ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឯកឧត្តមបណ្ឌិត សុខ ផល ÷ ក្រុមការងារ មិនត្រូវធ្វើសកម្មភាពផ្ដោតលើតែមុខមាត់បក្សប៉ុណ្ណោះទេ គឺផ្ដោតលើផលប្រយោជន៍ និងអាយុជីវិតប្រជាជន

បាត់ដំបង ៖ ឯកឧត្តមសន្តិបណ្ឌិត សុខ ផល ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកបាណន់ បានអញ្ជើញអមដំណើរ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តបាត់ដំបង ក្នុងពិធីសម្ពោធវេទិកាអុំទូកមាត់ទន្លេស្ទឹងសង្កែ ក្រុងបាត់ដំបង ខេត្តបាត់ដំបង នាព្រឹកថ្ងៃទី៨ ខែតុលា ឆ្នាំ២០២២។

-ព្រឹកថ្ងៃដដែល ឯកឧត្តមសន្តិបណ្ឌិត សុខ ផល បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នាតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧ ឆ្នាំ២០២៣ ក្រោមអធិបតីដ៏ខ្ពង់ខ្ពស់សម្តេចក្រឡាហោម
ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានខេត្តបាត់ដំបង នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជាខេត្តបាត់ដំបង។

  • ដោយឡែកនៅរសៀលថ្ងៃដដែល នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជាស្រុកបាណន់ ឯកឧត្តមសន្តិបណ្ឌិត សុខ ផល ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាស្រុកបាណន់ នៃខេត្តបាត់ដំបង បានអញ្ជើញជាធិបតីក្នុងកិច្ចប្រជុំស្តីពីការកែសម្រួលសមាសភាពក្រុមការងារគណបក្សប្រជាជនកម្ពុជាស្រុកបាណន់ បណ្ដាឃុំទាំង៨ និងក្រុមគ្រូពេទ្យស្ម័គ្រចិត្តសម្ដេចក្រឡាហោម ស ខេង ស្រុកបាណន់ ខេត្តបាត់ដំបង និងផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ឆ្នាំ២០២៣។

ក្នុងការកែសម្រួលសមាសភាពក្រុមការងារនេះដែរ ឯកឧត្តមសន្តិបណ្ឌិត សុខ ផល ផ្ដោតពន្យល់ប្រជាជនឱ្យរឹងរឹតតែជ្រួតជ្រាបថែមទៀតថា ក្នុងចំណោមគណបក្សនយោបាយទាំងអស់ តើគណបក្សនយោបាយមួយណានៅរួមសុខរួមទុក្ខជាមួយប្រជាជន? ធ្វើសកម្មភាពមនុស្សធម៌? ការងារអភិវឌ្ឍន៍មូលដ្ឋានអភិវឌ្ឍន៍លើគ្រប់វិស័យ? និងអភិវឌ្ឍន៍ប្រទេស សង្គម? គឺមានតែគណបក្សប្រជាជនកម្ពុជាមួយប៉ុណ្ណោះ ក្រោមការដឹកនាំរបស់ សម្ដេចតេជោ ហ៊ុន សែន ជាប្រធាន, ហើយយើងក៏បានឃើញជាក់ស្ដែងដែរ គឺគណបក្សនេះ មិនរត់ទៅណាចោលប្រជាជនឡើយ គឺស្មាកៀកស្មាជាមួយប្រជាជន រួមគ្នាកសាង និងអភិវឌ្ឍប្រទេសជាតិ។

ជាក់ស្ដែងបំផុតនោះ គឺកាលពី ៤៥ឆ្នាំមុន សម្ដេចតេជោ ហ៊ុន សែន រួមជាមួយ វីរ:ជនស្នេហាជាតិ ៤រូបទៀត គឺ ៥រូប រួមទាំងសម្ដេច បានដឹកនាំចលនាតស៊ូ ឆ្ពោះទៅផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត (២០ មិថុនា ១៩៧៧ – ២០ មិថុនា ២០២២) និងសង្គ្រោះប្រជាជនឲ្យរួចផុតជីវិតពីវាលពិឃាត សម្លាប់រង្គាល គ្មានសាសនា សិទ្ធិសម្រេច និងសេរីភាព, ត្រឡប់មក កសាង អភិវឌ្ឍន៍ មានដួងព្រលឹងវប្បធម៌ សាសនា ប្រពៃណីទំនៀមទម្លាប់ ហើយប្រជាជនទទួលបានជាអាទិភាព គឺសិទ្ធិរស់នៅ និងមានសិទ្ធិចូលរួម សិទ្ធិបញ្ចេញមតិ សិទ្ធិសិក្សារៀនសូត្រ សិទ្ធិសេរីភាពផ្សេងៗទៀត សិទ្ធិជ្រើសរើស និងសិទ្ធិសម្រេច, ដែលគ្រានោះ មានភ័ស្តុតាងបន្សល់ទុកជាទឡ្ហីករណ៍ស្រាប់ គឺតំបន់ប្រវត្តិសាស្ត្រយោធាតេជោ កោះថ្ម X-16 ឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។

ឯកឧត្តមសន្តិបណ្ឌិត សុខ ផល បានមានប្រសាសន៍ទៅកាន់ក្រុមការងារបក្ស និងក្រុមគ្រូពេទ្យស្ម័គ្រចិត្តសម្ដេចក្រឡាហោម ស ខេង នៃគណបក្សប្រជាជនកម្ពុជា ស្រុកបានណន់ ថា អ្នកទាំងអស់គ្នាមិនត្រូវធ្វើការសំដៅយកតែប្រយោជន៍បក្សប៉ុណ្ណោះទេ គឺត្រូវផ្ដោតទៅលើប្រយោជន៍ប្រជាជន សេចក្ដីសុខទុក្ខរបស់ប្រជាជនជាធំ, ត្រូវចូលរួមអន្តរាគមន៍តាមលទ្ធភាពដែលអាចទៅរួចចំពោះបញ្ហាសន្តិសុខ សណ្ដាប់ធ្នាប់ និងសុវត្ថិភាពមូលដ្ឋាន និងនាទីប្រជុំជន។

ទាក់ទងនឹងហានិភ័យនៃគ្រោះទឹកជំនន់បឹងទន្លេសាប ក៏ដូចជាជំនន់ទឹកភ្លៀង ឯកឧត្តមបណ្ឌិត សុខ ផល បានមានប្រសាសន៍ថា ក្រុមការងារបក្ស និងក្រុមគ្រូពេទ្យស្ម័គ្រចិត្តសម្ដេចក្រឡាហោម ស ខេង ត្រូវត្រៀមបង្ការទុកជាមុនដើម្បីធ្វើសកម្មភាពអន្តរាគមន៍ជួយសង្គ្រោះប្រជាជនពីការរងគ្រោះដោយទឹកជំនន់ ផ្ដោតលើការសង្គ្រោះអាយុជីវិតប្រជាជន និងការផ្ដល់ស្បៀងអាហារ ការស្នាក់នៅជាធំ។

ឯកឧត្តមសន្តិបណ្ឌិត សុខ ផល ណែនាំទៀតថា ក្រុមការងារខាងលើ មិនត្រូវបណ្ដែតបណ្ដោយឲ្យប្រជាជនណាម្នាក់ស្លាប់ ខ្វះស្បៀងអាហារ ខ្វះការស្នាក់នៅ ដែលទទួលរងផលប៉ះពាល់ពីគ្រោះទឹកជំនន់ឡើយ, គឺត្រូវអន្តរាគមន៍នាំយកពួកគាត់ទៅកាន់ទីទួលសុវត្ថិភាព ផ្ដល់ស្បៀងអាហារ សម្រួលការហូបចុក ទីកន្លែងស្នាក់នៅ និងតាមដានការលំបាករបស់ពួកគាត់ជាប្រចាំ ដើម្បីអន្តរាគមន៍សង្គ្រោះ៕ រក្សាសិទ្ធិដោយ ៖ ពិសិដ្ឋ CEN

ចូលមើលព័ត៌មានថ្មីៗបន្ថែម