ប្រធានាធិបតីហ្វីលីពីន Rodrigo Duterte បានទទួលការរិះគន់ជាខ្លាំង ចំពោះសកម្មភាពថើបមាត់ស្ត្រីពលករហ្វីលីពីនម្នាក់ នៅក្នុងព្រឹត្តិការណ៍ផ្សាយបន្តផ្ទាល់ ក្នុងប្រទេសកូរ៉េខាងត្បូង ។
លោក Duterte បន្ទាប់ថ្លែងសន្ទរកថាទៅកាន់ហ្វូងមនុស្ស នៅក្នុងប្រទេសកូរ៉េខាងត្បូង នៅពេលនោះគាត់គាត់ក៏បានហៅស្ត្រីម្នាក់ឡើងលើវេទិកា និងបន្ទាប់មក បញ្ចុះបញ្ចូលនាងឲ្យថើបគាត់ ។
«ឈុតឆាក» ដ៏ព្រឺខ្លួននេះបានធ្វើឲ្យមានការលើកទឹកចិត្ត ពីសំណាក់ហ្វូងមនុស្សដែលភាគច្រើនជាពលករចូលរួមទះដៃយ៉ាងកងរំពង ។ ប៉ុន្តែ ទង្វើនេះត្រូវបានចាត់ទុកថាជា «ការសម្តែងឆន្ទៈដ៏គួរឲ្យស្អប់ខ្ពើមបំផុតរបស់ប្រធានាធិបតីដែលមនុស្សស្អប់ស្រីៗរូបនេះ» ពីសំណាក់ក្រុមសិទ្ធិស្ត្រីហ្វីលីពីន Gabriela ។
យ៉ាងណាមិញ ស្ត្រីដែលពាក់ព័ន្ធក្នុងហេតុការណ៍នេះ ក្រោយមកបាននិយាយថា «ពុំមានគំនិតអាក្រក់អ្វីទេ» ចំពោះការថើបនេះទេ ។ ព្រោះថា វាពុំមែនជាលើកទី១ទេ ដែលលោក Duterte ត្រូវបានចោទប្រកាន់ពីអាកប្បកិរិយាមិនសមរម្យចំពោះស្ត្រី ។
ហេតុការណ៍បង្កភាពចម្រូងចម្រាស់នេះ បានកើតឡើងនៅពេលដែលលោក Duterte ចូលរួមថ្លែងសន្ទរកថាទៅកាន់ពលករហ្វីលីពីន នៅក្នុងទីក្រុងសេអ៊ូល ។
ស្ត្រី២នាក់ត្រូវបានប្រធានាធិបតីរូបនេះ អញ្ជើញឡើងឆាក ដើម្បីទទួលសៀវចម្លងហ្វីជូន១ក្បាល និងត្រូវឈរសំណះសំណាលផ្សេងៗ ជាមួយលោក Duterte ។
ដំបូង ស្ត្រីទាំងពីរបានចាប់ដៃលោក Duterte មកថើបជាការសម្តែងនូវក្តីស្រលាញ់ចំពោះប្រធានាធិបតី ។ ហើយបន្ទាប់មក ស្ត្រីម្នាក់បានសុំលោក Duterter ឱប និងថើប១ខ្សឺតទៀតផង ។ ប៉ុន្តែ នៅពេលស្ត្រីទាំងពីរចាកចេញ ស្រាប់តែលោក Duterte បក់ដៃហៅស្ត្រីម្នាក់ដែលស្លៀកពាក់ទុយនុយស្រស់ស្អាតត្រឡប់មកវិញ និងបន្តសំណេះសំណាលបន្ថែមទៀត រួចបញ្ចុះបញ្ចូលឲ្យថើបមាត់គាត់តែម្តង ។
លោក Duterter បាននិយាយទៅកាន់នាងថា៖
ប៉ុន្ដែមុននឹងរឿងនោះកើតឡើង គាត់បាននិយាយជាមួយនឹងស្ដ្រីហ្វីលីពីននោះថាយ៉ាងដូច្នេះថា៖
លោក Duterte «តើនាងនៅក្រមុំទេ?» ។
ស្ដ្រីហ្វីលីពីន «អត់ទេ ចា៎» ។
លោក Duterte «តើប្ដីរបស់នាងរស់នៅទីនេះដែរទេ?»។
ស្ដ្រីហ្វីលីពីន «អត់ទេ ចា៎» ។
លោក Duterte «រស់នៅឆ្ងាយពីគ្នាមែន?» ។
ស្ដ្រីហ្វីលីពីន «អត់ទេ ចា៎»។
លោក Duterte «ប៉ុន្ដែ មិនយល់ទាស់ទេឬ ប្រសិនជាយើងថើបគ្នា?» ។
ស្ថិតក្នុងសភាពបែបនេះ ស្ត្រីរូបនោះពិតជាបង្ហាញឥរិយាបទអៀនខ្មាសជាខ្លាំង ប៉ុន្តែ នៅទីបំផុត នាងត្រូវលះបង់ភាពអៀនខ្មាស់ និងថើបមាត់លោក Duterte ទាំងបង្ខំចិត្តតែម្តង ៕ ឧត្តម