បន្ទាយមានជ័យ៖ បន្ទាប់ពីផ្អើលពេញហ្វេសប៊ុក រឿងព្រះចៅអធិការវត្តភ្នំបាក់លើ មានស្នេហ៍ជាមួយស្រីក្មេង និងលេងខ្លាឃ្លោកប្រលែងគ្នា សើចសប្បាយនោះ ឥឡូវឃើញហើយម្ចាស់អាខោននារីកំណាន់គាត់ គឺពិតជាស្អាតមែន…ចឹងបានជាភ្លើតភ្លើនវក់វីស្នេហ៍ភ្លេចខ្លួនជាសង្ឃ…?
កក្រើកពេញហ្វេសប៊ុក ករណីព្រះចៅអធិការវត្តភ្នំបាក់លើ ខេត្តបន្ទាយមានជ័យ ដេកជាមួយនារីម្នាក់នោះ ក្រសួងធម្មការ និងគណៈសង្ឃ ប្រកាសចាត់វិធានការណ៍យ៉ាងម៉ឺងម៉ាត់បំផុត។
នៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៨នេះ នៅលើបណ្តាញសង្គមហ្វេសប៊ុកមានការចែកចាយយ៉ាងព្រោងព្រាតករណី ព្រះចៅអធិការវត្តភ្នំបាក់លើ ព្រះនាម ព្រះគ្រូសោទរ ស្រិល វណ្ណា បានបញ្ចេញរូបភាពដេកជាមួយនារីម្នាក់ និងអង្គុយធ្វើជាមេខ្លាឃ្លោកទៀតផង។ ករណីនេះបានធ្វើឱ្យផ្ទុះការរិះគន់យ៉ាងចាស់ដៃពីសំណាក់ប្រជាពលរដ្ឋខ្មែរ ដែលកាន់សាសនាព្រះពុទ្ធ ជាពិសេសនោះ អ្នកដែលធ្លាប់បានយកចង្ហាន់ទៅប្រគេន ព្រះសង្ឃតែម្តង ដល់ក្នុងវត្តក៏ដូចូជា ធ្លាប់បានឱ្យព្រះសង្ឃស្រោចទឹកលើកជាតារាសីទៀតផង។
ព្រះសង្ឃដែលរងការរិះគន់យ៉ាងព្រោងព្រាត ជាព្រះចៅអធិការវត្តភ្នំបាក់លើ ស្ថិតនៅសង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ព្រះនាម ព្រះគ្រូសោទរ ស្រិល វណ្ណា ដែលគេដឹងថា ជាព្រះសង្ឃពូកែខាងស្រោចទឹកដ៏ល្បី ធ្វើឱ្យពុទ្ធបរិស័ទជិតឆ្ងាយ អ្នកមាន អ្នកក្រ អ្នកធ្វើការ អ្នករស៊ី គ្រប់ស្រទាប់វណ្ណៈទៅឱ្យព្រះអង្គស្រោចទឹកផងដែរ។
ពាក់ព័ន្ធទង្វើរអសីលធម៌ និងខុសវិន័យធម៌របស់ព្រះចៅអធិការវត្តភ្នំបាក់លើនេះ ត្រូវបានក្រសួងធម្មការ និងថ្នាក់ដឹកនាំសង្ឃ ប្រកាសចេញវិធានការណ៍យ៉ាងម៉ឺងម៉ាត់ជាទីបំផុត ចំពោះបុគ្គលសង្ឃអង្គនេះ។ នៅរសៀលថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៨នេះ អ្នកនាំពាក្យក្រសួងធម្មការ និងសាសនា លោក សេង សុមុនី បានបញ្ជាក់ថា ក្រោមការណែនាំផ្ទាល់ពីសំណាក់ ទេសរដ្ឋមន្ត្រី ហ៊ឹម ឆែម រួចមកលោកបានពិភាក្សាជាមួយគណៈសង្ឃ លើវិធានការមិនលើកលែងឱ្យនោះឡើយ ដែលជាការប៉ះពាល់មុខមាត់យ៉ាងធ្ងន់ធ្ងរ ទៅលើវិស័យសាសនា នៅកម្ពុជា ដែលជាសាសនារបស់រដ្ឋ និងជាការទប់ស្កាត់សកម្មភាពទាំងឡាយរបស់បុគ្គលសង្ឃមួយចំនួន ដែលបានរុញច្រានសាសនារបស់ជាតិកាន់តែធ្លាក់ចុះ។
លោក សួន បរវ អភិបាលខេត្តបន្ទាយមានជ័យ បានអះអាងថា លោកបានចាត់ឱ្យមន្ទីរធម្មការ និងសាសនាខេត្ត បើកប្រជុំគណៈសង្ឃជាបន្ទាន់ ដើម្បីចាត់វិធានការណ៍លើករណីនេះ យ៉ាងម៉ឺងម៉ាត់ជាទីបំផុតផងដែរ។
ប្រជាពលរដ្ឋរស់នៅខេត្តបន្ទាយមានជ័យម្នាក់ បាននិយាយថា លោកក៏ធ្លាក់ទៅវត្តនេះ ហើយឱ្យព្រះសង្ឃស្រោចទឹកទៀតផង និងពេលទៅម្តងៗ ឃើញតែមានមនុស្សទៅឱ្យលោកដោះអំពើដោយអុជធូក ហើយម្នាក់ៗសុទ្ធតែក្តៅដែលត្រូវអំពើរបស់គេ។ ដោយឡែក នៅលើបណ្តាញសង្គម Facebook ស្ត្រីម្នាក់ដែលមានអាខោនឈ្មោះ MoTa Gimmick បានបង្ហោះសារថា ស្គាល់លោកម្នាក់នេះអត់ ខំគោរពជឿជាក់ តែទីបំផុតរត់តាមស្រី ដេកជាមួយស្រី ហើយកហុសថាទៅមើលជំងឺនៅសុរិន។
ព្រះគ្រូ សោទរ ស្រិល វណ្ណា បានសរសេរក្នុងផេកហ្វេសប៊ុកថា ខ្ញុំព្រះករុណា អាត្មាភាពសុំទោសញោមៗផង ដោយមិនបាននៅវត្តទេមួយខែជាងហើយ អាត្មាក្បត់ព្រះពុទ្ធសាសនា រត់តាមស្រីដេកជាមួយស្រី លេងល្បែង ស៊ីសង ឥឡូវនេះអាត្មាកំពុងភាសខ្លួន ដោយមានគេស៊ើបដឹងថារត់តាមស្រី ចឹងហើយអាត្មាមិនបានចូលវត្តវិញទេ សូមញោមៗទាំងអស់ឈប់ជឿជាក់ និងតាមរតអាត្មាទៀតទៅ សូមជួយប្រាប់តៗគ្នាផង ដោយក្តីមេត្តា។ ប៉ុន្តែព្រះគ្រូ សោទរ ស្រិល វណ្ណា បានបដិសេធថាផេកហ្វេសប៊ុកចាស់បានខូចហើយ ព្រះមានគេហេក សូមប្រើផេកថ្មីវិញ។
បន្ទាប់ពីមានករណីនេះកើតឡើងនោះ អាជ្ញាធរខេត្តបន្ទាយមានជ័យ មន្ទីរធម្មការខេត្ត បានកោះហៅព្រះគ្រូ សោទរ ស្រិល វណ្ណា រួមជាមួយមន្ត្រីសង្ឃ មកប្រជុំគ្នាដោះស្រាយ ដែលបានធ្វើឡើងនៅសាលាអនុគណក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យថ្ងៃច័ន្ទ ៦រោចខែជស្ឋ ឆ្នាំច សំរឹទ្ធស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៨នេះ។
ខ្លឹមសារនៃអង្គប្រជុំនេះ ៖ “សូមគោរពជម្រាបជូនព័ត៌មានដល់សាធុជន ប្រជាពុទ្ធបរិស័ទទាំងឡាយ ទាំងពួង ក្នុងព្រះពុទ្ធសាសនា ជាសកល មេត្តាអនុគ្រោះដល់ព្រះពុទ្ធសាសនា សូមកុំទាន់ភ្ញាក់ផ្អើលឆោឡោ អារកាត់វិនិច្ឆ័យថ្លឹងថ្លែង សេចក្ដីទៅតាមការយល់ឃើញ នៃការបំផុសបំផុលប្រភពព័ត៌មានតាមបណ្ដាញ ហ្វេសប៊ុកឲ្យសោះ ចំពោះរឿងរ៉ាវដែលបានកើតឡើង ក្នុងពេលថ្មីៗនេះ ទុកអត្តភាពនេះ ឲ្យព្រះមន្ត្រីសង្ឃស្រាវជ្រាវរាវរក ដំណោះស្រាយ ប្រកបដោយគតិយុត្តត្រឹមត្រូវ ដោយសន្តិវិធី តាមផ្លូវច្បាប់ព្រះពុទ្ធសាសនា ដោយសុក្រឹតយុត្តិធម៌ព្រោះថា អ្វីៗកើតឡើង មានហេតុ និងបច្ច័យរបស់វា ប្រជុំតាក់តែង ទើបវាកើតឡើងហេតុនេះ សូមរក្សារភាពស្ងប់ស្ងាត់មួយអន្លើសិនចុះណា កុំទាន់វាយប្រហារ ដោយការមិនច្បាស់លាស់ ឲ្យសោះណា សូមអរគុណ ។
ចំពោះសាច់រឿងនេះ ខ្ញុំព្រះករុណាអាត្មាភាព កំពុងតែធ្វើការស្រាវជ្រាវរាវរក ឲ្យឃើញនូវការពិតជាមុនសិន ទើបដោះស្រាយទៅតាមនីតិវិធីផ្លូវច្បាប់ ព្រះសាសនា និងរដ្ឋអាជ្ញា ទៅតាមការគួរ”។
ចំណែកផេកហ្វេសប៊ុក ឈ្មោះ Nhom Lyta ដែលជាស្រីស្នេហ៍របស់ព្រះគ្រូនោះ បានសរសេរថា “ចាំទុកក្នុងខួរក្បាលណា
ថាកាដាក់ទានមនុស្សប្រុស “សាវ៉ា” ទៅឲ្យស្រីដែល “អត់ឃ្លាន” គឺជាការធ្វើបុណ្យ “។
ចំណែក ឈ្មោះ Lim Chheng បានខំមិនក្នុងផេកខ្លួនថា កំពុងតែល្បីព្រះសង្ឃសម័យទំនើប។ នេះហើយត្រីមួយកន្ទ្រក ស្អុយមួយស្អុយទាំងអស់…។ សឹងឆាន់បាយស្រាប់ ចាំយកតែបច្ច័យបួនសោះ ធ្វើមិនបាន…នេះហើយចាស់ពោលថា ស្គាល់ចិត្តព្រះអង្គុយ លើក្បាលព្រះ អាងខ្លូនជាព្រះគ្រូព្រះចៅអធិការមែន លោកអន្ទិត។ នៅពេលគេស៊ើបដឹងរឿងអស់ ព្យាយាមរត់គេចទៅទីឆ្ងាយៗ ដើម្បីឲ្យគេគិតថា មិនបាននៅដេកជាមួយស្រី តែគឺដើរធ្វើបុណ្យ ស្មានមិនដល់សោះថាចឹង វីដេអូ ច្បាស់ៗ៕ ដោយ ៖ បញ្ញាស័ក្តិ