Saturday, September 20, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អ្នកយកព័ត៌មាន CNN ២រូប ត្រូវ​បាន​អាជ្ញាធរ​ថៃ​ដកហូត​ទិដ្ឋា​ការ និង​ដាក់​ចូលក្នុង​បញ្ជីខ្មៅ ហើយ​ត្រៀម​បណ្តេញ​ចេញពី​ប្រ​ទេស ដោយសារតែ​រឿង​មួយ​នេះ…

មន្ត្រីអន្តោប្រវេសន៍ថៃ បានដកទិដ្ឋាការរបស់អ្នកយកព័ត៌មាន CNN ពីរនាក់ បន្ទាប់ពីត្រូវបានចោទប្រកាន់ថា បានបំពានការអនុញ្ញាតចូលថតនៅក្នុងកន្លែងកើតហេតុនៃការសម្លាប់រង្គាល កាលពីថ្ងៃព្រហស្បតិ៍ នៅឯមជ្ឈមណ្ឌលថែទាំកុមារ ក្នុងខេត្ត Nong Bua Lam Phu ។

អគ្គស្នងការរងនគរបាលជាតិ លោក Surachate Hakparn បាននិយាយកាលពីថ្ងៃអាទិត្យថា អ្នក​យក​ព័ត៌មាន​ទាំង​ពីរ​នាក់​ ម្នាក់​ឈ្មោះ Anna Coren អាយុ ៤៧ ឆ្នាំ ជនជាតិ​អូស្ត្រាលី និង​ម្នាក់​ទៀត​ឈ្មោះ Daniel Hodge អាយុ ៣៤ ឆ្នាំ ជា​ជនជាតិ​អង់គ្លេស ត្រូវ​បាន​ប៉ូលិស​នាំ​ចេញ​ពី​សណ្ឋាគារ​របស់​ពួកគេ​ក្នុង​ខេត្ត Udon Thani ហើយ​បាន​នាំ​ទៅ​កាន់​ប៉ុស្តិ៍​ប៉ូលិស Na Klang ក្នុង​ទីក្រុង Nong Bua ខេត្ត Lam Phu ដើម្បីសាកសួរ។

លោក​ Surachate និយាយថា ប៉ូលិស​ចង់​ដឹង​ពី​ពួកគេ​ថា តើ​មន្ត្រី​ថៃ​បាន​អនុញ្ញាត​ឲ្យ​ពួកគេ​ចូល​កន្លែង​ឧក្រិដ្ឋកម្ម​ដូច​ការ​អះអាង​នោះ​ទេ ព្រោះថា​មាន​តែ​ប៉ូលិស​ប៉ុណ្ណោះ​ ដែល​មាន​សិទ្ធិ​អនុញ្ញាត។

អគ្គស្នងការរងនគរបាលជាតិ ក៏បានបញ្ជាក់ថា អ្នកយកព័ត៌មានទាំងពីរនាក់ អាចប្រឈមមុខនឹងការចោទប្រកាន់ពីបទទន្ទ្រានចូលក្នុងកន្លែងកើតហេតុ និងជ្រៀតជ្រែកភស្តុតាង ប្រសិនបើគេអាចបញ្ជាក់បានថា ពួកគេឆ្លងកាត់ខ្សែហាមចូលកន្លែងកើតហេតុ ដោយគ្មានការអនុញ្ញាត។

លោកបានពន្យល់ថា យោងតាមនីតិវិធីច្បាប់ថៃ អ្នកយកព័ត៌មានទាំងពីរ នឹងត្រូវនិរទេស និងដាក់ក្នុងបញ្ជីខ្មៅ ប៉ុន្តែបន្ទាប់ពីបញ្ចប់នីតិវិធីផ្លូវច្បាប់ណាមួយ។

ពាក្យបណ្តឹងនៃការទន្ទ្រានចូលទៅក្នុងទីធ្លារដ្ឋាភិបាលត្រូវបានដាក់ប្តឹងអ្នកយកព័ត៌មាន CNN ទៅកាន់ប៉ូលីសស្រុក Na Klang ដោយអភិបាលក្រុងនៃរដ្ឋបាលឃុំ Uthai Sawan ដែលបានដឹងពីការរំលោភខ្សែហាមចូលទីតាំងហេតុកើត ពីប្រព័ន្ធផ្សព្វផ្សាយ។

នេះបើតាមអ្នកសារព័ត៌មានរបស់ BBC ប្រចាំប្រទេសថៃ លោក Jonathan Head បាននិយាយនៅលើ Twitter នៅថ្ងៃនេះថា លោកនៅខាងក្រៅមជ្ឈមណ្ឌល ដើម្បីរាយការណ៍ព្រឹត្តិការណ៍នេះ ហើយបានព្រមានអ្នកសារព័ត៌មានផ្សេងទៀត កុំឱ្យឆ្លងកាត់ខ្សែហាមចូល នៅពេលដែលពួកគេបានព្យាយាមឡើងលើរបងនោះ។

ជាមួយគ្នានេះ CNN ក៏បានធ្វើការសុំទោស ប៉ុន្តែបានបញ្ជាក់ពីការអនុញ្ញាតពីមន្ត្រីសុខាភិបាល៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×