Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​រឹបអូស​បាន​ថ្នាំញៀន​ជាង​៤​គីឡូ​ នៅ​ព្រលាន​យន្តហោះ​ពោធិចិនតុង​

spot_img

​ភ្នំពេញៈ សមត្ថកិច្ច​ប្រឆាំង​គ្រឿងញៀន​បាន​បញ្ជាក់ថា​៖​ស្ត្រី​ជនជាតិ​ថៃ​២​នាក់ និង​កុមារា​ម្នាក់ ត្រូវ ចាប់ខ្លួន​នៅ​ព្រលានយន្តហោះ​ភ្នំពេញ ក្រោយ​ឆែក​រកឃើញ​គ្រឿងញៀន​ជាង​៤​គីឡូក្រាម លាក់ទុក​ក្នុង​អាវ​រងា​។​

សមត្ថកិច្ច​បាន​ឱ្យដឹង​នៅ​ថ្ងៃទី​៤ ខែមិថុនា ឆ្នាំ​២០១៨​នេះ​ថា ស្ត្រី​ជនជាតិ​ថៃ​២​នាក់ និង​កុមារា​ម្នាក់ ត្រូវ​កម្លាំង​នគរបាល​ចាប់ខ្លួន កាលពី​រសៀល​ថ្ងៃ​ទី​៣ ខែមិថុនា ឆ្នាំ​២០១៨ នៅ​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ បន្ទាប់​ពី​ពួកគេ​រត់ពន្ធ​គ្រឿង​ញៀន​ជាង​៤​គីឡូក្រាម ដោយ​លាក់ទុក​ក្នុង​អាវ​រងា នៅពេល​ធ្វើដំណើរ​ចេញពី​ទីក្រុង​តូ​ក្យូ ប្រទេស​ជប៉ុន ឆ្ពោះ​មក​រាជធានី​ភ្នំពេញ តាម​យន្តហោះ​របស់​ក្រុមហ៊ុន​អាកាសចរណ៍ ANA​។​

​ពាក់ព័ន្ធ​ករណី​ខាងលើ​សមត្ថកិច្ច​បានឲ្យដឹងថា ស្ត្រី​សង្ស័យ​ដែល​ឃាត់ខ្លួន រួមមាន ទី​១.​ឈ្មោះ Sorenson Ruthairat ភេទ​ស្រី អាយុ​៣៨​ឆ្នាំ ទី​២.​ឈ្មោះ Tobggoon Wprapha ភេទ​ស្រី អាយុ​៤២​ឆ្នាំ និង​ទី​៣. កុមារា​ឈ្មោះ Kimboon Tachasit​។​

​សមត្ថកិច្ច​បាន​បញ្ជាក់​ថា ក្រោយ​ឃាត់ខ្លួន​ស្ត្រី​ថៃ​ទាំង​២​នាក់ និង​កុមារា​ម្នាក់​ខាងលើ​រួចមក កម្លាំង​បាន​រឹបអូស​គ្រឿងញៀន ប្រភេទ​មេតំ​ហ្វេ​តា​មីន ទម្ងន់​សរុប​៤៥០៧,២០​ក្រាម​។​

មកដល់ពេលនេះ​សមត្ថកិច្ច​នៅ​មិនទាន់​អាច​លម្អិត​រឿងនេះ​បានទេ ដោយ​អះអាង​ថា កំពុងបើក​ការស៊ើបអង្កេត​បន្ថែម ដើម្បី​ស្វែងរក​ចាប់ខ្លួន​បក្ខពួក​ជនសង្ស័យ យក​មក​ផ្តន្ទាទោស​តាមច្បាប់​៕ ​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×