អ៊ុយក្រែន ៖ កងកម្លាំងរុស្ស៉ី បានបា.ញ់មីស៉ីលរាប់សិបគ្រាប់ស្រោចទៅលើ ទីក្រុងជាច្រើននៅទូទាំងប្រទេសអ៊ុយក្រែន ខណ:ប្រធានាធិបតីរុស្ស៉ី លោក វ៉្លាឌីមៀ ពូទីន បានព្រមានចាត់វិធានការឆ្លើយតបធ្ងន់ៗថែមទៀត ប្រសិនបើការវាយប្រហារលើរុស្ស៉ី នៅតែបន្ត។
បើតាមការផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី១០ ខែតុលា ឆ្នាំ២០២២ បានឱ្យដឹងថា ក្នុងឱកាសបើកកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខជាតិមួយ នាថ្ងៃចន្ទម្សិលមិញ នេះ ប្រធានាធិបតីរុស្ស៊ី លោក ពូទីន បានលើកឡើងថា រុស្ស៉ីបើកការវា.យប្រហារដោយមីស៉ីលរយៈចម្ងាយឆ្ងាយ ប្រឆាំងនឹងហេដ្ឋារចនាសម្ព័ន្ធថាមពល, យោធា និងទំនាក់ទំនងរបស់អ៊ុយក្រែន នាថ្ងៃនេះ ដើម្បីជាការសងសឹកសម្រាប់ការវា.យប្រហារលើស្ពានយុទ្ធសាស្រ្តដែលតភ្ជាប់ រវាងប្រទេសរុស្ស៉ី និងឧបទ្វីបគ្រីមៀ កាលពីចុងសប្តាហ៍កន្លងទៅ។
លោក ពូទីន សង្កត់ធ្ងន់ថា ប្រសិនបើការវា.យប្រហាររបស់អ៊ុយក្រែននៅតែបន្តប្រឆាំងលើរុស្ស៉ី នោះការឆ្លើយតបធ្ងន់ៗពីរុស្ស៊ីនឹងនៅតែបន្ត។ ទំហំនៃការឆ្លើយតបរបស់យើង នឹងដូចគ្នាជាមួយទំហំនៃការគំ.រាមកំ.ហែងដែលមានចំពោះរុស្ស៉ីយ៉ាងដូច្នោះ។ ក្នុងករណីមានការព្យាយាម ប្រព្រឹត្តអំពើភេរ.វកម្ម នៅលើទឹកដីរបស់យើងទៀតនោះ ការឆ្លើយតបរបស់រុស្ស៉ីនឹងកាន់តែធ្ងន់ៗថែមទៀតហើយ។
គួររំលឹកថា កាលពីថ្ងៃអាទិត្យកន្លងទៅ លោក ពូទីន បានថ្លែងចោទអ៊ុយក្រែនថា ជាអ្នកនៅពីក្រោយការបំផ្ទុះស្ពានគ្រីមៀ និងហៅវាថា ជាអំពើភេរវកម្ម, ស្ពាននេះបានដើរតួនាទីជាមធ្យោបាយផ្គត់ផ្គង់យ៉ាងសំខាន់បំផុតមួយ សម្រាប់កងកម្លាំងរបស់រុស្ស៉ី នៅភាគខាងត្បូងអ៊ុយក្រែន សម្រាប់ការពារតំបន់ឧបទ្វីគ្រីមៀផង និងតំបន់ ៤ ទៀត ដែលទើបកាត់ចេញពីអ៊ុយក្រែន គឺដុនបាស, ដូណែត, លូហាន និងឃើរសុន៕ រក្សាសិទ្ធិដោយ ៖ ពិសិដ្ឋ CEN












