Sunday, May 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្តាប់​សាស្ត្រាចារ្យ និង​ជា​អ្នកតំណាងរាស្ត្រ​វ័យ​ចំណាស់​វៀតណាម​ដែល​ហ៊ាន​និយាយថា៖ ចរិកអាក្រក់​របស់ជ​ន​ជាតិ​វៀតណាម​មិន​តិច​ទេ ដែល​លោភលន់​លុយកាក់ ចង់បាន​មុខមាត់ មើលស្រាល​កិត្តិយស គ្មាន​មនោសញ្ចេតនា និង​កំសាក មើលស្រាល​អត្ថន័យ​ពាក្យ​ថា “​ជនរួមជាតិ​”

spot_img

​ក្រោយ​ការ​ថ្លែង​យោបល់​ខាងលើ កាសែត​អប់រំ​វៀតណាម បាន​សម្ភាសន៍​សាស្ត្រាចារ្យ​បណ្ឌិត សិល្បៈករ​ប្រជាជន​ជា “​គោ​រម្យ​ងារ​” ខ្ពស់បំផុត សម្រាប់​មនុស្ស​ដែល​ធ្វើ​ការងារ​សិល្បៈ​និង​ការងារ​តំណាងរាស្ត្រ​វ័យ​ចំណាស់ Nguyen Lan Dung ។​

​អ្នកកាសែត ៖ លោក​សាស្ត្រាចារ្យ​បណ្ឌិត ត្រូវបានគេទទួលស្គាល់​ថា ជា​មនុស្ស​ដែល​ស្និទ្ធស្នាល​នឹង​ប្រជាជន តាម​លោក តើ​ប្រជាជន​វៀតណាម មាន​ចរិត​អាក្រក់​ណា​ខ្លះ​ត្រូវ​តែ​កែប្រែ​ដើម្បី​រួមរស់​បាន​ពិភពលោក​ទំនើប​បច្ចុប្បន្ន​? លោក​សាស្ត្រាចារ្យ Nguyen Lan Dung ៖ ត្រូវ​និយាយ​ថា ពុំ​មាន​ចរិកអាក្រក់​ណាមួយរ​បស់​ជនជាតិ​វៀតណាម​ទាំងអស់​នោះ​ទេ ប៉ុន្តែ​វា​អាច​មាន​សម្រាប់​ជនជាតិ​វៀតណាម​មួយ​ក្រុម​ដែល​ពុំ​ជា​តិចតួច​ប៉ុន្មាន​ឡើយ ។ ក្នុង​ពិភពលោក​ទំនើប​បច្ចុប្បន្ន​តាមរយៈ​បដិវត្តន៍វិទ្យាសាស្ត្រ​និង​បច្ចេកវិទ្យា​ធ្វើឲ្យ​គុណ​ជីវិត​ពិសេស ព័ត៌មាន​ទាំង​ក្នុង និង​ក្រៅ​ប្រទេស​ត្រូវ​បាន​គេ​ដឹង​ជា​រៀងរាល់ថ្ងៃ ។​

​សេដ្ឋកិច្ច​ទីផ្សារ​ពិតជា​បង្ហាញ​ឧត្តមភាព​លើស​ពី​សេដ្ឋកិច្ច​ផែនការ​មុននេះ​យ៉ាង​ច្បាស់ក្រឡែត ទោះ​យ៉ាងណា​ក៏​សេដ្ឋកិច្ច​ទីផ្សារ​ដែល​នាំមក​នូវ​ការ​ជឿនលឿន តែងតែ​អូសទាញ​តាម​នូវ​ការចុះ​ខ្សោយ​នៃ​សីលធម៌ វិបត្តិ ព្រមទាំង​ជម្លោះ​សង្គម​។ បញ្ហា​ទាំងអស់​នោះ​សុទ្ធសឹង​ផ្តើមចេញពី​រឿង​ដែល​ក្រុម​មនុស្ស​មួយចំនួន​ធំ​ប្រឹងប្រែង​ទាញ​យក​លុយ​មក​ដាក់​ហោប៉ៅ​តាម​គ្រប់​វិធី ។

​សាស្ត្រាចារ្យ Nguyen Lan Dung

​ងាក​ទៅ​កាន់​អតីតកាល​នា​ជំនាន់​សង្គ្រាម​ដណ្តើម​ឯករាជ្យ​ជាតិ​មនុស្ស​ទាំងឡាយ​រស់នៅ​យ៉ាង​សាមញ្ញ​ហើយ​ស្និទ្ធស្នាល​ជាមួយគ្នា ។ ស្ទើរតែ​គ្មាន​គម្លាត​រវាង​អ្នកក្រ និង​អ្នក​ដែល​ហៅថា “​មាន​” មន្ត្រី​តែង​ស្និទ្ធស្នាល​ជាមួយ​ប្រជាជន​ហើយ​គោរព​ពួកគេ​ណាស់ ។​

​ពេល​នោះ​ពាក្យស្លោក​ថា “​បក្ស​ជន “​អ្នកដឹកនាំ​” ដើរ​នាំ​ផ្លូវ​ពលរដ្ឋ​នាំគ្នា​ដើរ​ដង្ហែរ​តាម​ពីក្រោយ ។ ឥឡូវ​ពិនិត្យមើលៗ នៅ​ខាងក្រោយ​របស់​បក្ស​ជន​បាន​ដើរ​ងាក​ចេញពី​ផ្លូវ​នោះ ព្រោះ​គេ​គ្មាន​ជំនឿ​លើ​បក្ស​ជន ហើយ​តាមរយៈ​នោះ អ្វី​ដែល​ជា​ជំនឿ​ទាំងស្រុង​មកលើ​បក្ស​បាន​រង​នូវ​ភាព​រង្គោះរង្គើរ​” ។​

​សីលធម៌​ចុះខ្សោយ អត្ត​ចរិក​ប្រែប្រួល​បែបនេះ តើ​វា​មាន​ជះ​ឥទ្ធិពល​ដល់​សីលធម៌​របស់​មហាជន​ដែរឬទេ​? ចូរ​ពិនិត្យមើល ៖ ការរត់​ការស្នើសុំ​អ្វីមួយ​ត្រូវតែមាន “​ស្រោមសំបុត្រ​” រហូត​ក្លាយជា​វប្បធម៌​មួយ​ហៅថា “​វប្បធម៌​ស្រោមសំបុត្រ​” ។ ពី​តួនាទី​ជា​ម្ចាស់​ប្រទេស​ពលរដ្ឋ​ត្រូវបាន​ទម្លាក់​តម្លៃ​របស់​ខ្លួន​ឯង​ចុះ អ្វីៗ​ក៏​ត្រូវ​សុំ ត្រូវ​ពឹងពាក់​អង្វ​ករ ឃើញ​មន្ត្រី​ខុស​មិន​ហ៊ាន​និយាយ​ថ្វី​ត្បិត​តែ​ត្រូវ​ប្រគល់ឲ្យ​គេ​នូវ​ស្រោម​សំបុត្រ​មួយ​ដែល​ក្រាស់ក្រែល ដោយហេតុ​ថា បើ​ហ៊ាន​ប្តឹង អ្នកផ្តល់​សំណូក​ក៏​មាន​ទោស​ដែរ​! ។ ប៉ុន្តែ​ដោយសារ​តម្រូវការ​ផ្ទាល់ខ្លួន បើ​គ្មាន​ស្រោមសំបុត្រ​គឺ “​មិនអាច​” ធ្វើឲ្យ​ពលរដ្ឋ​ជាច្រើន ក្លាយទៅជា​មនុស្ស​មាន​មាយា​ទ​អន់​សុខចិត្ត​ឱនក្បាល សុខចិត្ត​មើលរំលង​កំហុសឆ្គង​របស់​មន្ត្រី គួបផ្សំ​បង្កើត​ជា​បរិបទ​ដ៏​អាក្រក់​ក្នុងសង្គម តាម​ខ្ញុំ​នេះ​ជា​ទង្វើ​អាក្រក់​បំផុត​ដែល​ទាញ​សង្គម​មិន​ឲ្យ​រីក​ចម្រើន​បាន ។ បុព្វហេតុ​បក្ស​ពេល​នេះ​ពិនិត្យ​ឲ្យ​ដិត​ដល់​ទៅ វា​អាស្រ័យ​លើ​ក្រុម​មន្ត្រី​មូលដ្ឋាន ។ លោក​នៅ​បន្ត​ឆ្លើយ​សំណួរ​ដទៃទៀត​ដូចខាងក្រោម ៖

​ចរិក​លោភលន់​របស់​ជនជាតិ​វៀតណា​មមួយផ្នែកធំ បាន​ច្រាន​បុគ្គលិកលក្ខណៈ​ដែល​ធ្លាប់​មាន​មុន​នោះ ដូចជា​ជីវភាព​រស់នៅ​បែប​សាមញ្ញ ការខន្តី ប្រណី​សង្គ្រោះ ការស្រឡាញ់​ជន​រួម​ឈាម អំបិល​មួយ​គ្រាប់​ខាំ​ចែកជា​ពីរ ។​ល​។ យើង​មិន​ងាយ​រក​ឃើញ​ឡើយ​ក្នុង​សង្គម​បច្ចុប្បន្ន​នេះ ។ អំពើ​លោភលន់​របស់​មន្ត្រី បណ្តាល​ឲ្យ​បាត់បង់​ការគោរព​ដែល​ធ្លាប់​មាន ធ្លាប់​ជា​ប្រពៃណី​នៅ​អតីតកាល​ច្រើន​ឆ្នាំ​មុន​នេះ ។​

​នៅក្នុង​សង្គម សូម្បី​តែ​ក្នុង​ជីវិត​ជា​ប្តី​ប្រពន្ធ​មិន​តិច​ទេ រួម​ទាំង​ប្តី​ប្រពន្ធ​វ័យក្មេង​ផង​នោះ ភាព​ស្មោះស្ម័គ្រ កាន់តែ​បាត់បង់​ច្រើនឡើងៗ ជាក់ស្តែង​អត្រា​នៃ​ការ​លែងលះ កាន់តែ​កើនឡើង​ពុំ​ឈប់ឈរ ។ ភាព​លោភលន់​ធ្វើឲ្យ​តំបន់​ជនបទដ៏​ស្ងប់ស្ងាត់​គួរ​ឲ្យ​ចង់​រស់នៅ​បែរជា​ច្របូកច្របល់​ព្រោះតែ​រឿង​មេឃុំ សមត្ថកិច្ច​មូលដ្ឋាន រក​រឿង​ដីធ្លី និង​ដោះស្រាយ​បញ្ហា​ទំនាស់​នៅ​មូលដ្ឋាន​ពុំ​មាន​តម្លាភាព​តែង​ល្អៀង​ទៅលើ​ភាគី​ផ្តល់​លាភសក្ការៈ​ឲ្យ ។ ឃើញ​ទេ​កន្លែង​ម៉ាស្សា ផ្ទះសំណាក់ ហ្គេម ។​ល​។ វា​បាន​បោះពួយ​កាត់​វាលស្រែ​ព្រៃព្រឹក្សា​ដ៏​សែនឆ្ងាយ រួច​បោះ​ទីតាំង​ដ៏​រឹងមាំ​… នៅ​តំបន់​ដាច់​ស្រាយា​ល​ទាំងនោះ ។​

​ព្រោះតែ​លោភលន់ ម្តាយ​ឪពុក​មួយចំនួន​ស្រ​វ៉េ​ស្រ​វ៉ា​រត់តាម​លុយ ទុក​ឲ្យ​កូនចៅ​សេរីភាព ក្នុង​ការបំផ្លិចបំផ្លាញ​ទ្រព្យធន​បោះបង់​ការសិក្សា ញៀន​គ្រឿងញៀន ប្រព្រឹត្ត​អំពើ​បំផ្លាញ​ជីវិត​អ្នក​ដទៃ ជាអាទិ៍ ៖ ការចាប់រំលោភ ការបើកបរ​ម៉ូតូ​ប្រណាំង​បង្អួត​គ្នា​បង្ក​ជា​គ្រោះថ្នាក​ដល់​អ្នកដទៃ ។​ល​។

​សីលធម៌​សង្គម​កំពុង​រង​ការ​ប្រឈម​ដ៏​ធំធេង ៖ ពាក្យបណ្តឹង ការចោទប្រកាន់​ទាំងឡាយ​គរ​ដូច​ជា​ភ្នំ​ដែល​មិន​ងាយ​នឹង​ដោះស្រាយ​ចប់ ។ ប៉ុន្តែ​បើ​ក្រឡេក​ទៅ​មើល​បណ្តាញ​សង្គម​វិញ ក្នុងនោះ ក៏​មាន​នូវ​មនុស្ស​ប្រកប​ដោយ​គុណធម៌ បាន​ខ្ចី​ឧបករណ៍​នេះ ស្រែកប្រាប់​ទៅដល់​រដ្ឋអំណាច ។ ពេលខ្លះ​ពួកគេ​គឺជា​មនុស្ស​របស់​អតីតកាល ពួកគេ​ស្មោះត្រង់ ក្នុង​បុព្វហេតុ​រំដោះជាតិ ហេតុ​នេះ​ពួកគេ​មិន​ខ្លាច​នឹង​លើកឡើង​ដោយ​ត្រង់ៗ​ពី​រឿង​ពិត​កំពុង​កើតឡើង ។ សួរថា​តើ​អស់លោក​មាន​បានឃើញ​ទេ ឬ​មួយ​ក៏​អស់លោក​កំពុង​រវល់​… ។​

​ការ​លោភលន់​លុយកាក់ តែង​ដើរ​ភ្ជាប់​នឹង​ការ​លោភលន់​បុណ្យ​សក្តិ​មុខមាត់ ឬ​គេ​ហៅ​ថា​ជំងឺឆ្កួត​នឹង​បុណ្យ​សក្តិ កេរ្តិ៍ឈ្មោះ “​យីហោរ​” ដែលប​ញ្ញ​វ័ន​ជាច្រើន​ចាត់ទុក​វា​ជា​គ្រោះថ្នាក់​កម្រិត​ជាតិ ចរិត​លោភលន់​ផលប្រយោជន៍​លុយកាក់ តែង​ឈានឆ្ពោះ​ទៅរក​ការចង់បាន​មុខតំណែង តួនាទី ។ ពេល​បាន​វា​ហើយ​តំណែង​ទាំងនោះ​នឹង​នាំ​ផលប្រយោជន៍​ឲ្យគេ​វិញ វា​ជា​ជុំ​បង្វិល​វិល​រហូត​តកូនតចៅ ។ សាកល្បង​ក្រឡេក​មើល​ទៅ សព្វថ្ងៃនេះ អ្នកណា​ដែល​មាន​សិទ្ធិ​អំណាច​បន្តិច​តែង​ប្រឹងប្រែង​សិទ្ធិអំណាច​នោះ​ដើម្បី​ស្វែងរក​ប្រយោជន៍​សួនតួ បែប​ទុច្ចរិក ហេតុនេះ​ទើប​មាន​ពាក្យ​ថា “​ផ្ទះ​នៅ​មាត់​ផ្លូវ ព្រោះ​ឪ​ធ្វើ​មន្ត្រី​ធំ​” និយាយ​បែប​នេះ ពុំមែន​មានន័យថា គ្មាន​មន្ត្រី​ដែល​ល្អ​សុច្ច​រិក​ទៀង​ត្រង់នោះ ប៉ុន្តែ​ចំនួន​នោះ​ពិតជា​ពុំ​មាន​ច្រើន​ឡើយ ។​

​លោក​សាស្ត្រាចារ្យ​រូបនេះ លើក​ឧទាហរណ៍​ថា ការបង់ពន្ធ​ថ្លៃ​ផ្លូវ ឬ​សូម្បីតែ​ចិញ្ចើម​ផ្លូវ​ឲ្យ​សមត្ថកិច្ច អ្នកណាៗ​ក៏​ដឹង​តែ​កែ​ពុំ​ឡើង​សោះ រឿង​អំនួត​ចង់បាន​មុខមាត់​ក៏​ក្លាយ​ជា​ទម្លាប់​របស់​ពួក​មន្ត្រី​លោភលន់​បាត់ទៅហើយ ។ វេលា​មួយ​នោះ ខ្ញុំ​បាន​ជួប​នាយិកា​ក្រុមហ៊ុន​មួយ​ដែល​ទទួល​ជោគជ័យ​ក្នុង​មុខ​ជំនួញ បែរ​ជា​ពុំ​ឃើញ​គាត់​ឡើង​លើ​វេទិការ​ទទួលពាន​រង្វាន់ និង​កម្រងផ្កា ដែល​ថ្នាក់ដឹកនាំ​ប្រទេស​ប្រគល់ឲ្យ គាត់​ខ្សឹប​ខ្ញុំ​តិចៗ​ហាក់ដូចជា​ខ្លាច​គេ​ឮ​ថា ៖ “​លោក​នឹក​ស្មានថា ពេល​បែបនេះ​ស្រួល​ណាស់​ទៅ​ឬ​? ត្រូវ​បង់លុយ​ឲ្យគេ​ច្រើនក​ន្លា​ក់ណា​ស់ ទម្រាំ​បាន​ឡើង​លើ​ឆាក​! ” ខ្ញុំ​ពិតជា​ស្រឡាំងកាំង​មែនទែន​! ព្រោះ​វា​លើស​ពី​អ្វី​ដែល​ខ្ញុំ​ធ្លាប់​បាន​ឃើញ​ទៅទៀត ។​

​ការ​លោភលន់​ត្រូវ​ធ្វើឲ្យ​បាត់​កេរ្តិ៍ឈ្មោះ​ជាតិ​នៅ​លើ​ឆាក​អន្តរជាតិ ជាអាទិ៍ ៖ បង្គា​រ ត្រូវបាន​គេ​សង​ត្រឡប់មកវិញ ព្រោះ​តែ​ពិនិត្យ​ឃើញ​បង្គារ​នេះ​ត្រូវបាន​សម្លាប់​ត្រូវបាន​សម្លាប់​ដោយ​វាយ​ដែកគោល​នៅលើ​ក្បាល បំណង​ឲ្យ​ឡើង​ទម្ងន់ កាហ្វេ​យក​គ្រាប់​ខ្ចី​មក​លាយ​នឹង​គ្រាប់​ទុំ “​ព្រោះ​បើ​ទុក​ឲ្យ​ទុំនឹង​ត្រូវ​ចោរលួច​អស់​!” ។​ល​។

​ពិតជា​ពិបាក​ក្នុង​ការស្វែងរក​ឧទាហរណ៍​ជុំវិញ​ការប្រើ​សិទ្ធិ​អំណាច​លើស​ពី​មុខងារ ដែល​បង្ក​អន្តរាយ​ដល់​សង្ក​មយ៉ាង​ដំណំ ការចង់បាន​មុខមាត់​នៅ​ស្តែង​ត្រង់​បញ្ហា​សញ្ញាប័ត្រ ខ្លះ​មាន​ចំណេះដឹង​ដល់​ថ្នាក់​បណ្ឌិត ប៉ុន្តែ​ចំណេះដឹង​ភាសា​អង់គ្លេស​ស្ទើរ​ចង់​កុម្ម៉ង់​បាយ​ហូប​នៅ​ប្រទេសក្រៅ​ពុំបាន​ផង ។​

​រឿង​ដែល​កាន់តែ​ពិបាក​យល់​ទៀត​នោះ គឺ​បញ្ហា​បង្កើត​បណ្ឌិតសភា សំណាង​ដែរ​ដែល​រដ្ឋសភា​ធ្លាប់បាន​យក​មក​ពិភាក្សា​រឿងនេះ ហើយ​បាន​ផ្អាក​ទុក​មួយ​កន្លែង​ដោយហេតុ​ថា តើ​អាច​ទេ ដែល​បណ្ឌិតសភា​មួយ​បដិសន្ធិ​ឡើង ខណៈពេល​ពុំមាន “​បណ្ឌិតសភា​” (Academician) ណា​ទាំងអស់​ក្រៅពី​មាន​ត្រឹម​បណ្ឌិត​នៅតាម​វិទ្យាស្ថាន ដែល​គេ​ហៅថា Academy ។ ចុងក្រោយ ខ្ញុំ​គ្រាន់តែ​ចង់​ផ្តាំផ្ញើ​ថា ជនជាតិ​វៀតណាម​មាន​ប្រពៃណី​ដ៏​ល្អ ហើយ​បើ​គ្មាន​វា​នោះ​ពុំ​អាច​មាន​ឯករាជ្យ​ជាតិ ពុំ​អាច​មាន​កំណើន​សេដ្ឋកិច្ច ក៏ដូចជា​រូបភាព​របស់​វៀតណាម​ត្រូវបាន​លើកតម្កើង​លើ​ឆាក​អន្តរជាតិ ។​ល​។​

​អ្នក​ដែល​ជា​មេដឹកនាំ ត្រូវ​ងាក​ទៅ​រក​បងប្អូន​ជា​អតីតយុទ្ធជន ស្រទាប់​មនុស្ស​ចាស់​ជំនាន់​មុន​ដែល​នៅ​រស់​នៅ ពិសេស​បងប្អូន​ដែល​រស់នៅ​តំបន់​ជនបទ ព្រៃភ្នំ តំបន់​ឆ្ងាយ​ឆ្ងាយ​ដាច់​ស្រយាល ។ ទីនោះ​ថ្វីត្បិតតែ​ក្រីក្រ​ក៏​ពិតមែន ប៉ុន្តែ​មជ្ឈដ្ឋាន​នោះ​ពិតជា​នៅ​រក្សា​បាន​សីលធម៌ មេត្តាធម៌ និង​ការ​ពលិកម្ម ទុក​សម្រាប់​កូនចៅ​ជំនាន់​ក្រោយ ។ ពួកគេ​នេះឯង គឺជា​ចំណុច​ដែល​ត្រូវ​ចាប់ផ្តើម ជា​ទីកន្លែង​ដែល​យុវវ័យ​ជំនាន់​ក្រោយ​ត្រូវ​ទៅ​រៀនសូត្រ ពុំនោះសោត​អន្ទាក់​ជីវិត នៅ​ទីក្រុង និង​ចងចិត្ត​ពួកគេ នាំ​ពួកគេ​ទៅ​កាន់​ផ្លូវ​មួយ ក្លាយ​ជា​អម្រែ​ក​របស់​សង្គម ។ ពិតណាស់​! វា​ពុំ​មែន​ទាំងអស់​នោះ​ទេ ។ គប្បី​សំឡឹង​ឲ្យចំ ឱន​ចុះក្រោម មើល​ទៅ​មុខ ហ៊ាន​ទទួលខុស ហ៊ាន​កែប្រែ នោះ​ទើប​អាច​ស្រាយ​បាន​នូវ​អ្វី​ដែល​ជាង ៣០​ឆ្នាំកន្លងមក យើង​បាន​ចង​វា បន្ទាប់​ពី​រំដោះ​បាន​ប្រទេសជាតិ​នា​ឆ្នាំ ១៩៧៥ ៕ ចន្ទ្រា​

spot_img
×