រដ្ឋធានីកៀវ៖ មន្រ្ដីយោធាជាន់ខ្ពស់ក្រុងកៀវ បានអះអាងថា នៅក្នុងរយៈពេល១ថ្ងៃកន្លងទៅនេះ កម្លាំងការពារទឹកដីរបស់អ៊ុយក្រែន បានស.ម្លាប់ទាហានរុស្ស៊ី ចំនួន២៧០នាក់ នៅក្នុងការប្រយុទ្ធតទល់យ៉ាងសាហាវ នៅលើសមរភូមិនានា ហើយជាមួយនឹងចំនួនទាហានរុស្ស៊ី ស្លាប់ថ្មីនេះ បានធ្វើឲ្យក្រុងមូស្គូ បន្ដបាត់បង់ជីវិត កើនដល់ជាង ៦៣ ៣០០នាក់។
ទីភ្នាក់ងារសារព័ត៌មានជាតិអ៊ុយក្រែន Ukrinform បានចេញផ្សាយ កាលពីថ្ងៃពុធ ទី១២ ខែតុលា ថា បើតាមអគ្គសេនាធិការកងទ័ពអ៊ុយក្រែន បានបង្ហោះ នៅលើទំព័របណ្ដាញសង្គមហ្វេសប៊ុករបស់ខ្លួន អះអាង ថា នៅក្នុងរយៈពេល២៤ម៉ោងកន្លងមកនេះ កងទ័ពការពារទឹកដីរបស់ក្រុងកៀវ បានសម្លា.ប់ទាហានរុស្ស៊ី ចំនួន២៧០នាក់។ ជាមួយចំនួនទាហានស្លា.ប់ថ្មីនេះ បានធ្វើឲ្យរុស្ស៊ី បាត់បង់ទាហាន កើនឡើង សរុប ៦៣ ៣៨០នាក់ ចាប់តាំងពីការផ្ទុះសង្គ្រាម នាថ្ងៃទី២៤ ខែកុម្ភៈ រហូតមកដល់ថ្ងៃទី១២ ខែតុលា។
ក្រៅពីការបាត់បង់កងទ័ពនេះ រុស្ស៊ី ក៏បានខូចខាតគ្រឿងយុទ្ធោបករណ៍ជាច្រើនបន្ថែមទៀត រួមមាន រថក្រោះ ចំនួន ២ ៥០៥គ្រឿង, រថពាសដែក ចំនួន ៥ ១៨១គ្រឿង, ប្រព័ន្ធបា.ញ់កាំភ្លើងធំ ចំនួន ១ ៥០៧គ្រឿង, ប្រព័ន្ធបា.ញ់គ្រាប់រ៉ុក្កែត MLRS ចំនួន៣៥៥គ្រឿង, ប្រព័ន្ធការពារប្រឆាំងនឹងយន្ដហោះ ចំនួន ១៨២គ្រឿង, យន្ដហោះចម្បាំង ២៦៨គ្រឿង, ឧទ្ធម្ភាគចក្រ ចំនួន ២៣៥គ្រឿង, គ្រូសមីស៊ីល ចំនួន ៣១៥ដើម, នាវាចម្បាំងតូចធំ ១៥គ្រឿង, យានយន្ដដឹកសាំង ៣ ៩១៦គ្រឿង និង សម្ភារសឹកផ្សេងៗទៀត។
ទោះជាយ៉ាងណា រហូតមកដល់ពេលនេះ នៅមិនទាន់មានប្រភពឯករាជ្យណាមួយ បញ្ជាក់ ជុំវិញការអះអាងរបស់អ៊ុយក្រែន អំពីការស.ម្លាប់ទាហាន និង កម្ទេចគ្រឿងយុទ្ធោបករណ៍របស់រុស្ស៊ី នោះឡើយ ហើយក្រុងមូស្គូ ក៏នៅមិនទាន់មានប្រតិកម្មភ្លាមៗ អំពីការលើកឡើង ពីមន្រ្ដីរបស់ក្រុងកៀវ នេះដែរ៕ រក្សាសិទ្ធិដោយ ៖ សារាយSN












