Sunday, September 21, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អ៊ុយក្រែន ផ្តល់​រង្វាន់ 100,000 $ ដល់​អ្នក​ឈាន​អាច​ចា-ប់ខ្លួន blogger យោធា​រុស្ស៊ី​ម្នាក់​នេះ ក្នុងករណី​ចោ-ទប្រកា-ន់​បាន​ធ្វើ​រឿង​ទាំ​ងនេះ…

សេវាចារកម្មយោធារបស់អ៊ុយក្រែន (GUR) បានប្រកាសកាលពីថ្ងៃទី១៦ ខែតុលា ថា ខ្លួននឹងផ្តល់រង្វាន់ ១០ ម៉ឺនដុល្លារ ដល់បុគ្គលដែលផ្តល់ព័ត៌មានឈានចាប់ខ្លួន blogger យោធារុស្ស៊ីដ៏ល្បីល្បាញដែលមានឈ្មោះថា Igor Strelkov ។

ប្រកាសនៅលើ Telegram, GUR បានសរសេរថា «នាយកសេវាស៊ើបការណ៍សម្ងាត់នៃក្រសួងការពារជាតិអ៊ុយក្រែន បានប្តេជ្ញាផ្តល់រង្វាន់ចំនួន 100,000 $ ដល់អ្នកដែលអាចប្រគល់ខ្លួន Igor Girkin (Strelkov) ទៅឱ្យកងទ័ពអ៊ុយក្រែន»។

ក្រុងគៀវ ​បាន​ចោទ​លោក Strelkov ថា ​បាន​ប្រព្រឹត្ត​ឧក្រិដ្ឋកម្ម​សង្រ្គាម​ជា​បន្តបន្ទាប់ និង​បាន​ចូលរួម​ក្នុង «សកម្មភាព​ភេរវកម្ម»។

Strelkov អាយុ ៥១ ឆ្នាំ ដែលមានឈ្មោះពិតគឺ Igor Girkin បានប្រយុទ្ធក្នុងជម្លោះនៅ Transnistria និង Bosnia ក្នុងទសវត្សរ៍ឆ្នាំ១៩៩០ ជាអ្នកស្ម័គ្រចិត្ត។ បន្ទាប់មក គាត់បានទៅ Chechnya ពេលកំពុងធ្វើការនៅ Federal Security Service (FSB)។

Strelkov បានចាកចេញពី FSB ក្នុងឆ្នាំ ២០១៣ ហើយបានដឹកនាំកងទ័ពស្ម័គ្រចិត្ដ ក្នុងការគាំទ្រដល់សាធារណរដ្ឋប្រជាមានិត Donetsk (DPR) ដែលប្រកាសដោយខ្លួនឯងតាំងពីឆ្នាំ ២០១៤។

នៅ Donbass លោក Strelkov បានក្លាយជាមេបញ្ជាការដ៏លេចធ្លោបំផុតម្នាក់យ៉ាងឆាប់រហ័ស និងកាន់តំណែងជាប្រធានទីភ្នាក់ងារការពារជាតិ DPR អស់រយៈពេលបីខែ ដែលសូម្បីតែបន្ទាប់ពីតំបន់នេះ បានប្រកាសឯករាជ្យពីអ៊ុយក្រែនក្នុងឆ្នាំ ២០១៤ ក៏ដោយ។

បន្ទាប់ពីនោះ Strelkov បានត្រលប់ទៅប្រទេសរុស្ស៊ីវិញ ហើយបានក្លាយជាអ្នកអត្ថាធិប្បាយខាងយោធាដ៏ល្បីល្បាញ និងអ្នកសរសេរប្លុក។

អ៊ុយក្រែន បានដាក់ Strelkov នៅក្នុងបញ្ជីដែលត្រូវចាប់ខ្លួននៅឆ្នាំ ២០២០ មកម្ល៉េះ។ អាជ្ញាធរហូឡង់ក៏បានចោទប្រកាន់ Strelkov ថា មានជាប់ពាក់ព័ន្ធក្នុងការទម្លាក់យន្តហោះម៉ាឡេស៊ី MH17 នៅតំបន់ Donbass កាលពីក្នុងឆ្នាំ ២០១៤ ផងដែរ។ ប៉ុន្តែគាត់បានបដិសេធការចោទប្រកាន់នេះ។

Strelkov បានបញ្ឈប់ការបង្ហោះអត្ថបទថ្មីកាលពីដើមសប្តាហ៍មុន ខណៈភរិយារបស់គាត់ឈ្មោះ Miroslava Reginskaya បានបង្ហោះរូបថតប្តីរបស់នាងនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម ហើយបាននិយាយថា Strelkov នឹង “ទាក់ទងក្នុងពេលឆាប់ៗនេះ” ។ Strelkov ក៏បានបង្ហោះរូបថតនេះឡើងវិញនៅលើទំព័រប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់គាត់ ប៉ុន្តែពុំបានបញ្ចេញយោបល់អ្វីនោះទេ។ អ្នកសរសេរប្លុកយោធារុស្ស៊ីមួយចំនួនទៀត បានរាយការណ៍ថា Strelkov បានចូលរួមជាមួយក្រុមអ្នកស្ម័គ្រចិត្តនៅសមរភូមិអ៊ុយក្រែន។

ដំណឹងនៃការស្ម័គ្រចិត្តរបស់អ្នកសរសេរប្លុក ដើម្បីប្រយុទ្ធ បានជំរុញឱ្យសកម្មជនអ៊ុយក្រែន Sergey Sternenko ផ្តល់រង្វាន់ចំនួន 10,000 $ សម្រាប់ការចាប់ខ្លួន Strelkov ។ តែទោះជាយ៉ាងណា ចំនួនទឹកប្រាក់នេះត្រូវបានកើនឡើងយ៉ាងឆាប់រហ័សរហូតដល់ 100,000 $ បន្ទាប់ពីឥស្សរជនសាធារណៈអ៊ុយក្រែនជាច្រើននាក់ បានសន្យាថានឹងបរិច្ចាគប្រាក់ដល់គំនិតផ្តួចផ្តើមរបស់ Sternenko ។

Sternenko ក៏បាននិយាយថា Strelkov គួរតែត្រូវបានចាប់ខ្លួន ជាថ្នូរនឹងអ្នកទោសអ៊ុយក្រែនដែលកាន់កាប់ដោយរុស្ស៊ី ឬបញ្ជូនទៅហូឡង់ជាថ្នូរនឹងអាវុធ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×