វីដេអូឃ្លីបទាក់ទងនឹងករណីលោកសង្ឃជាគ្រូមន្តអាគមមួយអង្គ ដែលធ្វើកិច្ចឲ្យនារីស្រស់ស្អាតម្នាក់ ដោយតម្រូវឲ្យស្លៀកសារ៉ុងចងពុងបញ្ចេញភាពសិចស៊ី ស្ថិតក្នុងសកម្មភាពដ៏គួរឲ្យស្រើបស្រាល ពុំទាន់ផុតរលត់ពីព្យុះរិះគន់របស់មហាជនជាពុទ្ធបរិស័ទផង ឥឡូវនេះ បានលេចធ្លាយវីដេអូថ្មីមួយទៀតហើយ ដោយបង្ហាញឲ្យឃើញសង្ឃមួយអង្គ បានធ្វើសកម្មភាពដ៏អាសអាភាសមួយ ដែលប្រាសចាកពីវិន័យព្រះពុទ្ធសាសនាតែម្តង ខណៈនៅក្នុងបន្ទប់ជាមួយស្រីស្នេហ៍របស់ខ្លួនយ៉ាងសប្បាយ ។
បើតាមប្រភពពីគណនីហ្វេសប៊ុកឈ្មោះថា «Mota Gimmick» បានសរសេរត្រង់ចំណងជើងថា៖ «នៅពេលគេសើបដឹងរឿងអស់ ព្យាយាមរត់គេចទៅទីឆ្ងាយៗដើម្បីអោយគេគិតថា មិនបាននៅដេកជាមួយស្រី ! តែគឺដើរធ្វើបុណ្យ ស្មានមិនដល់សោះថាចឹង វីដេអូ ច្បាស់ៗ..» ។
តាមវីដេអូឃ្លីប សង្ឃរូបនេះបានធ្វើសកម្មភាពយកពោតស្ងោរ១ផ្លែ ដាក់ចូលមាត់ រួចឆាន់ផង និង«សម្តែង»តំណាងឲ្យរូបភាពបៀមលិង្គផង ខណៈស្រីស្នេហ៍របស់ខ្លួនបង្គាប់… ។
តាមប្រភពខាងលើ ដែលក៏បាន Tag ជាមួយគណនីហ្វេសប៊ុករបស់សង្ឃរូបនេះផងដែរ នោះសង្ឃកំហូចនេះត្រូវបានដឹងមានឈ្មោះថា៖ «ព្រះគ្រូ សោទរ ស្រិល វណ្ណា (ព្រះចៅអធិការ វត្តភ្នំបាក់លើ) ស្ថិតនៅសង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ» ។
ទន្ទឹមនេះផងដែរ មហាជនជាច្រើនបានសម្តែងការមិនពេញចិត្តជាខ្លាំង និងស្នើឱ្យក្រសួងធម្មការ និងសាសនា បើកការស៊ើបអង្កេត ដើម្បីចាត់វិធានការលើសង្ឃបំផ្លាញសាសនាឲ្យខាងតែបាន ៕ ចន្ទី