Sunday, November 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ខ្ញី និង​រមៀត មិន​ត្រឹមតែ​ជួយ​ព្យាបាល​ជំងឺ​ទឹកនោម​ផ្អែម ប្រភេទ 2 យ៉ាង​មាន​ប្រសិទ្ធភាព ហើយ​ថែមទាំង​ជួយ​ទប់ស្កាត់​បាន​នឹង​ការស្ត្រូប គាំងបេះដូង​

​ការស្រាវជ្រាវ​មួយ​ត្រូវ​បាន​ចុះផ្សាយ​លើ​ទស្សនា​វ​ដ្តី Naturalnews បានឲ្យដឹងថា សារជាតិ curcumin polyphenol នៅក្នុង​រមៀត​វា​មាន​ប្រសិទ្ធភាព​ក្នុង​ការគ្រប់គ្រង​ទប់ស្កាត់​ជំងឺ​ដង្កាត់ ។​

​ជំងឺ​ទឹកនោម​ផ្អែម​ប្រភេទ ២ ព្យាបាល​យ៉ាង​មាន​ប្រសិទ្ធភាព​ដោយ​ខ្ញី និង​រមៀត ។​

​រ​មៀត​មាន​សមត្ថភាព​ទប់ insulin កាត់បន្ថយ​ការផលិត glucose និង glycogen ព្យាបាល​ការ​រលាក​ដោយសារ​កំណើន​ជាតិ​ស្ករ កែសម្រួល​មុខងារ​របស់​កោសិកា​ខួរឆ្អឹងខ្នង កោសិកា beta ដំណើរការ​អុកស៊ីត​កម្ម ។​

​ទន្ទឹម​នោះ​ខ្ញី​ក៏​ត្រូវ​បាន​បញ្ជាក់ថា វា​ជួយ​កែសម្រួល​ឲ្យ​ប្រសើរឡើង​នូវ​ជំងឺ​ទឹកនោម​ផ្អែម ក្នុង​១​ថ្ងៃ ប្រសិនបើ​អ្នកជំងឺ​ពិសារ ប្រមាណ​១/៤​ស្លាបព្រា​កាហ្វេ នៅ​ពេល​ព្រឹក​ព្រលឹម​នោះ វា​នឹង​ជួយ​សម្រួល​សារជាតិ​ស្ករ ខ្លាញ់ insulin កូ​ឡេ​ស្តេ​រ៉ូល​ទូទៅ និង​ទប់ស្កាត់​ការធ្លាក់ចុះ​នៃ​កោសិកា​ជាលិកា​ក្រហម ។​

​ក្រៅពី​នោះ​ការប្រើប្រាស់​សារធាតុ​ទាំងពីរ​នេះ​ជា​ប្រចាំ វា​នឹង​ជួយ​ទប់ស្កាត់​នូវ​ហានិភ័យ​គាំងបេះដូង ស្ត្រូប និង​រោគសញ្ញា​ប្រែប្រួល​ដទៃទៀត ៕ លី​សា​

×