Sunday, May 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រថយន្តចរាចរណ៍លើផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ កើនឡើងជារៀងរាល់ថ្ងៃដល់ជាង ១៩ម៉ឺនគ្រឿង

spot_img

ភ្នំពេញ៖ ក្នុងរយៈពេល១៥ថ្ងៃ នៃដំណើរការសាកល្បងពីថ្ងៃទី០១ ខែតុលា ឆ្នាំ២០២២ ដល់ ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២២ មានយានយន្តចំនួនជាង ១៩ម៉ឺនគ្រឿង បានធ្វើចរាចរណ៍លើផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ។

បើយោងតាមក្រសួងសាធារណការ និងដឹកជញ្ជូន បានឲ្យដឹងថា ស្ថិតិយានយន្ត និងស្ថានភាពចរាចរណ៍ដោយរាប់ចាប់ពីថ្ងៃបើកឱ្យដំណើរការសាកល្បងនាថ្ងៃទី០១ ខែតុលា ឆ្នាំ២០២២ ដល់ ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២២ គឹចំនួន១៥ថ្ងៃ  មានយានយន្តជាង ១៩ម៉ឺនគ្រឿង បានធ្វើចរាចរណ៍លើផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ ដោយបានចេញចូលតាមស្ថានីយទាំង ០៨ទីតាំង ខណៈដែលករណីគ្រោះថ្នាក់មានត្រឹមតែ ០,០០៤%តែប៉ុណ្ណោះ បើធៀបនឹងទំហំចរាចរណ៍ដែលបានកត់ត្រា។  

គូសបញ្ជាក់ថា ក្នុងរយៈពេល១៥ថ្ងៃមកនេះ ថ្ងៃដែលមានរំហូរចរាចរណ៍មមាញឹកបំផុតគឺ ថ្ងៃទី១៥ ខែតុលា ដែលជាថ្ងៃប្រារព្ធព្រះរាជពិធីបុណ្យរំលឹកខួប១០ឆ្នាំ នៃការយាងសោយព្រះទិវង្គត របស់ព្រះបរមរតនកោដ្ឋ ហើយត្រូវនឹងថ្ងៃសៅរ៍ចុងសប្តាហ៍ផងដែរ ខណៈក្នុងថ្ងៃនោះមានយានយន្តសរុបចំនួន ២ម៉ឺន ១៧៩៨គ្រឿង បានធ្វើដំណើរលើផ្លូវល្បឿនលឿន។  

ក្រសួងសាធារណការ និងដឹកជញ្ជូនក៏ស្នើឱ្យប្រជាពលរដ្ឋគ្រប់រូបចូលរួមស្វែងយល់ និងអនុវត្តតាមសេចក្តីណែនាំឱ្យបានម៉ឺងម៉ាត់ចំពោះគ្រប់លក្ខខណ្ឌក្នុងការបើកបរលើផ្លូវល្បឿនលឿននេះ និងគោរពច្បាប់ចរាចរណ៍ឱ្យបានខ្ជាប់ខ្ជួន ដើម្បីការធ្វើដំណើររបស់បងប្អូនប្រកបដោយភាពសប្បាយរីករាយ និងសុខសុវត្ថិភាព។

សូមជម្រាបថា ក្នុងចំណោមយានយន្តចំនួនជាង ១៩ម៉ឺនគ្រឿង ដែលបានចរាចរណ៍ក្នុងរយៈពេល១៥ថ្ងៃចុងក្រោយនេះ មានករណីត្រូវការ ការប្រឹក្សាយោបល់ សាកសួរព័ត៌មាន និងស្វែងរកជំនួយសង្គ្រោះ សរុបចំនួន ៥០៦ខ្សែ ដែលបានធ្វើការទាក់ទងទៅកាន់លេខ ១៣៩៩៕

spot_img
×