តាម Kyodo និង Yonhap នៅថ្ងៃទី ៥ ខែមិថុនា យោងតាមប្រភពព័ត៌មានការទូតឲ្យដឹងថា រដ្ឋមន្ត្រីការបទេសជប៉ុន Taro Kono អាចទៅទស្សនកិច្ចក្រុងសេអ៊ូលនៅសប្តាហ៍ក្រោយដើម្បីជួបប្រជុំជាមួយសមាសភាគីអាមេរិកនិងកូរ៉េខាងត្បូងបន្ទាប់ពីជំនួបកំពូលជាប្រវត្តិសាស្ត្ររវាងក្រុងវ៉ាស៊ីនតោន-ព្យុងយ៉ាង ប្រព្រឹត្តទៅថ្ងៃទី ១២ ខែមិថុនា ។ បន្ទាប់ពីដំណើរទស្សនកិច្ចដែលកំពុងត្រូវបានថ្លឹងថ្លែងខាងលើ មានរយៈពេលពីរថ្ងៃនោះ ចាប់ពីថ្ងៃទី ១៣ ខែមិថុនាទៅ លោក Kono ចង់ឲ្យប្រមុខការទូតអាមេរិក Mike Pompeo ប្រកាសឲ្យដឹងពីលទ្ធផលជំនួបកំពូល និងអះអាងថា កិច្ចសហប្រតិបត្តិការជិតស្និទ្ធបែបនេះ គឺសំដៅឆ្ពោះទៅរកការដែលកូរ៉េខាងជើង នឹងដំណើរការរំសាយនុយក្លេអ៊ែរ ។
ប្រមុខការទូតជប៉ុន Taro Kono
ក្នុងជំនួបជាមួយលោក Pompeo និងសមាសភាគីកូរ៉េខាងជើង Kang Kyung-wha លោក Kono ក៏ត្រូវបានគេដឹងថា មានគោលបំណងស្វះស្វែងរកការគាំទ្រចំពោះដំណោះស្រាយបញ្ហាកម្មករជប៉ុនត្រូវកូរ៉េខាងជើងចាប់ជំរិតនៅអំឡុងឆ្នាំ១៩៧០-១៩៨០ ។
នៅថ្ងៃដដែល Yonhap ក៏បានចុះផ្សាយព័ត៌មានថាកូរ៉េខាងត្បូងកំពុងពិភាក្សាជាមួយអាមេរិកអំពីកម្មវិធីកិច្ចការទូតរវាងភាគីទាំងសងខាង ក្រោយជំនួបកំពូលអាមេរិកកូរ៉េខាងជើង ៕ សូយន