Saturday, September 20, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ហួសចិត្ត​ណា​ស់! នារី​ជនជាតិ​ឥណ្ឌូណេស៊ី​ម្នា​ក់ បាន​បា-ត់ប-ង់ជីវិត ដោយសារ​ក្រុម​ក្មេង​ទំនើង​បា-ញ់ប្រ-ហារ​គ្នា​ច្រឡំ​ផ្ទះ នៅ​រដ្ឋ​តិច​សាស់

ស្ត្រីជនជាតិឥណ្ឌូណេស៊ីម្នាក់រស់នៅក្នុងទីក្រុង San Antonio រដ្ឋតិចសាស់ ត្រូវបានសម្លាប់ បន្ទាប់ពីផ្ទះរបស់នាងត្រូវបានកំណត់គោលដៅខុស ក្នុងការបាញ់ប្រហារពីសំណាក់ក្រុមទំនើង កាលពីសប្តាហ៍មុន ។

ប៉ូលីសក្នុងតំបន់ បាននិយាយថា Novita Brazil អាយុ ២៥ ឆ្នាំ ខណៈកំពុងធ្វើការលើកុំព្យូទ័ររបស់នាង នៅម៉ោងប្រហែល 12:30 ព្រឹក ថ្ងៃទី៤ ខែតុលា ឆ្នាំ២០២២ នៅពេលដែលអ្នកបាញ់ប្រហារបានបាញ់ស្រោចទៅលើផ្ទះរបស់នាង។ ភ្ញៀវ Airbnb ម្នាក់​ដែល​ស្នាក់​នៅ​ផ្ទះនោះ បាន​ទទួល​រង​របួស​ដោយ​គ្រាប់​កាំភ្លើង​ ប៉ុន្តែមិន​បណ្តាល​ឲ្យ​ស្លាប់​ទេ ហើយ​ក៏ត្រូវបានគេប្រកាសថា បានចាក​ចេញ​ពី​មន្ទីរពេទ្យផងដែរ ។

យោងតាមរបាយការណ៍ ក្មេងជំទង់ប្រាំនាក់ដែលមានអាយុចន្លោះពី ១៤ ទៅ ១៧ ឆ្នាំ ត្រូវបានចាប់ខ្លួន ពាក់ព័ន្ធនឹងការបាញ់ប្រហារនេះ ខណៈពេលដែលក្មេងប្រុសអាយុ ១៧ ឆ្នាំ ម្នាក់ក្នុងចំណោមនោះ ដែលត្រូវបានស្គាល់ថាមានឈ្មោះ Johnny Bermea ត្រូវបានចោទប្រកាន់ពីបទឧក្រិដ្ឋកម្មសម្លាប់មនុស្សដោយអាវុធ។ ប៉ូលិសក្នុងតំបន់បាននិយាយថា ក្រុមទំនើងគូប្រជែង «បានប្រែក្លាយសង្កាត់ជាយក្រុងដ៏ស្ងប់ស្ងាត់មួយនេះ ទៅជាតំបន់សង្រ្គាម» ។

ស្ថានអគ្គកុងស៊ុលឥណ្ឌូណេស៊ីប្រចាំទីក្រុង Houston បាននិយាយនៅថ្ងៃនេះថា កិច្ចខិតខំប្រឹងប្រែងកំពុងដំណើរការ ដើម្បីធ្វើមាតុភូមិនិវត្តន៍សាកសពរបស់ Novita សម្រាប់ពិធីបុណ្យសពរបស់នាង នៅក្នុងស្រុកកំណើតរបស់នាងនៅទីក្រុង Semarang, ខេត្ត Central Java ។

ក្រុមគ្រួសាររបស់ Novita បានប្រាប់អ្នកសារព័ត៌មានថា ពួកគេពិតជាមានការសោកស្ដាយយ៉ាងខ្លាំង ចំពោះការបាត់បង់នាង ហើយបានស្នើសុំឯកជនភាពនៅពេលនេះ។

អ្នករៃអង្គាសប្រាក់សម្រាប់ Novita នៅ Gofundme បាននិយាយថា ជនរងគ្រោះគឺមនុស្ស «ចិត្តល្អ មិនគិតតែពីខ្លួនឯង ចូលចិត្តនិយាយកំប្លែង ស្រលាញ់ដំណើរផ្សងព្រេង និងជានារីបេះដូងមាស»។ នាង​បាន​រស់នៅ​ក្នុង​រដ្ឋ Texas អស់រយៈពេល៣ឆ្នាំ ជាមួយ​ប្តី​របស់​នាងឈ្មោះ Robert Brazil Jr ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×