ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេចតេជោ ហ៊ុន សែន ៖ មិនដែលហាមឃាត់ក្រុមហ៊ុនអាកាសចរណ៍ណាមួយ មិនឲ្យដឹកក្រុមប្រឆាំងមកកម្ពុជានោះទេ

ភ្នំពេញៈ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានបញ្ជាក់ជាថ្មីថា សម្តេចមិនដែលហាមឃាត់ក្រុមហ៊ុនអាកាសចរណ៍ណាមួយមិនឲ្យដឹកក្រុមប្រឆាំងមកកម្ពុជានោះទេ ប៉ុន្តែរឿងដែលជាក់លាក់មួយ គឺថាពួកគេមកដល់ប្រទេសកម្ពុជានៅពេលណានឹងត្រូវវាយខ្នោះ ហើយបញ្ជូនទៅដាក់គុកភ្លាមតែម្តងនៅពេលនោះ។
ការបញ្ជាក់របស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងនៅក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិតនៃសាកលវិទ្យាល័យជាតិគ្រប់គ្រង នៅមជ្ឈមណ្ឌលពិព័រណ៍ជ្រោយចង្វារ រាជធានីភ្នំពេញ នៅថ្ងៃព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២២នេះ។

ប្រមុខរាជរដ្ឋាភិបាលកម្ពុជាបានបញ្ជាក់ថា យើងបានត្រៀមគុកទទួលទណ្ឌិត សម រង្ស៊ី និងបក្ខពួករួចហើយបើសិនធ្វើដំណើរមកកាន់ប្រទេសកម្ពុជា។ បើសិនចង់ចូលមកប្រទេសកម្ពុជា គឺអាចមកពេលណាក៏បានដោយគ្មាននរណាហាមឃាត់នោះ ។ គុកនៅកន្លែងណាសម្តេច មិនប្រាប់ទេ ចាំមកដល់ដឹងហើយ៕ រក្សាសិទ្ធិដោយៈ ចេស្តារ

ចូលមើលព័ត៌មានថ្មីៗបន្ថែម