ប្រភពព័ត៌មានពីស៊ីនហួរ នៅថ្ងៃទី ៥ ខែមិថុនា វិមានប្រធានាធិបតីកូរ៉េខាងត្បូងឲ្យដឹងថា ការមិនវាយលុកគ្នារវាងកូរ៉េខាងជើង និងអាមេរិក គឺជាបញ្ហាមួយមិនត្រូវបានលើកយកមកពិភាក្សាក្រោយពេលមានសេចក្តីថ្លែងការណ៍បញ្ចប់សង្គ្រាមកូរ៉េ ១៩៥០ -១៩៥៣ ។
អ្នកនាំពាក្យវិមានប្រធានាធិបតីកូរ៉េខាងជើង Kim Eui-kyeom ។
ថ្លែងក្នុងសន្និសីទសារព័ត៌មានមួយ អ្នកនាំពាក្យវិមានប្រធានាធិបតីកូរ៉េខាងត្បូង Kim Eui ឲ្យដឹងថា បច្ចុប្បន្នកំពុងប្រព្រឹត្តទៅការពិភាក្សាមួយអំពីសេចក្តីថ្លែងការណ៍បញ្ចប់សង្គ្រាមតាមប្រសាសន៍ប្រធានាធិបតីអាមេរិកដូណាល់ត្រាំ ។
ប៉ុន្តែអ្នកនាំពាក្យខាងលើកត់សម្គាល់ថា កិច្ចពិភាក្សានេះពុំបានលើកឡើងបញ្ហាមិនវាយលុកគ្នា ហើយប្រសិនបើវាកើតមាននោះកិច្ចពិភាក្សានេះ ត្រូវធ្វើក្រោយពីបញ្ចប់កិច្ចសន្ទនាជុំវិញសេចក្តីថ្លែងការណ៍បញ្ចប់សង្គ្រាមកូរ៉េ ៕ សូយន