នារីវ័យក្មេងមិនស្គាល់អត្តសញ្ញាណម្នាក់ ដែលគេជឿថាត្រូវបានរំលោភ ត្រូវបានរកឃើញស្ថិតក្នុងកាយអាក្រាតទាំងស្រុង និងសន្លប់ នៅក្នុងប្រឡាយទឹកមួយ ស្ថិតនៅក្បែរភោជនីយដ្ឋាន Dowish ប្រទេសម៉ាឡាស៊ី ។
នារីរងគ្រោះដែលមានអាយុប្រហែល ២០ ឆ្នាំ ត្រូវស្ត្រីអ្នកដំណើរម្នាក់ប្រទះឃើញ កំពុងដេកសន្លប់ស្តូកស្តឹងនៅក្នុងប្រឡាយ នាវេលាថ្ងៃត្រង់ ។
នៅលើខ្លួនប្រាណនាងត្រូវបានរកឃើញមានស្លាកស្នាមជាំ ដែលអាចជាលទ្ធផលនៃការប្រើអំពើហិង្សា ក្នុងអំឡុងពេលចាប់រំលោភដោយក្រុមអន្ធពាល មុនពេលយកនាងមកទម្លាក់ចោលនៅក្នុងប្រឡាយនេះ ។
មេប៉ូលីសស្រុក DSP លោក Rosley Hobden និយាយថា នារីរងគ្រោះត្រូវបានយកទៅកាន់មន្ទីរពេទ្យ Queen Elizabeth និងត្រូវបានរាយការណ៍កំពុងស្ថិតក្នុងលក្ខខណ្ឌស្ថិរភាព ។
លោកនិយាយថា អត្តសញ្ញាណរបស់នាង ពុំត្រូវបានដឹងនោះទេ ព្រោះនាងនៅតែរបួស និងកំពុងស្ថិតក្រោមការត្រួតពិនិត្យរបស់គ្រូពេទ្យ ។
លោកបន្តថា នារីរងគ្រោះត្រូវការពេលវេលាដើម្បីទទួលបានសុខភាពល្អប្រសើរឡើងវិញ ដើម្បីជាជំនួយដល់យើងខ្ញុំអាចដំណើរការស៊ើបអង្កេត ។ ហើយករណីនេះ ត្រូវបានស៊ើបអង្កេតស្ថិតក្រោមមាត្រា ៣២៦ នៃក្រមព្រហ្មទណ្ឌ ៕ ឧត្តម