ប្រធានាធិបតីអាមេរិកដូណាល់ ត្រាំ ក្នុងជំនួបកន្លងមកជាមួយអនុប្រធានបក្សពលករកូរ៉េ Kim Yong-chol នៅសេតវិមានកាលពីថ្ងៃទី ០១ ខែមិថុនា ។
តាម Yonhap នៅថ្ងៃទី ៥ ខែមិថុនា ប្រធានាធិបតីអាមេរិកដូណាល់ ត្រាំ ឲ្យដឹងថា លោកមានក្តីសង្ឃឹមចំពោះសន្និសីទកំពូលដែលបានរៀបចំផែនការជាមួយមេដឹកនាំកូរ៉េខាងជើងមេដឹកនាំគីមជុងអ៊ុន ហើយថានេះជាការចាប់ផ្តើមចំពោះ “អ្វីមួយដែលធំធេងជាងនេះ”។
នៅលើ Twitter ម្ចាស់សេតវិមាននិយាយថា “ជំនួបនៅសិង្ហបុរីជាមួយកូរ៉េខាងជើង សង្ឃឹមថា វាជាការចាប់ផ្តើមនៃអ្វីមួយនោះដែលធំធេង ។ យើងនឹងឆាប់បានមើលឃើញវា” ។
សារខាងលើត្រូវបានលើកឡើងមួយថ្ងៃក្រោយពេលដែលសេតវិមានប្រកាសថា ជំនួបកំពូលអាមេរិក-កូរ៉េខាងជើងជាលើកដំបូងនឹងប្រព្រឹត្តទៅនៅវេលាម៉ោង ៩ព្រឹក (ម៉ោងសិង្ហបុរី) ថ្ងៃអង្គារសប្តាហ៍ក្រោយនៅសិង្ហបុរី ៕ សូយន