សត្វឆ្មា Achilles ជាមួយនឹងរោមសក្បុស នឹងទទួលភារៈដ៏មានកិត្តិយស នៅ World Cup 2018 នោះគឺព្យាករណ៍ លទ្ធផលប្រកួត ។
សត្វឆ្មា Achilles
បច្ចុប្បន្ន ឆ្មា Achilles កំពុងត្រូវបានចិញ្ចឹមនៅសារមន្ទីរ Hermitage នៅទីក្រុង Saint Peterburg ។ អ្នកគាំទ្រអាចទៅកាន់សារមន្ទីរ ដើម្បីជួបនឹងទំនាក់ទំនងជាមួយ “ព្យាការី” នេះ ។
មុនពេលត្រូវបានប្រទេសម្ចាស់ផ្ទះរុស្ស៊ី ជ្រើសរើសជាអ្នក “ទស្សន៍ទាយ” World Cup 2018 សត្វឆ្មា Achilles ធ្លាប់ត្រូវបាន “សាកភ្លើង” នៅ Confederations Cup 2017 ។
កាលវិភាគធ្វើការរបស់ “ព្យាការី” ដ៏តឹងរឹងបំផុត ។ A- ត្រូវគោរពតាមរបបជីវជាតិរបស់វេជ្ជបណ្ឌិត ទន្ទឹមនោះត្រូវអនុវត្តត្រឹមត្រូវតាមកម្មវិធីហ្វឹកហាត់សំដៅបញ្ចៀសជំងឺ “ធាត់” ចំពោះសត្វឆ្មា ។
សត្វឆ្មា A- ត្រូវបានរំពឹងថា នឹងសម្រេចយ៉ាងឆ្នើមភារកិច្ចនៅ World Cup 2018 ។
ចំពោះការព្យាករណ៍លទ្ធផលប្រកួតនៅ World Cup 2018 អ្នកជំនាញការនឹងរៀបជាស្រេចនូវចានដាក់ចំណី២ជាមួយនឹងពណ៌ទង់ជាតិរបស់ ២ក្រុមចូលរួម ។ បន្ទាប់មក A- នឹងបញ្ចេញសមត្ថភាពដោយការជ្រើសរើសចានអាហារ មានបោះពុម្ពពណ៌ទង់ជាតិរបស់ក្រុមឈ្នះ ។
ចំណុចគួរឲ្យចាប់អារម្មណ៍១ គឺសត្វឆ្មា A កើតជំងឺថ្លង់មិនអាចស្តាប់ឮសំឡេងពីខាងក្រៅ ។ ប៉ុន្តែរឿងនេះនឹងជួយឲ្យវារក្សាបានការប្រមូលផ្តុំអតិប្បរមា ពេលបញ្ចេញសត្ថភាពព្យាករណ៍ World Cup ៕ លីសា