ប៉ូលីសនៅក្នុងខេត្ត Chanthaburi កំពុងត្រៀមចាប់ខ្លួនបុរស២នាក់បន្ថែមផ្សេងទៀត ដែលជាប់ពាក់ព័ន្ធក្នុងអំពើរំលោភបូក និងសម្លាប់នារីជាអ្នកលក់គ្រឿងសម្អាងអាយុ ២១ ឆ្នាំ បន្ទាប់ពីពួកគេបីនាងចេញពីក្នុងបារមួយស្ថិតក្នុងស្ថានភាពពុំដឹងខ្លួន ។
មេបញ្ជាការប៉ូលីសលោក Chettha Keesawan និយាយថា ការស៊ើបអង្កេតជាច្រើនបានកត់សម្គាល់ទៅលើជនសង្ស័យ២នាក់បន្ថែមទៀត នៅក្នុងវីដេអូកាមេរ៉ាឃ្លាំមើល ដែលអាចជាមនុស្សនៅទីនោះ ជាប់ពាក់ព័ន្ធនឹងជនសង្ស័យទាំង៤ ។
ស្ត្រីរងគ្រោះត្រូវបានដឹងថា គឺជាស្ត្រីមេម៉ាយមានតូចៗនាក់ ដែលនាងកំពុងរកស៊ីចិញ្ចឹមដោយផ្ទាល់ខ្លួន តាមរយៈការលក់ផលិតផលសម្ផស្សតាមអនឡាញ ។ សព្វថ្ងៃ នាងលក់គ្រឿងសម្អាងរួមជាមួយមិត្តភក្តិស្រីៗ៣នាក់ នៅ Orbit Pub ក្នុងខេត្ត Muang Chanthaburi ។
នៅពេលនាងបាត់ខ្លួន មិត្តៗភក្តិរបស់នាងបានគិតថា នាងវិលត្រឡប់ទៅផ្ទះ ។ ទោះយ៉ាងណា វីដេអូកចែករំលែកលើបណ្តាញសង្គម បានបង្ហាញឲ្យឃើញបុរស៤នាក់ បានបីជនរងគ្រោះទាំងស្ថានភាពពុំដឹងខ្លួន ចេញពីក្នុងបារមួយ និងដាក់នឹងនៅផ្នែកខាងក្រោយរថយន្តដឹកទំនិញ និងបើកចេញទៅ ដែលធ្វើឲ្យគ្រប់គ្នាគិតថា ប្រហែលជាពួកគេនាំយកនាងទៅផ្ទះ ។
ផ្ទុយទៅវិញ នាងត្រូវបានរកឃើញស្លាប់នៅព្រឹកថ្ងៃបន្ទាប់ ស្ថិតនៅក្នុងកន្លែងការដ្ឋានសំណង់មួយ ។ ទោះយ៉ាងណា តាមរយៈការស៊ើបអង្កេតដ៏ជំនាញ ប៉ូលីសបានឈានចាប់ខ្លួនជនសង្ស័យចំនួន ៤ នាក់ ដែលក្នុងរួមមាន៖ Natthapong Saenkla អាយុ ២៤ ឆ្នាំ, Patthawee Boontham អាយុ ២៣ ឆ្នាំ, Surasit Jaikhammee អាយុ ២៣ ឆ្នាំ, និងម្នាក់អាយុ ១៨ ឆ្នាំ ពុំត្រូវបានបញ្ចេញឈ្មោះដោយសារអាយុ ។
៣នាក់ក្នុងចំណោមនោះ បានសារភាពថាបានរំលោភស្ត្រីរងគ្រោះ ខណៈ Surasit និយាយថា ខ្លួនមានវត្តមាននៅទីនោះដែរ ប៉ុន្តែ ពុំបានចូលរួមធ្វើសកម្មភាពរំលោភទេ ។ គ្រូសារជនរងគ្រោះជឿថា នាងត្រូវបានគេបញ្ច្រកស្រាឲ្យស្រវឹងរហូតលែងដឹងខ្លួនបែបនេះ ។
ម្ចាស់ក្លឹបរាត្រីនោះអាចត្រូវបានចោទប្រកាន់ពីបទអនុញ្ញាតឲ្យមនុស្សស្ថិតក្រោមអាយុ ២០ ចូលក្នុងទីកន្លែងរបស់ខ្លួន ព្រោះជនសង្ស័យដែលមានអាយុ ១៨ ឆ្នាំ គឺស្ថិតក្នុងចំណោមបក្ខពួករបស់គេ ៕ ឧត្តម