Wednesday, January 14, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មហាសេដ្ឋីកំពូលអាមេរិក លោក អេលន់ ម៉ឺស បង្ហាញការដោះស្រាយភាពតានតឹងរវាង តៃវ៉ាន់ និង ចិន តាមរបៀបទីក្រុងហុងកុង

អាមេរិក ៖ មហាសេដ្ឋីកំពូលអាមេរិក លោក អេលន់ ម៉ឺស (Elon Musk) បាននិយាយថា ភាពតានតឹងរវាង ចិន និងតៃវ៉ាន់ អាចនឹងត្រូវបានដោះស្រាយ តាមរយៈការប្រគល់ការគ្រប់គ្រងមួយចំនួនលើតៃវ៉ាន់ ទៅឱ្យចិន របៀបរដ្ឋបាលហុងកុង, ប៉ុន្តែករណីតៃវ៉ាន់ អាចនឹងមានភាពធូរស្រាលជាងទីក្រុងហុងកុង។

លោក អេលន់ ម៉ឺស (Elon Musk) បានថ្លែងលើកឡើងបែបនេះ ក្នុងពេលផ្ដល់បទសម្ភាសន៍មួយទៅកាន់កាសែត Financial Times កាលពីប៉ុន្មានថ្ងៃមុននេះ ដោយកំពូលមហាសេដ្ឋីរូបនេះ និយាយថា ភាពតានតឹងរវាងចិន និងតៃវ៉ាន់ គួរតែដោះស្រាយបញ្ហាតាមរយៈតំបន់រដ្ឋបាលពិសេសមួយសម្រាប់តៃវ៉ាន់ ដែលសមរម្យ អាចទទួលយកបាន តែប្រហែលជាមិនអាចធ្វើឱ្យមនុស្សគ្រប់គ្នាពេញចិត្តនោះទេ គឺតាមរូបមន្តទីក្រុងហុងកុង។

សូមរំលឹកថា មុននេះបន្តិច លោក អេលន់ ម៉ឺស (Elon Musk) ក៏ធ្លាប់លើកឡើងផងដែរ ជុំវិញសង្រ្គាមអ៊ុយក្រែន-រុស្ស៊ី ថា ដើម្បីអាចបញ្ចប់សង្គ្រាមនេះបាន លោកផ្ទាល់ស្នើឱ្យអ៊ុយក្រែនប្រគល់តំបន់គ្រីមៀឱ្យរុស្ស៉ី ជាអចិន្ត្រៃយ៍, រៀបចំការបោះឆ្នោតប្រជាមតិថ្មីមួយក្រោមឆត្រ អង្គការសហប្រជាជាតិ (UN) ដើម្បីកំណត់ពីជោគវាសនារបស់ទឹកដីអ៊ុយក្រែនដែលរុស្ស៉ីគ្រប់គ្រង និងឱ្យអ៊ុយក្រែនទទួលយក «លក្ខខន្តិកៈអព្យាក្រឹត», ប៉ុន្តែការលើកឡើងបែបនេះ ត្រូវបានទទួលការថ្កោលទោសយ៉ាងខ្លាំងពីសំណាក់ប្រទេសអ៊ុយក្រែន៕ រក្សាសិទ្ធិដោយ ៖ ពិសិដ្ឋ CEN

×