Tuesday, July 8, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋបាលរាជធានីភ្នំពេញ ចេញលិខិតអបអរសាទរ ចំពោះសម្តេចតេជោ ហ៊ុន សែន ទទួលបាននូវយុត្តិធម៌ និងភាពស្អាតស្អំ របស់យុត្តាធិការតុលាការទីក្រុងប៉ារីស

ភ្នំពេញ ៖ ក្នុងនាមក្រុមប្រឹក្សារាជធានី គណៈអភិបាលរាជធានី មន្ត្រីរាជការ កងកម្លាំង ប្រជាពលរដ្ឋទាំងអស់ក្នុងរាជធានីភ្នំពេញ នឹង ក្នុងនាមខ្ញុំបាទផ្ទាល់ ពិតជាមានសេចក្តីសោមនស្សរីករាយយ៉ាងក្រៃលែង និងសូមសម្តែងនូវអំណរសាទរប្រកបដោយក្តីរំភើបឥត ឧបមា គោរពជូនចំពោះ សម្តេចអគ្គមហាសនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នាឱកាសដែល សម្តេចតេជោនាយករដ្ឋមន្ត្រី ទទួលបាននូវយុត្តិធម៌ និងភាពស្អាតស្អំ តាមរយៈសាលក្រមចុះថ្ងៃទី១០ ខែតុលា ឆ្នាំ២០២២ របស់យុត្តាធិការតុលាការទីក្រុងប៉ារីស ប្រទេសបារាំង លើសំណុំរឿងបរិហារកេរ្ដិ៍ប្រព្រឹត្តដោយទណ្ឌិត សម រង្ស៊ី។

ខ្លឹមសារនៃសាលក្រមរបស់យុត្តាធិការតុលាការទីក្រុងប៉ារីស ប្រទេសបារាំង បានប្រកាសថា សម្តេចតេជោនាយករដ្ឋមន្ត្រី ពុំមានជាប់ពាក់ព័ន្ធសកម្មភាពណាមួយ ដូចអ្វីដែលទណ្ឌិតសញ្ជាតិពីរ សម រង្សី បានចោទប្រកាន់បរិហារកេរ្តិ៍ ដោយអតតិ បំភ្លៃការពិត គ្មានទឡ្ហីករណ៍ច្បាស់លាស់ ដែលនេះ គឺជាសក្ខីភាពបង្ហាញឱ្យឃើញពីភាពបរាជ័យដ៏អាម៉ាសំបំផុតរបស់ទណ្ឌិតរូបនេះ និងក្រុម ប្រឆាំងជ្រុលនិយម ហើយបានផ្ដល់ត្រឡប់មកវិញនូវភាពស្អាតស្អំ និងឆ្លុះបញ្ចាំងពីសច្ចៈភាពជាប្រវត្តិសាស្ត្រថ្មីមួយទៀត ជូនប្រមុខ រាជរដ្ឋាភិបាលកម្ពុជា និយាយដោយឡែក និងនិយាយជារួម ប្រជាជនកម្ពុជា ថាជា “មាសសុទ្ធ មិនខ្លាចភ្លើង” ផ្ទុយស្រឡះពីក្រុម អ្នកនយោបាយរត់ចោលស្រុក ក្បត់ជាតិតជំនាន់ និងមិនដែលបានធ្វើទង្វើណាមួយដើម្បីជាឧត្តមប្រយោជន៍ជាតិនោះឡើយ។

រដ្ឋបាលរាជធានី សូមសម្តែងនូវការគោរពដឹងគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ សម្តេចតេជោនាយករដ្ឋមន្តី ដែលបានយកអស់កម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី និងបទពិសោធន៍ប្រកបដោយគំរូវីរភាពដ៏អស្ចារ្យ ក្នុងការដឹកនាំជាតិមាតុភូមិ និង ប្រជាជនកម្ពុជា ឱ្យមានភាពរីកចម្រើនលើគ្រប់វិស័យ ក្រោមដំបូលនៃ “សន្តិភាព” ពេញលេញ នឹងសូមយកឱកាសនេះ ប្រកាស ថ្កោលទោសចំពោះទណ្ឌិត សម រង្ស៊ី និងក្រុមប្រឆាំងជ្រុលនិយម ដែលតែងតែប្រព្រឹត្តអំពើប្រមាថយ៉ាងធ្ងន់ធ្ងរឥតស្រាកស្រាន្ត ធ្វើឱ្យប៉ះពាល់ដល់កិត្តិយសព្រះរាជាណាចក្រកម្ពុជា ជាពិសេសការប្រមាថដល់ដួងវិញ្ញាណក្ខន្ធរបស់បុគ្គលដែលបានទទួលមរណភាព ក្នុងសុគតិភព ដែលជាការប៉ះពាល់ដល់ផ្លូវចិត្តរបស់សាច់ញាតិ និងក្រុមគ្រួសារយ៉ាងធ្ងន់ធ្ងរបំផុត៕រក្សាសិទ្ធិដោយ ៖ សុទ្ធលី

×