ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្ដេចតេជោ ហ៊ុន សែន ជំរុញឱ្យធនាគារជាតិនៃកម្ពុជា ធ្វើការប្រជុំជាមួយគ្រឹះស្ថានហិរញ្ញវត្ថុ បន្ធូរបន្ថយករណីកម្ចីចំពោះពលរដ្ឋរងគ្រោះដោយទឹកជំនន់

ប្រសិនបើពិនិត្យឃើញថា កម្ចីរបស់ប្រជាពលរដ្ឋជួបប្រធានស័ក្ដិរងគ្រោះដោយទឹកជំនន់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីកម្ពុជា បានអំពាវនាវដល់គ្រឹះស្ថានហិរញ្ញវត្ថុទាំងអស់ សូមមេត្ដាយោគយល់ និងអនុគ្រោះ តាមរយៈការពន្យារពេលបង់ប្រាក់ ឬបន្ធូរបន្ថយការប្រាក់ ទៅតាមភាពជាក់ស្ដែង។

សម្ដេចតេជោ ហ៊ុន សែន លើកឡើងបែបនេះក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិត សាកលវិទ្យាល័យជាតិគ្រប់គ្រង (NUM) ចំនួន ៦,៤១១នាក់ (នារី ៣,៥៦០នាក់) នាព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២២ បន្ទាប់ពីពួកគេបញ្ចប់ការសិក្សាដោយជោគជ័យ ជាមួយការជម្នះលើការលំបាក និងឧបសគ្គជាច្រើន។

ទាក់ទងទៅនឹងប្រជាពលរដ្ឋជាប់កម្ចី ហើយជួបផលវិបាកក្នុងដំណាក់កាលគ្រោះទឹកជំនន់ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងស្នើថា ខ្ញុំព្រះករុណា ខ្ញុំសូមអំពាវនាវចំពោះមីក្រូហិរញ្ញវត្ថុ ផ្នែកធនាគារ និងហិរញ្ញវត្ថុ ផ្ដល់នូវការអនុគ្រោះ សម្រាប់អ្នកដែលទទួលផលប៉ះពាល់ ពីគ្រោះទឹកជំនន់ តាមរយៈនៃការពន្យារពេលសម្រាប់ការសង, បន្ធូរបន្ថយការប្រាក់ ឬតាមរយៈការរៀបចំឥណទានឡើងវិញ។

បើធ្លាក់ក្នុងគ្រាលំបាកទៅហើយ សូមគ្រឹះស្ថានហិរញ្ញវត្ថុទាំងអស់ មេត្ដាយោគយល់ចំពោះការលំបាករបស់ប្រជាពលរដ្ឋដែលលិចលង់ហើយ ទៅរឹបអូសផ្ទះសម្បែងដីធ្លីរបស់គាត់តាមកិច្ចសន្យាដើមទៀត គឺវាអត់ត្រូវនោះទេ។ ដូច្នេះ ធនាគារជាតិនៃកម្ពុជា ធ្វើការប្រជុំមួយ ជាមួយនឹងម្ចាស់គ្រឹះស្ថានហិរញ្ញវត្ថុអំពីរឿងនេះ៕ រក្សាសិទ្ធិដោយ ៖ ពិសិដ្ឋ CEN

ចូលមើលព័ត៌មានថ្មីៗបន្ថែម