Saturday, September 20, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លម្អិត ជុំវិញ​ករណី​អតីត​ប៉ូលិស ជាប់​ចោ-ទ​គ្រឿ-ងញៀ-ន ឈាន​ទៅ​សម្លា-ប់​ក្មេង​ៗ២៤នាក់ មុន​ពេល​បា-ញ់​សម្លា-ប់​ប្រពន្ធ​កូ​ន និង​ខ្លួនឯង​តាម​ក្រោយ

នេះជាអ្វីដែលត្រូវបានហៅថាជាករណីអំពើឃាតកម្មដ៏សាហាវបំផុត របស់ប្រទេសថៃ បន្ទាប់ពីមនុស្សយ៉ាងតិច ៣៦ នាក់ ដែលក្នុងនោះជាកុមារ ២៤ នាក់ ត្រូវបានសម្លាប់នៅក្នុងការសម្លាប់រង្គាល នៅក្នុងមជ្ឈមណ្ឌលថែទាំកុមារមួយកន្លែង ស្ថិតនៅភាគឦសានប្រទេសថៃ។

យោងតាម ​​BBC ជនល្មើសឈ្មោះ Panya Kamrab គឺទើបតែបានឡើងតុលាការកាលពីថ្ងៃព្រហស្បតិ៍ សម្រាប់ការចោទប្រកាន់ទាក់ទងនឹងការប្រើប្រាស់ និងលក់ថ្នាំញៀនមេតំហ្វេតាមីន មុនពេលសម្រុកចូលកន្លែងបណ្តុះបណ្តាលកូនក្មេងនៅវេលាម៉ោង ១២ និង ៣០ នាទី ថ្ងៃត្រង់។ សាលក្រម​ ត្រូវ​បាន​គ្រោង​នឹង​ប្រកាស​នៅ​ថ្ងៃ​សុក្រនេះ (​ទី៧ ខែ​តុលា ឆ្នាំ ២០២២ )។

នៅក្នុងការឆែកឆេរផ្ទះរបស់ Panya ប៉ូលីសបានរកឃើញថេប្លេត Yaba នៅក្នុងផ្ទះរបស់គេ។ Yaba គឺជាការរួមបញ្ចូលគ្នានៃមេតំហ្វេតាមីន និងជាតិកាហ្វេអ៊ីន ដែលត្រូវបានគេស្គាល់ថាជាគ្រីស្តាល់មេតា។ វាគឺជាថេប្លេតដែលជាធម្មតាត្រូវបានបុកកម្ទេច និងជក់ ដែលត្រូវបានគេស្គាល់ថាជា “ថ្នាំឆ្កួត” ។

ការ​ចោទ​ប្រកាន់​ពី​បទ​កាន់​កាប់​គ្រឿង​ញៀន​ប្រភេទ​ទី​១ ជាហេតុធ្វើឲ្យរូបគេ ​ត្រូវ​ព្យួរ​ពី​តួនាទី​ប៉ូលិស​ កាលក្នុង​ខែ​មករា។ បន្ទាប់មក រូបគេក៏ត្រូវបានបណ្តេញចេញពីកងកម្លាំងប៉ូលីសជាផ្លូវការ នៅក្នុងខែមិថុនា។

ដោយឡែក នៅមុនពេលកើតហេតុ បើតាមអ្នកនាំពាក្យប៉ូលិស ឧត្តមសេនីយ៍ Paisan Luesomboon បាននិយាយថា អតីតប៉ូលិសអាយុ ៣៤ ឆ្នាំ រូបនេះ បានទៅកន្លែងបណ្តុះក្មេងៗ ដើម្បីស្វែងរកកូនប្រុសចុងរបស់ខ្លួន អាយុ ២ ឆ្នាំ ដែលបានចុះឈ្មោះនៅទីនោះ។ ទោះ​ជា​យ៉ាង​ណា​ ​អ្នកគ្រូបង្រៀនឈ្មោះ Nanticha Panchum បាន​និយាយ​ថា ក្មេង​ប្រុស​នេះ​មិន​បាន​ចូល​រៀន​មួយ​ខែ​មក​ហើយ។

អ្នកគ្រូ Paisan បាននិយាយថា ដោយមិននិយាយមួយមាត់កមួយម៉ាត់ Panya “បានចូលបន្ទប់ដែលក្មេង ២៤ នាក់កំពុងដេក” ហើយបានសម្លាប់ទាំងអស់ ប៉ុន្តែក្នុងចំណោមពួកគេម្នាក់ប្រើកាំបិត។

អ្នកគ្រូបង្រៀនម្នាក់នៃមជ្ឈមណ្ឌល បានរៀបរាប់ពីអ្វីដែលនាងបានឃើញថា នៅពេលដែលជនល្មើសបើកការបាញ់ប្រហារ គឺខណៈពេលនោះបុគ្គលិកពីរនាក់ កំពុងទទួលទានអាហារថ្ងៃត្រង់។ អ្នកគ្រូនោះនិយាយថា៖ “ខ្ញុំ​ស្រាប់តែ​ឮ​សំឡេង​ដូច​ជា​កាំជ្រួច។ លឺដូច្នេះ ខ្ញុំក៏ក្រឡេកមើលទៅ ពុទ្ធោ! ស្រាប់តែបុគ្គលិកពីរនាក់ បានដួលនៅលើឥដ្ឋបាត់ទៅហើយ»។

គ្រូៗទាំងនោះ បាននិយាយថា “បន្ទាប់មក ជនល្មើសបានដកកាំភ្លើងមួយផ្សេងទៀត ពីចង្កេះ… ពួកខ្ញុំមិននឹកស្មានថា រូបគេនឹងសម្លាប់ក្មេងៗដ៏សាហាវបែបនេះសោះឡើយ”។

គ្រូៗក៏បានឲ្យដឹងទៀតថា ជនដៃដល់ក៏បានកាន់កាំភ្លើងទី២ ព្រមទាំងកាំបិតផងដែរ បានចាក់សម្លាប់អ្នកគ្រូបង្រៀនម្នាក់ទៀត ដែលមានផ្ទៃពោះ ៨ខែ។

អ្នកគ្រូ Paisan បានប្រាប់ CNN ថា ការស្លាប់ភាគច្រើនជាលទ្ធផលនៃ “របួសស្នាម” ។ គ្រូ​បង្រៀន និង​ឧត្តម​សេនីយ៍​ប៉ូលិស Damrongsak Kittiprapas បាន​បញ្ជាក់​ពី​ការ​លើក​ឡើង​របស់អ្នកគ្រូ Paisan ដែល​ថា ជនល្មើស​ភាគច្រើន ​បាន​ប្រើ​កាំបិត​ដើម្បី​សម្លាប់​កុមារ។

លោក Damrongsak ក៏បាននិយាយ​ថា​៖ «​បន្ទាប់​មក ជនល្មើសរូបនេះ ​បាន​ចេញ​ទៅ​ក្រៅ ហើយ​ចាប់​ផ្ដើម​សម្លាប់​អ្នក​ណា​ដែលរូបគេ​ជួប​តាម​ផ្លូវ ​ដោយ​កាំភ្លើង ឬ​កាំបិត ​រហូត​ដល់រូបគេ​ត្រឡប់​មក​ដល់ផ្ទះ​វិញ។ យើង​បាន​ឡោម​ព័ទ្ធ​ផ្ទះ​ និង​បាន​រក​ឃើញ​ថា រូបគេ​បានធ្វើ​អត្តឃាត​​បាញ់សម្លាប់ខ្លួនឯង ​បន្ទាប់​ពី​សម្លាប់​ប្រពន្ធ​ និង​កូន នៅក្នុងផ្ទះ»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×