ជំនួបកំពូលរវាងលោកពូទីន និងលោក គីម ជុងអ៊ុន អាចប្រព្រឹត្តទៅនៅខែកញ្ញា នាទីក្រុង Vladivostok ស្ថិតក្នុងក្របខណ្ឌនៃវេទិការសេដ្ឋកិច្ចបូព៌ា ពីថ្ងៃទី ១១-១៣ ខែកញ្ញា ។
ប្រធានាធិបតីរុស្ស៊ី វ្លាឌីមៀ ពូទីន និងមេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន។
តាមទីភ្នាក់ងារព័ត៌មាន Ria Novosti ដែលដកស្រង់ព័ត៌មានការទូតឲ្យដឹងថា បច្ចុប្បន្នកំពុងប្រព្រឹត្តទៅបណ្តាកិច្ចពិភាក្សា អំពីលទ្ធភាពដំណើរការជំនួបនេះ តាមជម្រើសផ្សេងៗជាច្រើន ។ ប្រភពព័ត៌មានមួយទៀតបានបញ្ជាក់ថា ជំនួបនេះអាចប្រព្រឹត្តទៅនៅក្រៅក្របខណ្ឌវេទិការ ហើយពេលនេះពួកគេកំពុងរង់ចាំចម្លើយ “របស់លោក គីម ជុងអ៊ុន ចំពោះសំបុត្ររបស់លោកពូទីន” ។
ជំនួបកំពូលរុស្ស៊ីនិងកូរ៉េខាងជើង ក៏ត្រូវបានអនុប្រធានសភាជាន់ទាបរុស្ស៊ី Ivan Melnhikov បញ្ជាក់ថាមានមែន ។
មុននោះនៅថ្ងៃទី ១ ខែមិថុនា អ្នកនាំពាក្យប្រធានាធិបតីរុស្ស៊ី លោក Dmitry Peskov ប្រកាសថា លោកពូទីន និងមានជំនួបកំពូលឆាប់ៗជាមួយលោកគីមជុងអ៊ុន ។ ប៉ុន្តែលោក Peskov បានបដិសេធពីលទ្ធភាពនៃជំនួបនេះប្រព្រឹត្តទៅនៅប៉េកាំងប្រទេសចិន ៕ សូយន