Wednesday, July 16, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្ពុជា ចាប់ផ្ដើមដំណើរការស្លរ៉ែមាស ក្នុងមួយខែ អាចផលិតមាសបាន២០គីឡូក្រាម

ក្រចេះ៖ ក្រុមហ៊ុនចិនមួយ បានបើកដំណើរការកត់ត្រាទិន្នន័យស្លរ៉ែមាស ជាលើកទី១ នៅស្រុកសំបូរ ខេត្តក្រចេះ ក្រោមវត្ដមានចុះពិនិត្យមើលពីឯកឧត្តម ស៊ុយ សែម រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល។

ការបើកដំណើរការ កត់ត្រាទិន្នន័យស្លរ៉ែមាសលើកទី១ របស់ក្រុមហ៊ុនចិន Xing Yuan Kanng Yeak Co., Ltd បានកត់ត្រាថ្លឹងកំហាប់រ៉ែមាស (Gold Concentrates) មានទម្ងន់៧,៨៤៩ក្រាម និងបានយកកំហាប់រ៉ែមាសនោះទៅស្ល និងចាក់ចេញជាដុំមាស (Gold Doré) បានចំនួន៧ដុំ មានទម្ងន់សរុប ៨,២១២.២៧ក្រាម ដែលមានអត្រាភាពសុទ្ធ ៩៩.៩%។

តាមគម្រោងសាកល្បង៣ខែដំបូង ក្រុមហ៊ុនគ្រោងផលិតឲ្យបាន២០គីឡូក្រាម ក្នុងមួយខែ ដែលគិតត្រឹមខែធ្នូ ឆ្នាំ២០២២ខាងមុខនេះ ក្រុមហ៊ុនគ្រោងផលិតឲ្យបានចំនួន ៦០គីឡូក្រាម។

ឯកឧត្តម អ៊ឹង ឌីប៉ូឡា អគ្គនាយក នៃអគ្គនាយកដ្ឋានធនធានរ៉ែ បានបញ្ជាក់ថា ការបើកដំណើរការ កត់ត្រាទិន្នន័យស្លរ៉ែមាសនេះ ផលប្រយោជន៍ ដែលកម្ពុជាទទួលបាន គឺមានចំណូលពីសួយសារ និងសារពើពន្ធ។

ឯកឧត្តមបន្តថា ទន្ទឹមនឹងប្រយោជន៍សេដ្ឋកិច្ច ដំណើរការអាជីវកម្មស្លរ៉ែមាសនេះ គឺចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការបង្កើតនូវសមត្ថភាពជាតិ ក៏ដូចជាគំរូឧស្សាហកម្មថ្មីមួយទៀត សម្រាប់ការធ្វើអាជីវកម្មធនធានរ៉ែ ប្រកបដោយការទទួលខុសត្រូវ និងការអភិវឌ្ឍន៍ប្រកបដោយចីរភាព។ ផលិតផលមាស ដែលបានពីការធ្វើអាជីវកម្មរ៉ែមាសនេះ គឺជាសមទ្ធិផលថ្មី និងជាប្រភពចំណូលថ្មីមួយ ដែលនឹងចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការបង្កើនចំណូលរដ្ឋ និងជាវិភាគទានយ៉ាងសំខាន់មួយ សម្រាប់ការអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ នាពេលបច្ចុប្បន្ន និងអនាគត៕

×