ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កុំឱ្យងងឹតល្ងង់ដល់ជាតិក្រោយទៀត សម្ដេចតេជោ ហ៊ុន សែន លើកទិដ្ឋភាពច្បាប់ពន្យល់ក្រុមប្រឆាំងផ្កាប់មុខ អំពីការដកមន្ត្រីជាន់ខ្ពស់ ផ្លាស់ប្ដូរមុខតំណែង និងតែងតាំង

ភ្នំពេញ ៖ ឆ្លើយតបនឹងការនិយាយខ្វះការយល់ដឹងរបស់ក្រុមប្រឆាំងផ្កាប់មុខ ដែលចេះតែលើកពីនេះពីនោះគ្មានមូលដ្ឋានត្រឹមត្រូវ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានលើកយកទិដ្ឋភាពច្បាប់មួយចំនួនបង្ហាញអំពីនីតិក្រមនៃរដ្ឋធម្មនុញ្ញ ស្ដីពីការតែងតាំង ឬដកសមាជិករាជរដ្ឋភិបាល, ដោយសម្ដេច ណែនាំក្រុមប្រឆាំងថា សូមទៅមើលមាត្រា២១ ជំពូក២ នៃរដ្ឋធម្មនុញ្ញដែលចែងអំពីព្រះមហាក្សត្រ ហើយទៅអានមាត្រា២០ ជំពូកទី៣ នៃច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី, នោះអ្នកឯងនឹងជ្រាបយល់កាន់តែច្បាស់។

ក្នុងទំព័រហ្វេសប៊ុកផ្លូវការរបស់សម្ដេចតេជោ ហ៊ុន សែន ផុសថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២២, សម្ដេចតេជោ លើកពន្យល់ថា ដើម្បីចូលរួមចែករំលែកចំណេះដឹងជួយក្រុមប្រឆាំងផ្កាប់មុខ ឲ្យមានទុនយល់ដឹង ដែលអាចឈានទៅកាន់អំណាចនៅជាតិក្រោយបាននោះ, សូមអស់លោក បើកមើលមាត្រាទី២១ ជំពូក២ នៃរដ្ឋធម្មនុញ្ញ ដែលចែងអំពីព្រះមហាក្សត្រ, រួចហើយ បន្ទាប់មក សូមទៅអានមាត្រាទី២០ ជំពូកទី៣ នៃច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណ:រដ្ឋមន្ត្រីទៅ យល់ដឹងហើយ… កុំចេះតែនិយាយទាំងងងឹតល្ងង់អ៊ីចឹងទៀត ខ្មាសប្រជាពលរដ្ឋ។

សម្ដេចតេជោ ហ៊ុន សែន បានសង្កត់ជារបៀបផ្ទាន់ទៅក្រុមពួកប្រឆាំងផ្កាប់មុខថា ដោយសារតែខ្វះការចេះដឹងអ៊ីចឹងហើយ ទើបបានចេះតែជាប់គុក និងរត់ចោលស្រុក ហើយមកចោទគេថា ផ្តាច់ការ។ បញ្ហានយោបាយ និងចំណេះដឹងនេះ សូមក្រុមប្រឆាំង ប្រឹងរៀនសូត្របន្ថែមទៀត ដើម្បីឈានទៅកាន់អំណាចនៅជាតិក្រោយ និងសូមកុំវក់ជាមួយល្បែងច្រើនពេក, នេះជាបំណងល្អរបស់ខ្ញុំសម្រាប់ក្រុមល្ងង់។

គួរបញ្ជាក់ថា មាត្រា២១ នៃរដ្ឋធម្មនុញ្ញ បានចែងថា តាមសេចក្ដីស្នើរបស់គណៈរដ្ឋមន្ត្រី ព្រះមហាក្សត្រ ទ្រង់ឡាយព្រះហស្តលេខា លើព្រះរាជក្រឹត្យ តែងតាំង ផ្លាស់ប្ដូរ ឬ បញ្ចប់ភារកិច្ចមន្ត្រីជាន់ខ្ពស់ស៊ីវិល និងយោធា ឯក អគ្គរាជទូត និងប្រេសិត វិសាមញ្ញ និងពេញសមត្ថភាព។

ចំណែក មាត្រា២០ នៃច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី បានចែងថា នាយករដ្ឋមន្ត្រី លើកសំណើថ្វាយព្រះមហាក្សត្រ ដើម្បីបញ្ចប់មុខតំណែងសមាជិករាជរដ្ឋាភិបាលតាមព្រះរាជក្រឹត្យ។

ហេតុដូច្នេះ ការលើកបង្ហាញពីទិដ្ឋភាពច្បាប់នេះ បន្ទាប់ពីក្រុមប្រឆាំងបានរិះគន់សម្តេចពាក់ព័ន្ធ ការបញ្ចប់តំណែង លោក វេង សាខុន ពី រដ្ឋមន្ត្រីកសិកម្ម, ដោយក្រុមប្រឆាំងលើកឡើងថា ការដកនេះ ត្រូវឆ្លងកាត់ការបោះឆ្នោតពីសភា៕ រក្សាសិទ្ធិដោយ ៖ ពិសិដ្ឋ CEN

ចូលមើលព័ត៌មានថ្មីៗបន្ថែម