Wednesday, January 14, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មិនធម្មតា ! ជប៉ុន មានគ្រាប់រ៉ុក្កែតអវកាស បញ្ជាទៅត្រង់ណា ធ្លាក់ត្រង់ហ្នឹង ប៉ុន្តែមិនទាន់សម្រេច១០០%

ជប៉ុន ៖ ជប៉ុន បានសម្រេចបញ្ជូនកូដបញ្ជាទៅកាន់គ្រាប់រ៉ុក្កែតអវកាស អិបស៉ីឡូន-៦ (Epsilon-6) ដែលកំពុងបង្ហោះលើអវកាសមិននឹងន៎ ដើម្បីឱ្យវាបំផ្ទុះខ្លួនឯងចោល ជាជាងទៅធ្លាក់នៅកន្លែងណាមួយបង្កគ្រោះថ្នាក់, ការបញ្ជូនលេខកូដបញ្ជាទៅកម្ទេចគ្រាប់រ៉ុក្កែត ដែលបំពាក់លើផ្កាយរណបនេះ គឺធ្វើឡើងអំឡុងការបា.ញ់បង្ហោះបរាជ័យមួយកាលពីថ្ងៃពុធ ដោយសារតែគ្រាប់រ៉ុក្កែតនោះ លែងអាចបន្តការហោះហើរដោយសុវត្ថិភាពតទៀតបាន។

បើតាមការចេញផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃពុធ ទី១២ ខែតុលា ឆ្នាំ២០២២ បានឱ្យដឹងថា ក្នុងបេសកកម្មទី៦ របស់ជប៉ុន ស្ដីពីការបំពាក់គ្រាប់រ៉ុក្កែតអាវកាស ឬអាចហៅម្យ៉ាងទៀតថា គ្រាប់រ៉ុក្កែតបំពាក់លើផ្កាយរណប អិបស៉ីឡូន-៦ (Epsilon-6) សម្រាប់ការធ្វើតេស្តសាកល្បងលើបច្ចេកវិទ្យាថ្មីៗ សរុបចំនួន ៨គ្រឿង ត្រូវបានបាញ់បង្ហោះចេញពីមជ្ឈមណ្ឌលអវកាស អ៊ូជីនូរ៉ា (Uchinoura) ក្នុងខេត្តកាហ្គោស៉ីម៉ា (Kagoshima) ភាគនិរតីនៃប្រទេសជប៉ុន, ហើយប៉ុន្មាននាទីក្រោយ ការបា.ញ់បង្ហោះ ទីភ្នាក់ងារអវកាសជប៉ុន ចាសា (JAXA) ក៏បានរកឃើញបញ្ហាមួយធ្វើឱ្យគ្រាប់រ៉ុក្កែតនោះ លែងអាចហោះហើរដោយសុវត្ថិភាពបានតទៅទៀតបាន, ដូច្នេះ ចាសា (JAXA) ក៏បានសម្រេចបញ្ជាឱ្យ Epsilon-6 បំផ្ទុះខ្លួនវាចោលលើអាកាសតែម្តង។

ទីភ្នាក់ងារអវកាសជប៉ុន ចាសា (JAXA) បានបកស្រាយក្នុងសេចក្តីថ្លែងការណ៍ដូច្នេះថា គ្រាប់រ៉ុក្កែតនោះលែងអាចបន្តការហោះហើរដោយសុវត្ថិភាពទៀតបាន, ចាសា (JAXA) ព្រួយបារម្ភអំពីគ្រោះថ្នាក់អាចនឹងបង្កឡើង ប្រសិនបើវាធ្លាក់មកលើផ្ទៃផែនដីវិញនោះ ដូច្នេះ យើងបានសម្រេចចិត្តចាត់វិធានការបញ្ចៀសឧប្បត្តិហេតុអាក្រក់ណាមួយ ដោយពួកយើងបានបញ្ជូនសញ្ញា (លេខកូដ) ទៅឱ្យគ្រាប់រ៉ុក្កែតនោះ កម្ទេចខ្លួនឯងចោលលើអាកាស។

បើតាមទីភ្នាក់ងារអវកាសជប៉ុន ចាសា (JAXA) បានឱ្យដឹងថា គ្រាប់រ៉ុក្កែតអាវកាស ឬអាចហៅម្យ៉ាងទៀតថា គ្រាប់រ៉ុក្កែតបំពាក់លើផ្កាយរណបនេះ វាអាចឡើងទៅសំកាំងនៅលើអវកាសដូចជាផ្កាយរណបមួយ ហើយទទួលលេខកូដបញ្ជាពីស្ថានីយ៍ខាងក្រោម រួចហើយឲ្យវាហោះចុះទៅបំផ្ទុះនៅគោលដៅណាមួយក៏បាន ប៉ុន្តែគួរឱ្យស្ដាយខណៈដែលផ្កាយរណបំពាក់គ្រាប់រ៉ុក្កែតនោះហោះមិននឹងន៎ ពោលគឺ បាត់បង់សុវត្ថិភាព ចាសា (JAXA) ក៏បញ្ជាលេខកូដបំផ្ទុះបំផ្លាញចោលនៅលើអវកាស, ហើយនេះចាត់ទុកថា ជាការបរាជ័យលើកដំបូងមួយផងដែរទាក់ទងទៅនឹងបច្ចេកវិទ្យាថ្មីៗនៃប្រព័ន្ធយោធា៕ រក្សាសិទ្ធិដោយ ៖ ពិសិដ្ឋ CEN

×