Thursday, May 2, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កំពង់ផែទេសចរណ៍កំពត មានតួនាទីសំខាន់ ក្នុងការតភ្ជាប់ទេសចរណ៍សមុទ្រកម្ពុជា

spot_img

ភ្នំពេញ៖ ក្រុមមន្រ្តី បានអះអាងថា កំពង់ផែទេសចរណ៍កំពត មានតួនាទីសំខាន់ ក្នុងការតភ្ជាប់ទេសចរណ៍សមុទ្រ ក្នុងប្រទេសកម្ពុជា និង ប្រទេសជិតខាង ហើយត្រូវបានបញ្ចប់សាងសង់ជាស្ថារព។ កំពង់ផែទេសចរណ៍កំនេះ អាចតភ្ជាប់ទៅកាន់កំពង់ផែខេត្តព្រះសីហនុ កោះកុង កោះរ៉ុង និងកំពង់ផែកោះត្រល់ និងកំពង់ផែផ្សេងៗទៀត ក្នុងប្រទេសវៀតណាម និងប្រទេសថៃ។ កំពង់ផែនេះ ត្រូវបានសាងសង់ ក្រោមកម្ចីរបស់ ADB ចំនួន ជាង ១៨ លាន ដុល្លារ ដែលដំណើរការសាងសង់ ដោយក្រសួងសាធារណការ និងដឹកជញ្ជូន។

 កំពង់ផែទេសចរណ៍សំខាន់ក្នុងខេត្តកំពត មានទីតាំងនៅជាប់នឹងដងព្រែក ដែលជាដៃទន្លេក្នុងស្រុកទឹកឈូ មានចម្ងាយប្រហែល ៦ គីឡូម៉ែត្រពីក្រុងកំពត។ ការសាងសង់កំពង់ផែសមុទ្រលើផ្ទៃដីជាង ៤ ហិកតា បាន ចាប់ផ្តើម នៅឆ្នាំ២០១៨ ហើយត្រូវបានបញ្ចប់នៅ ខែមិថុនា ឆ្នាំ២០២២។ ហេដ្ឋារចនាសម្ព័ន្ធចាំបាច់ក៏ត្រូវបានសាងសង់ផងដែរ ដើម្បីបម្រើដល់ចំណតនៃកប៉ាល់ទេសចរណ៍ និងអគារសម្រាប់ភ្ញៀវទេសចរ។

យោងតាមរបាយការណ៍ ហេដ្ឋារចនាសម្ព័ន្ធរួមមាន៖ កំពង់ផែដែលមានចំណតទឹកប្រវែងជាង ១២៣ ម៉ែត្រ និងទទឹងជាង ១១ ម៉ែត្រ អគារអ្នកដំណើរ និងភោជនីយដ្ឋាន ផ្លូវថ្នល់ កន្លែងប្រមូលសំរាម អគារបច្ចេកទេស បន្ទប់ទឹកសាធារណៈ អាងស្តុកទឹក ស្រះទឹក និងសម្ភារៈបរិក្ខារផ្សេងៗទៀត។

តាមការបង្ហាញពីមន្ត្រីបច្ចេកទេស បានឲ្យដឹងថា មានឧបសគ្គមួយចំនួន ក្នុងកំពង់ផែនេះ ទាក់ទងនឹងចំណូល របស់កប៉ាល់ និងទេសចរណ៍។ បច្ចុប្បន្ន មានតែទូកតូចៗ ដែលមានសមត្ថភាពផ្ទុកអ្នកដំណើរពី ៣០០ ទៅ ៤០០ នាក់ប៉ុណ្ណោះដែលត្រូវបានអនុញ្ញាតឱ្យចូលចត។ ដើម្បីឱ្យកប៉ាល់ទេសចរណ៍ធំៗចូលចត តម្រូវឱ្យបង្កើនជម្រៅទឹកបន្ថែមទៀត៕

spot_img
×