្ចខិតខំប្រឹងប្រែងថា តាមរយៈនយោបាយឈ្នះ-ឈ្នះ, កម្ពុជា ដៃម្ខាងខិតខំធ្វើការកែទម្រង់រដ្ឋយ៉ាងមុតស្រួចជាបន្តបន្ទាប់ តាមរយៈការរៀបចំ និងកែលម្អក្របខណ្ឌច្បាប់, គោលនយោបាយ និងយុទ្ធសាស្ត្រជាតិ ដើម្បីជំរុញការកសាងហេដ្ឋារចនាសម្ព័ន្ធរូបវន្ត, ការបណ្តុះបណ្តាលធនធានមនុស្ស និងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ហើយដៃម្ខាងទៀតខិតខំការពារបរិស្ថាន, អភិរក្សធនធានធម្មជាតិ និងជីវៈចម្រុះ និងលើកកម្ពស់ជីវភាពប្រជាជនមូលដ្ឋានឱ្យមានភាពរឹងមាំ និងភាពធន់៕ រក្សាសិទ្ធិដោយ ៖ ពិសិដ្ឋ CEN

ចូលមើលព័ត៌មានថ្មីៗបន្ថែម