Wednesday, January 14, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រុស្ស៊ី ចាប់ផ្ដើមនាំជនជាតិអ៊ីរ៉ង់ ទៅជួយបង្ហាត់ទាហានរបស់ខ្លួនពីការប្រើដ្រូនពិឃាត

រដ្ឋធានីកៀវ៖ រហូតមកដល់ពេលនេះ មានសេចក្ដីរាយការណ៍ពី អ៊ុយក្រែន ថា រុស្ស៊ី បាននាំគ្រូជាជនជាតិអ៊ីរ៉ង់ ទៅបង្ហាត់បង្រៀដល់ទាហានរបស់ខ្លួន នៅក្នុងតំបន់ឃើរសុន (Kherson) និង គ្រីមៀ (Crimea) ដើម្បីឲ្យចេះប្រើប្រាស់យន្តហោះគ្មានមនុស្សបើក ឬ ដ្រូនពិឃាតរបស់ប្រទេសអាស៊ីខាងលិចមួយនេះ ប្រភេទ កាមីកាហ្សេ សាហេដ-១៣៦ (Shahed-136 )។

សារព័ត៌មានអារ៉ាប់អន្ដរជាតិ Middle East Eye បានចេញផ្សាយ កាលពីថ្ងៃសៅរ៍ ទី១៥ ខែតុលា ថា បើតាមព័ត៌មាន ត្រូវបានចុះផ្សាយ នៅលើគេហទំព័រគ្រប់គ្រង ដោយកងទ័ពអ៊ុយក្រែន បានចេញផ្សាយ កាលពីថ្ងៃពុធ ថា ក្រុមជនជាតិអ៊ឺរ៉ង់ កំពុងតែបង្រៀន ដល់កម្លាំងទាហានរុស្ស៊ី លើការប្រើប្រាស់ និង ត្រួតពិនិត្យ អំពីការបង្ហោះដ្រូនពិឃាត។ ជនជាតិអ៊ីរ៉ង់ ទាំងនោះ កំពុងស្ថិតនៅលើទឹកដីរបស់អ៊ុយក្រែន ដែលស្ថិតក្រោមការកាន់កាប់របស់ទាហានរុស្ស៊ី រួមមាន នៅកំពង់ផែហ្សាលីស្នី ( Zalizniy Port), ហ្លាឌីវស្ទី ស្ថិតក្នុងតំបន់ឃើរសុន (Kherson) និង ឌីហ្សានកូយ (Dzhankoy) នៃឧបទ្វីបគ្រីមៀ។

ប្រភពព័ត៌មានដដែល បានបន្ថែម ថា «ពួកគេ បានត្រូតពិនិត្យដោយផ្ទាល់ពីការបង្ហោះដ្រូនពិឃាត នៅលើគោលដៅនានារបស់ជនស៊ីវិល រួមទាំង ការវាយប្រហារ ទៅលើមីកូឡាវ (Mykolaiv) និង អូដេសា (Odesa)។ រហូតមកដល់ពេលនេះ អ៊ីរ៉ង់ បានជួយដល់កម្លាំងទាហានរុស្ស៊ី មិនត្រឹមតែសម្ភារប៉ុណ្ណោះទេ ប៉ុន្ដែថែមទាំងជួយទាំងមនុស្សទៀតផង»។

ក្រសួងការបរទេសបារាំង កាលពីថ្ងៃព្រហស្បតិ៍ បានបញ្ជាក់ ថា ការលក់ដ្រូនណាមួយរបស់អ៊ីរ៉ង់ ទៅដល់ប្រទេសរុស្ស៊ី នឹងជាការរំលោភ ទៅលើដោះស្រាយរបស់ក្រុមប្រឹក្សាសន្ដិសុខអង្គការសហប្រជាជាតិ ដែលត្រូវបានយល់ព្រម លើកិច្ចព្រមព្រៀងនុយក្លេអ៊ែរ ឆ្នាំ២០១៥ រវាងអ៊ីរ៉ង់ និង មហាអំណាចរបសើពិភពលោក។

បើតាមសេចក្ដីរាយការណ៍របស់បណ្ដាញផ្សព្វផ្សាយ បានឲ្យដឹង ថា អ៊ីរ៉ង់ បានបញ្ជូនដ្រូនរាប់រយគ្រឿង ទៅកាន់ប្រទេសរុស្ស៊ី ថ្វីបើមានការព្រមាន ពីក្រុងវ៉ាស៊ីនតោន និង ក្រុងកៀវយ៉ាងណាក្ដី។ ជាមួយគ្នានេះ ក្រុងកៀវ ក៏មានគម្រោងកាត់បន្ថយវត្ដមានការទូតរបស់អ៊ីរ៉ង់ ដើម្បីជាការសងសឹក ដល់ក្រុងតេអ៊ីរ៉ង់ ជុំវិញការបញ្ជូនដ្រូនរបស់ខ្លួន ទៅឲ្យទីក្រុងមូស្គូ។

ក្រុងតេអ៊ីរ៉ង់ បានបញ្ជាក់ ថា ការសម្រេចចិត្តរបស់ក្រុងកៀវ បានផ្អែកទៅលើព័ត៌មាន គ្មានមូលដ្ឋាន ដែលបញ្ជូនបន្ត ដោយការឃោសនារបស់ប្រព័ន្ធផ្សព្វផ្សាយបរទេស មាននិន្នាការ ប្រឆាំងនឹងអ៊ីរ៉ង់៕ រក្សាសិទ្ធិដោយ ៖ សារាយSN

×