Saturday, September 20, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គួរឲ្យ​សង្វេគ​ណាស់! ប្រជាពលរដ្ឋ មន្រ្តី​ស្ថាប័ន​ជាច្រើ​ន ស្ថិត​ក្នុង​សម្លៀកបំពាក់​កាន់ទុក្ខ​តាម​ដងផ្លូវ ខណៈ​ក្បួន​រថ​យន្ត​ដឹក​ស.ព​ជនរងគ្រោះ​ទាំ​ង ៣៧ នាក់ ទៅកាន់​ស្រុកកំណើត

គួរបញ្ជាក់ថា ​កាលពីវេលា​ថ្ងៃត្រង់​ថ្ងៃ​ទី​៦ ខែតុលា ឆ្នាំ២០២២ អតីត​ប៉ូលិស​ម្នាក់ ដែលត្រូវបានតុលាការចោទប្រកាន់ពាក់ព័ន្ធគ្រឿងញៀន បានបាញ់​ប្រហារ​លើ​មជ្ឈមណ្ឌល​អភិវឌ្ឍន៍​កុមារ​មួយ​កន្លែង ស្ថិត​នៅ​ឃុំ Uthai Sawan ស្រុក Na Klang ខេត្ត Nong Bua Lamphu បានបណ្តាល​មនុស្ស​យ៉ាងតិច ៣៧ ​នាក់ ស្លាប់ ដែលក្នុងនោះមានកុមារចំនួន ២៤ នាក់។

ដោយឡែក សម្រាប់វឌ្ឍនភាពចុងក្រោយនៅថ្ងៃទី៧ ខែតុលា ឆ្នាំ ២០២២ បុគ្គលិកសារព័ត៌មាន Sorayuth Suthatsanachinda បានរាយការណ៍ព័ត៌មានលម្អិត អំពីការរៀបចំសពជនរងគ្រោះ ដោយ​មិន​មាន​សាច់​ញាតិចូលរួម ខណៈដែលក្រុម​អ្នក​ជួយ​សង្គ្រោះ​ បានដឹក​​ទៅកាន់មន្ទីរពេទ្យ Udon Thani នៃ​រដ្ឋបាល​សង្កាត់ Uthai Sawan ហើយ​ខាង​មន្ទីរពេទ្យ​ នឹង​ចេញ​លិខិត​បញ្ជាក់​មរណភាព ដើម្បី​ឲ្យ​បុគ្គលិកសង្គ្រោះ ដឹកទៅផ្ទះគ្រួសារបន្ទាប់។

សម្រាប់នីតិវិធីនៃការធ្វើកោសល្យវិច័យ ដំបូងឡើយ ក្រុមវេជ្ជបណ្ឌិតបានប្រមូលផ្តុំ ដើម្បីពន្លឿនការស៊ើបអង្កេត។ ប៉ុន្តែ​ ឥឡូវ​នេះ ក្រុម​គ្រូពេទ្យ​មិនចាំបាច់ទេ ព្រោះ​មូលហេតុ​នៃ​ការ​ស្លាប់របស់ពួកគេ គឺបានដឹងច្បាស់រួចហើយ។

ជំនួសមកវិញ ក្រុមការងារសង្គ្រោះ នឹងត្រូវបានធ្វើការផ្លាស់ប្តូរសម្លៀកបំពាក់ថ្មីឲ្យសពកុមារទាំង ២៤ នាក់ ដែលជាមូលនិធិជួយផ្សព្វផ្សាយព្រះធម៌ខេត្ត Udon Thani ដោយសារសម្លៀកបំពាក់ចាស់របស់ពួកគេប្រឡាក់ដោយឈាម។ ចំណែកសពមនុស្សពេញវ័យដទៃទៀត និងជនដៃដល់ ត្រូវឆ្លងកាត់ការធ្វើកោសល្យវិច័យដើម្បីកំណត់អត្តសញ្ញាណ ប៉ុន្តែ ការកោសល្យវិច្ច័យទាំងអស់ ក៏ត្រូវបានបញ្ចប់ផងដែរ។

នៅម៉ោង 12 និង10 នាទី ថ្ងៃត្រង់ អ្នកជួយសង្គ្រោះស្ម័គ្រចិត្តមកពីមូលនិធិផ្សេងៗ រួមទាំងអ្នកជួយសង្គ្រោះ Udon Thani, Nong Bua Lamphu និង Na Klang បានរៀបចំសាកសពទាំង ៣៧ នាក់ ដាក់ចូលមឈូស រួចដឹកសព​ទៅកាន់​មន្ទីរពេទ្យ Udon Thani ជាមួយ​ក្បួន​ប្រវែង​ប្រហែល​១​គីឡូម៉ែត្រ មុន​ពេល​បញ្ជូន​សព​ទៅ​ស្រុក​កំណើត​ ប្រគល់ឱ្យ​សាច់ញាតិ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី។

អ្វីដែលគួរឲ្យសង្វេកខ្លាំងនោះ គឺគ្រប់ច្រកល្ហក នៅច្រកចូលស្រុក Na Klang ខេត្ត Nong Bua Lamphu ត្រូវបានឃើញប្រជាពលរដ្ឋ និងមន្ត្រីស្ថាប័នផ្សេងៗ ស្លៀកពាក់ខ្មៅ ដើម្បីកាន់ទុក្ខអ្នកស្លាប់ ខណៈ​ដែល​ក្បួន​រំកិល​ឆ្លងកាត់៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×