Sunday, November 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប៉ាម៉ាក់ឆ្លាតវៃ៖ ក្នុងអំឡុងវ័យប្រកែកប្រឆាំងរបស់កុមារ តើប៉ាម៉ាក់ត្រូវធ្វើយ៉ាងណា?

នៅពេលដែលកុមារមានអាយុច្រើនឡើង មានភាពជាខ្លួនឯងច្រើនឡើង នឹងកើតមានអំឡុងពេលមួយ ដែលអ្នកជំនាញហៅថា អំឡុងពេលនៃការប្រកែក ប្រឆាំងរបស់កុមារ ដោយច្រើនតែកើតឡើងនៅពេលដែលកុមារមានអាយុប្រមាណជាង ២ខួប ពេលនោះឪពុកម្តាយនឹងបានឃើញថា កុមារច្រើនតែចូលចិត្តនិយាយពាក្យថា “អត់ទេ” និងគ្រវីក្បាលប្រកែក ស្ទើតែគ្រប់រឿងទាំងអស់។

ក្នុងអំឡុងពេលនោះ កូនតូចច្រើនតែមានអារម្មណ៍ប្រែប្រួល ព្រោះមិនទាន់អាចគ្រប់គ្រងអារម្មណ៍ខ្លួនឯងបានល្អ ដូច្នេះឪពុកម្តាយគួរយល់ថា វាជាសភាវធម្មតារបស់ការវិវឌ្ឍនៅក្នុងខ្លួនកុមារ មិនមែនកូនយើង ជាក្មេងមិនល្អ ឬមិនស្តាប់បង្គាប់នោះទេ។

រឿងដែលឪពុកម្តាយគួរធ្វើ ដើម្បីជួយឱ្យកូន និងខ្លួនឪពុកម្តាយផ្ទាល់ ឱ្យឆ្លងផុតអំឡុងពេលនៃវ័យប្រកែកតតាំងនេះបានយ៉ាងងាយស្រួលនោះគឺ …

១-ព្យាយាមធ្វើរឿងទាំងឡាយ ឱ្យទៀងពេលទៀងវេលា ដូចជា ពេលញ៉ាំអាហារ ពេលគេង ពេលលេងរបស់លេង ពេលនិយាយរឿងនិទាន -ល- ដើម្បីឱ្យកូនកើតមានភាពស៊ាំធ្លាប់នឹងវិន័យ ហើយកូននឹងលែងងង៉ក់ រករឿងទារលេង ក្នុងពេលដែលមិនមែនជាពេលលេងទៀតមិនខាន។

២-ព្យាយាមឱ្យកូន មានចំណែកជ្រើសរើសក្នុងការធ្វើកិច្ចការផ្សេងៗ ដូចជា ឱ្យជ្រើសរើសថា តើចង់ញ៉ាំក្រូច ឬផ្លែប៉ោម? ឬជ្រើសរើសខ្នើយពេលគេង បើសិនជាមានច្រើនជាដើម ព្រោះដើម្បីឱ្យកុមារអាចបញ្ចេញភាពជាខ្លួនឯងបានតាមរយ:ការជ្រើសរើស និងសម្រេចចិត្ត និងដើម្បីឱ្យកូនលែងទារនេះទារនោះ ឬប្រកែកមិនព្រមទទួលយកអ្វីដែលប៉ាម៉ាក់រើសឱ្យគេ។

៣-ព្យាយាមកំណត់ពេលវេលាសម្រាប់ការធ្វើអ្វីមួយរបស់កូន…ជាប្រក្រតី ក្មេងច្រើនតែសាកល្បងការកំណត់នោះជានិច្ច ដូចជា បើកំណត់ពេលវេលាឱ្យលេងបានត្រឹមកន្លះម៉ោង ពេលប្រាប់ឱ្យឈប់ កូននឹងជាធ្វើមិនដឹង។ ពេលនោះយើងចាំបាច់ត្រូវប្រមូលរបស់លេងទុកតាមការការកំណត់ ព្រោះកុមារតែងសាកល្បងថា បើមិនធ្វើតាមអ្វីដែលបានកំណត់នោះ តើនឹងមានអ្វីកើតឡើង? តែនៅពេលអាណាព្យាបាល ធ្វើបែបនេះយូរៗទៅ កុមារនឹងរៀនយល់ដឹង និងមានការគោរពតាមការកំណត់នោះជាមិនខាន។

ចូរចាំទុកថា ក្មេងតូចៗគ្រប់គ្នា តែងតែមានអំឡុងពេលនៃវ័យប្រកែកតតាំងទាំងអស់ តែច្រើន ឬតិច និងឈប់នៅពេលណានោះ អាស្រ័យលើការឆ្លើយតប និងទង្វើរបស់ឪពុកម្តាយហ្នឹងឯង៕

I hate a vegetables! I’m not eating this!
×