ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឯកឧត្តម សាយ សំអាល់ ធ្វើបាឋកថាស្ដីពីការគ្រប់គ្រងបរិស្ថាន និងធនធានធម្មជាតិនៅកម្ពុជា ជូនដល់សិក្ខាកាមនៃក្រសួងការពារជាតិ

ភ្នំពេញៈ រដ្ឋមន្រ្តីក្រសួង បរិស្ថាន ឯកឧត្តម សាយ សំអាល់ បានញ្ជើញថ្លែងបាឋកថា ស្ដីពី ការគ្រប់គ្រងបរិស្ថាននិងធនធានធម្មជាតិនៅកម្ពុជា ជូនដល់សិក្ខាកាមនៃក្រសួងការពារជាតិ ប្រមាណ៥០០នាក់ កាលពីព្រឹកថ្ងៃទី១២ ខែតុលា ឆ្នាំ២០២២ នាទីស្ដីការក្រសួងការពារជាតិ។

មានប្រសាសន៍នាឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងនូវសារគន្លឹះស្ដីពីការគ្រប់គ្រងបរិស្ថាននិងធនធានធម្មជាតិ សម្រាប់ជាមូលដ្ឋានយល់ដឹងក្នុងវិស័យបរិស្ថាន។ ឯកឧត្តមបានមានប្រសាសន៍ថា កិច្ចការស្នូលជារួមរបស់ក្រសួងបរិស្ថានគឺ “កិច្ចគាំពារបរិស្ថាន និងការអភិរក្សធនធានធម្មជាតិ”។

ក្នុងក្របខណ្ឌនៃកិច្ចគាំពារបរិស្ថាន ការងារចម្បងរបស់ក្រសួងបរិស្ថាន គឺការគ្រប់គ្រប់សំរាម សំណល់រឹងទីប្រជុំជន។ ក្រោមកិច្ចខិតខំប្រែង ការដាក់ចេញនូវក្របខណ្ឌច្បាប់ ផែនការយុទ្ធសាស្រ្ត គោលនយោបាយ និងយន្តការច្បាស់លាស់ ស្ថានភាពនៃការគ្រប់គ្រងសំរាមមានភាពកាន់តែប្រសើរឡើង។ ធាតុស្នូលបីមិនអាចខ្វះបាន ដើម្បីទទួលបានជោគជ័យ និងធានាបាននិរន្តរភាពនៃការដោះស្រាយបញ្ហាសំរាមគឺ “ប្រព័ន្ធប្រមូលសំរាម ទីលានចាក់សំរាម និងថ្លៃសេវាប្រមូលសំរាម” ដែលត្រូវធ្វើក្នុងពេលព្រមគ្នា។

ឯកឧត្តម សាយ សំអាល់ បានបន្តថា ចំពោះការគ្រប់គ្រងធនធានធម្មជាតិ គឺត្រូវបានចាត់ទុកថាជាការងារយុទ្ធសាស្រ្ត ដែលមានតម្លៃជាសារវ័ន្តសម្រាប់ការរស់រាន ភាពសម្បូរបែប និងនិរន្តរភាពនៃជីវៈចម្រុះ(មនុស្ស សត្វ រុក្ខជាតិ។ល។)។ ធនធនធម្មជាតិ ទាំងធនធានរូបសាស្ត្រ(ទឹក ដី ខ្យល់។ល។) និងធនធានជីវសាស្ត្រ(ព្រៃឈើ សត្វព្រៃ។ល។) បានផ្ដល់នូវអ្វីៗគ្រប់យ៉ាង មានដូចជាទីជម្រក ម្ហូបអាហារ ថ្នាំងព្យាបាលទឹកបរិភោគ និងខ្យល់ដកដង្ហើម។ ហេតុនេះ មនុស្សជាតិទាំងមូល មានភារកិច្ចរួមក្នុងការការពារ និងធានានិរន្តរភាពបរិស្ថាននិងធម្មជាតិ។ ក្រោមការដឹកនាំរបស់ក្រសួងបរិស្ថាន តំបន់ការពារធម្មជាតិននៅទូទាំងប្រទេសកម្ពុជា បានកើនពី ២៣កន្លែង នៅឆ្នាំ១៩៩៣ និងបច្ចុប្បន្នមានចំនួនដល់ទៅ ៧៦ កន្លែង គ្របដណ្ដប់លើផ្ទៃដីប្រមាណ៤១%នៃផ្ទៃដីប្រទេសកម្ពុជា។

រដ្ឋមន្ត្រីក្រសួងបរិស្ថានបានបញ្ជាក់ថា ដើម្បីអនុវត្តការងារគ្រប់គ្រងបរិស្ថាននិងធនធានធម្មជាតិនៅកម្ពុជា ក្រសួងមានអគ្គនាយកដ្ឋានជំនាញចំនួន៦ គឺ
១)អគ្គនាយកដ្ឋានរដ្ឋបាលនិងហិរញ្ញវត្ថុ
២)អគ្គនាយកដ្ឋានគាំពារបរិស្ថាន
៣)អគ្គនាយកដ្ឋានតំបន់ការពារធម្មជាតិ
៤)អគ្គនាយកដ្ឋានសហគមន៍មូលដ្ឋាន
៥)អគ្គនាយកដ្ឋានចំណេះដឹងនិងព័ត៌មានបរិស្ថាន និង៦)អគ្គនាយកដ្ឋានគោលនយោបាយនិងយុទ្ធសាស្ត្រ៕ រក្សាសិទ្ធិដោយៈ ចេស្តារ

ចូលមើលព័ត៌មានថ្មីៗបន្ថែម