Wednesday, July 16, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អ្នកនាំពាក្យ ក្រសួងការងារ៖ ពលករក្រៅប្រទេស បានផ្ញើប្រាក់មកផ្ទះ មានចំនួនកើនឡើង គិតត្រឹមឆ្នាំនេះ

ភ្នំពេញ៖ ឯកឧត្តម ហេង សួរ អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានមានប្រសាសន៍ថា   ការផ្ញើប្រាក់របស់ពលករកម្ពុជាពីក្រៅប្រទេស មានការកើនឡើង ខណៈពលករខ្មែរបានផ្ញើប្រាក់មកគ្រួសារ របស់ពួកគេ កាន់តែច្រើន។

ឯកឧត្តម ហេង សួរ បន្តថា ប្រាក់ដែលពលករផ្ញើ បានកើនឡើងប្រមាណ ២,៧២០ លានដុល្លារ គិតត្រឹមចុង ឆ្នាំ២០២២នេះ កើនឡើង ៣,៤ ភាគរយ បើធៀបរយៈពេលដូចគ្នានឹងឆ្នាំទៅ មានចំនួន ២,៦៣០ លានដុល្លារ។

តួលេខក្រសួងការងារ បានឲ្យដឹងថា ពលករចំណាកស្រុកធ្វើការនៅក្រៅប្រទេស បានផ្ញើប្រាក់មកក្នុងប្រទេស មានការកើនឡើងចំនួន ២,៦៣០ លានដុល្លារ ក្នុងឆ្នាំ២០២១ កើនឡើង ១១, ៤ ភាគរយ បើធៀបឆ្នាំ២០១៨។

ឯកឧត្តមបន្តទៀតថា ពលករកម្ពុជាបានក្លាយជាវិស័យមួយ ក្នុងការជំរុញ កំណើនសេដ្ឋកិច្ច និងជួយជីវភាព គ្រួសាររបស់ពួកគេ តាមរយៈការផ្ញើប្រាក់ ក៏ដូចជានាំជំនាញ និងបទពិសោធន៍ បន្តអភិវឌ្ឍន៍ជាតិនៅស្រុកកំណើត ហើយពលករ បានក្លាយជាកម្លាំងដ៏សំខាន់ ក្នុងការជំរុញសេដ្ឋកិច្ចជាតិ និងអភិវិឌ្ឍន៍ជាតិ។

គោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការបញ្ជូនពលករធ្វើការនៅក្រៅប្រទេស គឺដើម្បីបង្កើត ការងារ និងចូលរួមកំណើនសេដ្ឋកិច្ចជាតិ។ ក្នុងខែកក្កដា ពលករកម្ពុជាបានធ្វើការនៅប្រទេសចំនួន ៧ ដោយនៅក្នុងចំណោមប្រទេសទាំងនោះមានពលករចំនួន ១,២២ លាននាក់ កំពុងធ្វើការនៅប្រទេសថៃ។ ហើយនៅ ប្រទេសចំនួន ៦ទៀត គឺនៅប្រទេសកូរ៉េខាងត្បូង ជប៉ុន អារ៉ាប៊ីសាអូឌីត ម៉ាឡេស៊ី សិង្ហបុរី និងហុងកុងជាដើម​៕

×